ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុំ ចំរើន​ ​ឡើង​រេញ​​សង​សឹក ​ឯម​ លីថូ​ ​មុន​ប្រឡង​​បាក់​​ឌុប​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅថ្ងៃទី​៤​ និងទី​៥ សីហា​ ខាង​មុខ​​នេះ​ កីឡាករ​អ៊ុំ ចំរើន​ មក​ពីក្លិប​​តាឡី​ដំរី​មាន​ឫទ្ធិ​ នឹង​ដល់​ថ្ងៃ​ប្រឡង​បាក់​ឌុប​បញ្ចប់​ថ្នាក់​ទី​១២​ ដែល​ត្រូវ​គេ​អះ​អាង​ថា​ ជា​ឆ្នាំ​ដំបូង​ដែល​មាន​ការ​ប្រឡង​ដ៏​តឹង​រ៉ឹង​បំផុត​នោះ​ហើយ ។​ បុ៉ន្តែ​កីឡាករ​រូប​នេះ​នៅ​តែ​មិន​អស់​ចិត្ត​ ក៏​​រត់​មក​សង​សឹក​ជាមួយ​កីឡាករ​ឯម លីថូ​ មកពី ក្លិប​ឫទ្ធី​ពោធិ៍​សែន​ជ័យ​​ នៅ​ថ្ងៃសុក្រ ទី​២៥ កក្កដា​ មុន​ការ​ប្រឡង​ឱ្យ​ទាល់​តែ​បាន​ដើម្បី​រម្ងាប់​ចិត្ត ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅថ្ងៃទី​៤​ និងទី​៥ សីហា​ ខាង​មុខ​​នេះ​ កីឡាករ​អ៊ុំ ចំរើន​ មក​ពីក្លិប​​តាឡី​ដំរី​មាន​ឫទ្ធិ​ នឹង​ដល់​ថ្ងៃ​ប្រឡង​បាក់​ឌុប​បញ្ចប់​ថ្នាក់​ទី​១២​ ដែល​ត្រូវ​គេ​អះ​អាង​ថា​ ជា​ឆ្នាំ​ដំបូង​ដែល​មាន​ការ​ប្រឡង​ដ៏​តឹង​រ៉ឹង​បំផុត​នោះ​ហើយ ។​ បុ៉ន្តែ​កីឡាករ​រូប​នេះ​នៅ​តែ​មិន​អស់​ចិត្ត​ ក៏​​រត់​មក​សង​សឹក​ជាមួយ​កីឡាករ​ឯម លីថូ​ មកពី ក្លិប​ឫទ្ធី​ពោធិ៍​សែន​ជ័យ​​ នៅ​ថ្ងៃសុក្រ ទី​២៥ កក្កដា​ មុន​ការ​ប្រឡង​ឱ្យ​ទាល់​តែ​បាន​ដើម្បី​រម្ងាប់​ចិត្ត ។​

ការជួបគ្នា​លើក​នេះ​ គឺ​ដើម្បី​ប៉ះ​ប៉ូវ​ទឹក​ចិត្ត​របស់​កីឡាករ​អ៊ុំ ចំរើន​ ដែល​ការប៉ះ​គ្នា​លើក​មុន​ ត្រូវ​កីឡាករ​​ឯម លីថូ​ វាយ​ឱ្យ​ដួល​សន្លប់​នៅ​លើ​រេញ​ ព្រោះតែ​រឿង​​ភ្លាត់​ស្នៀត​​ ។ ជំនួប​ពួក​គេ​ ហាក់​មិន​សំខាន់ណាស់​ណា​នោះ​ទេ​ បុ៉ន្តែ​ត្រូវគេ​ចាប់​អារម្មណ៍​គួរសម​ ព្រោះតែ​អ៊ុំ ចំរើន​ ជិត​ដល់​ថ្ងៃ​ប្រឡង​ស្លាប់​រស់​ក្នុង​ការ​បញ្ចប់​ថ្នាក់បាក់ឌុប​​ទៅ​ហើយ ​នៅតែ​ឆ្លៀត​មក​បញ្ចេញ​កម្លាំង​សង​សឹក​ទាន់​ក្តៅៗ​ក្នុង​បំណង​លុប​លាង​ភាព​អាម៉ាស់​ទៀត​ ។ ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​ នោះ​ពិត​ជាទឹក​ចិត្ត​របស់​អ្នក​កីឡា​មែន​ ដែល​នៅ​មិន​សុខ​ បន្ទាប់​ពី​ត្រូវគេ​ផ្តួល​ដោយ​មិន​អស់​ចិត្ត​នៅ​លើ​សង្វៀន​ប្រដាល់ ។​ សម្រាប់​អ្នក​ខ្លះ​គេ​ប្រហែល​ជា​ទុក​ពេល​ដែល​សល់​មិ​នច្រើន​សម្រាប់​ត្រៀម​ខ្លួន​​ និង​ខួរ​ក្បាល​ស៊ប់​នឹង​ការ​ប្រឡង​បាត់​ទៅ​ហើយ​ ដោយសារ​តែ​ការ​សង​សឹក​ទោះ​ជា​ត្រូវ​រង់ចាំ​​ដល់​មួយ​ឆ្នាំ​ ឬ​ពីរ​ឆ្នាំ​ទៀត​ ក៏​មិន​ទាន់​ហួស​ពេល​ដែរ ។​

អ៊ុំ ចំរើន​ និយាយ​ថា​ ការ​ផ្គូ​ផ្គង​​នោះ​មិន​មែន​ជា​​ចេតនា​របស់​ខ្លួន​ទាំង​ស្រុង​នោះ​ទេ បុ៉ន្តែ​ដោយ​សារតែ​មាន​ការសួរ​បញ្ជាក់​ពី​ខាង​បាយ័ន​ និង​ខាង​សហ​ព័ន្ធ ហើយគាប់​ជួន​ជា​ខ្លួន​ហាក់​មិន​អស់​ចិត្ត​នោះ​ផង ទើប​ទទួល​យក​ការប្រកួត​នា​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ចង់​ដឹង​ប៉ះ​គ្នា​លើក​ទី​២​ ជាមួយ ឯម លីថូ​ តើ​វា​ចាញ់​ដូច​មុន​ទៀត​ ឬ​អាច​សង​សឹក​បាន ។​ ទោះបី​យ៉ាងណា​​ ខ្លួន​មិន​ហ៊ាន​សង្ឃឹម​១០០%​ថា​ អាច​សង​សឹក​បាន​នោះ​ទេ​ ក្នុង​ពេល​ដែល​ខ្លួន​ ក៏​ហ្វឹក​ហាត់​បង្កើន​កម្លាំង​ធាតុ​មិន​បាន​គ្រប់​គ្រាន់ ព្រោះ​តែ​ជាប់​ត្រៀម​ខ្លួន​ឡើង​ជ្រញ់​ប្រឡង​បញ្ចប់​ថ្នាក់​បាក់​ឌុប​នៅ​ដើម​ខែ​សីហា​បែប​នេះ ។​

ការ​ប្រកួត​សង​សឹក​ដែល​នឹង​ធ្វើ​នៅ​​ល្ងាច​​នេះ​ គឺ​ដើម្បី​បំពេញ​តាម​ចំណង់​ចង់​ដឹង​របស់​ខ្លួន​ថា អាច​ឬ​មិន​អាច​នៅ​ពេល​ប៉ះគ្នា​លើក​ទី​២ ជា​មួយ​ ឯម លីថូ​ និង​ដើម្បី​ឱ្យ​ទាន់​ការ​ចង់​ដឹង​របស់​អ្នក​ទស្សនា​ភាគច្រើន​ ដែល​ទើប​តែ​ចង​ចាំ​រូប​ភាព​បរាជ័យ​របស់គេ​កាល​ពី​ពេល​ថ្មី​ៗ​នោះ​តែ​បុ៉ណ្ណោះ​ ចំណែក​រឿង​ទំនុក​ចិត្ត​​ថា អាច​ឈ្នះ​ទាំង​ស្រុង​ នៅ​មិន​ទាន់​ប្រាកដ​ទេ ។​ យ៉ាងណា​ក៏​ដោយ​ ​ការ​បរា​ជ័យ​កាល​ពីលើក​មុន​នោះ​ ត្រូវគេ​មើល​ឃើញ​ថា​ ជា​រឿងភ្លាត់​ស្នៀត​បុ៉ណ្ណោះ​ ទើប​ការ​​ប្រកួត​សម្រាប់​ថ្ងៃសុក្រ​នេះ​នឹង​ត្រូវ​គេ​ចាំ​ឃ្លាំ​មើល​ថា អ៊ុំ ចំរើន​ ពិត​ជា​ចាញ់​​ដដែល​ ឬ​អាច​សង​សឹក​បាន​ ។

ប្រសិន​បើ​គេ​អាច​ឈ្នះ​ ឯម លីថូ​ ក្នុង​ការ​ប្រកួត​នេះ​មែន ប្រហែល​ជា​គេ​ដើរ​ហើប​ជើង​ពី​ដី ហើយ​ពិត​ជា​បាន​ស្ង​ប់​អារម្មណ៍​ក្នុង​ការ​ប្រឡង​យក​សញ្ញាបត្រ​បាក់​ឌុប​​ដែល​សល់តែ​បុ៉ន្មាន​ថ្ងៃ​ទៀត​នោះ​ផង​ដែរ ។​ អ្នក​ទាំងពីរ​នឹង​ប៉ះ​គ្នា​ក្នុង​ប្រភេទទម្ងន់​​៦៣,៥​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ ។​ នៅ​ថ្ងៃ​នោះ​ដែរ​ កីឡាករ​អ៊ុន រតនា​ មកពី​ក្លិប​តាឡីដំរី​មាន​ឫទ្ធិ​ ក៏​ឡើង​ប្រកួត​សង​សឹក​ជា​មួយ​កីឡាករ​ទូច ស័ក្ត មកពី​ក្លិប​រស្មី​កុមារ​កំព្រា​ផង​ដែរ​ បន្ទាប់​ពី​ការប្រកួត​​លើក​មុន​ កីឡាករ​អ៊ុន រតនា​ ចាញ់​ ទូច ស័ក្ត​ ក្នុង​ទឹក​ទី​៤ ។​ ​

ចំពោះ​គូ​អម​ផ្សេងទៀត​ កីឡាករ​សល់​ រីប៊ែល​ មកពី​ក្លិប​កុសល​កីឡា​ ប្រកួត​ជាមួយ​កីឡាករ​វុត្ថា​ រ៉ាវី មក​ពី​ក្លិប​​អង្គរ​ធំ​​គុន​ខ្មែរ និង​កីឡាករ​ពេជ្រ​ សំរិទ្ធ មកពី​ក្លិប​អារុណ​រះ​ ប្រកួតជា​មួយ​កីឡាករ​វ៉ែន​ ឌីយ៉ាម៉ង់​ មកពីក្លិប​​កង​រាជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ ។​ ពីរ​នាក់​ចុង​ក្រោយ​ពួក​គេ​ធ្លាប់​​ប្រកួត​គ្នា​ច្រើន​ដង​មក​ហើយ​ ដោយ​មាន​លទ្ធ​ផល​ចាញ់​ឈ្នះ​ទៅ​វិញទៅ​មក​នៅ​លើ​រេញ​ ៕​