ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​​​26ឆ្នាំ​​ត្រូវ​ឪ​ពុក​ម្តាយ​ចង​​ជាប់​ដើម​ឈើ​អស់​រយៈ​ពេល​20ឆ្នាំ

9 ឆ្នាំ មុន

នារី​វ័យ​២៦​ឆ្នាំ នាង​​ Zhang Yanrong រស់​នៅ​ក្នុង​តំបន់​ Shaanxi ត្រូវ​​ឪពុក​ម្តាយ​​​ចង​​​ភ្ជាប់​ជាមួយ​ដើម​​ឈើ​​នៅ​ក្រៅ​ផ្ទះ​​​ អស់​រយៈ​ពេល​២០​ឆ្នាំ​ ។ ឪពុក​ម្តាយ​ធ្វើ​បែប​នោះ បន្ទាប់​ពី​នាង​​ជួប​ គ្រោះ​ថ្នាក់​​ចរា​ចរ​តាំង​ពី​កុមារ​ភាព​​ និង​មាន​​បញ្ហា​ផ្នែក​សរសៃ​ប្រសាទ​​ ។
ឪពុក​ម្តាយ​​បាន​​យក​នាង​ Zhang Yarong ទៅ​ឱ្យ​វេជ្ជ​បណ្ឌិត​ពិនិត្យ​​ តែ​ជម្ងឺ​​របស់​នាង​មិន​​​បាន​ព្យាបាល​​ឱ្យ​​​អស់​លទ្ធ​ភាព​ឡើយ

នារី​វ័យ​២៦​ឆ្នាំ នាង​​ Zhang Yanrong រស់​នៅ​ក្នុង​តំបន់​ Shaanxi ត្រូវ​​ឪពុក​ម្តាយ​​​ចង​​​ភ្ជាប់​ជាមួយ​ដើម​​ឈើ​​នៅ​ក្រៅ​ផ្ទះ​​​ អស់​រយៈ​ពេល​២០​ឆ្នាំ​ ។ ឪពុក​ម្តាយ​ធ្វើ​បែប​នោះ បន្ទាប់​ពី​នាង​​ជួប​ គ្រោះ​ថ្នាក់​​ចរា​ចរ​តាំង​ពី​កុមារ​ភាព​​ និង​មាន​​បញ្ហា​ផ្នែក​សរសៃ​ប្រសាទ​​ ។
ឪពុក​ម្តាយ​​បាន​​យក​នាង​ Zhang Yarong ទៅ​ឱ្យ​វេជ្ជ​បណ្ឌិត​ពិនិត្យ​​ តែ​ជម្ងឺ​​របស់​នាង​មិន​​​បាន​ព្យាបាល​​ឱ្យ​​​អស់​លទ្ធ​ភាព​ឡើយ ដោយ​សារ​គ្រួសារ​មាន​ជីវ​ភាព​ក្រី​ក្រ​​ ។

អ្នក​ភូមិ​ម្នាក់​និយាយ​ថា​ នាង​​ Zhang Yanrong មិន​ដែល​ទទួល​អំពើ​ហិង្សា​​ពី​ឪពុក​ម្តាយ​ទេ តែ​នាង​​​​ប្រៀប​ដូច​មនុស្ស​គ្មាន​វិញ្ញាណ ។
ស្ត្រី​ជា​ម្តាយ​នាង​​​មាន​វ័យ​៦០​​ឆ្នាំ​​​​ និយាយ​ថា​ «កូន​ស្រី​ខ្ញុំ​មិន​ដែល​​តវ៉ា​ពី​ការ​​ចង​​នាង​ជាប់​នឹង​ដើម​ឈើ​ទេ​​ ពោល​គឺ​នាង​មាន​អត្ត​ចរិត​ស្លូត​បូត​។ បើ​​ខ្ញុំ​ស្លាប់​ទៅ ច្បាស់​ជា​មិន​មាន​អ្នក​ណា​​ម្នាក់​ថែ​រក្សា​កូន​ស្រី​ដ៏​គួរ​​ឱ្យ​អាណិត​របស់​​ខ្ញុំ​ទេ​ ព្រោះ​​ខ្ញុំ​មាន​អាយុ​ច្រើន​ណាស់​ហើយ» ៕