ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​700​នាក់​ហើយ​ស្លា.ប់​នៅ​ហ្គាហ្សា​ ខណៈ​លោក​គ័ររី​ និយាយ​ពី​ការ​រីក​ចម្រើន​ឆ្ពោះ​ទៅ​​ឈប់​បា.ញ់​គ្នា​

9 ឆ្នាំ មុន

​​យោង​តាម​ភ្នាក់​ងារ​សង្គ្រោះ​ប៉ាឡេស្ទីន​ថា​ ជន​ប៉ាឡេស្ទីន​១៨​នាក់​ ក្នុង​នោះ​មាន​កុមារ​ជា​ច្រើន​នាក់បាន​ត្រូវស្លា.ប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា​ ដោយសារ​ការបា.ញ់​​ផ្លោង​​ដោយ​កង​រថ​ក្រោះ​អុីស្រាអែល​លើ​ហ្គា​ហ្សា ។​ចំណែក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ចន​ គ័ររី​ អះ​អាង​កាល​ពី​ថ្ងៃទី​២៣ ​កក្កដា នៅ​អុីស្រាអែល​ពី​ការ​រីក​ចម្រើន​នានា​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​មាន​​បទ​ឈប់​បា.ញ់​គ្នា​មួយ​ដើម្បី​

​​យោង​តាម​ភ្នាក់​ងារ​សង្គ្រោះ​ប៉ាឡេស្ទីន​ថា​ ជន​ប៉ាឡេស្ទីន​១៨​នាក់​ ក្នុង​នោះ​មាន​កុមារ​ជា​ច្រើន​នាក់បាន​ត្រូវស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា​ ដោយសារ​ការបាញ់​​ផ្លោង​​ដោយ​កង​រថ​ក្រោះ​អុីស្រាអែល​លើ​ហ្គា​ហ្សា ។​ចំណែក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ចន​ គ័ររី​ អះ​អាង​កាល​ពី​ថ្ងៃទី​២៣ ​កក្កដា នៅ​អុីស្រាអែល​ពី​ការ​រីក​ចម្រើន​នានា​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​មាន​​បទ​ឈប់​បាញ់​គ្នា​មួយ​ដើម្បី​បញ្ចប់​ការបង្ហូរ​ឈាម​នៅ​ហ្គា​ហ្សា​ ខណៈ​​ការ​ផ្អាក​ការ​ហោះ​ហើរ​របស់​យន្ត​ហោះ​ពាណិជ្ជ​កម្ម​​​មក​កាន់​ក្រុង​តែល​អាវីវ​ ត្រូវ​ពន្យារ​ពេល​ដោយ​សារ​ខ្លាច​ការ​បាញ់​គ្រាប់​រុ៉ក្កែត​របស់​ពួក​ប៉ាឡេ​ស្ទីន ។​

មក​ដល់​ថ្ងៃទី​១៧​ ​​នៃ​ការ​ប្រយុទ្ធគ្នា​ហាក់​ពុំ​ទាន់​មាន​បទ​ឈប់​បាញ់​គ្នា​ណា​មួយ​នៅ​ឡើយ​ ក៏​បុ៉ន្តែ​មនុស្ស​មួយ​ចំនួន​សង​្ឃឹម​ថា អាច​មានបទ​ឈប់​បាញ់​មាន​កម្រិត​មួយ​ ។​លោក​ចន គ័ររី​ កាលពី​យប់​ថ្ងៃទី​២៣ កក្កដា​ បាន​វិល​ត្រឡប់​ពី​អុីស្រាអែល​ទៅ​កាន់​អេហ្ស៊ីប​ ក្រោយ​ការ​ជួប​នៅ​ទីក្រុង​ហ្សេ​រុយ​សាឡឹម និង​នៅ​តំបន់​ស៊ីស​ហ្ស៊ក​ដានី​ ជា​មួយ​ប្រធានា​ធិបតី​ប៉ាឡេស្ទីន​ លោក​ម៉ាមូដ​អាប់​បាស់​ អគ្គ​លេខា​ធិការ​ អ.ស.ប លោក​បាន គីមូន និង​​នាយក​ដ្ឋ​មន្ត្រី​អុីស្រា​អែល​ លោក​បេន​ចាមីននេតាន់​យ៉ា​ហ៊ូ។​

​យោងតាម​អ្នក​ទទួលខុសត្រូវ​អេហ្ស៊ីប​ម្នាក់​ថា​ បទ​ឈប់​បាញ់​​មនុស្ស​ធម៌​មួយ​អាច​មាន​ជា​ធរមាន​នាចុង​សប្តាហ៍​នេះ​នា​ឱកាស​បុណ្យ​ធំ​របស់​អ៊ិស្លាម​ គឺ​បុណ្យ​ស្រាយ​បួស​ AID EL FITR ដែល​កំណត់​ពី​ការ​បញ្ចប់​​ខែ​រ៉ាម៉ា​ដាន​ ។​គណៈ​រដ្ឋ​មន្ត្រី​អុីស្រា​អែល​ ពុំ​បាន​ចេញ​ផ្សាយ​សេចក្តី​សម្រេចចិត្ត​ណា​មួយ​ឡើយ​ ក្រោយ​កិច្ច​ប្រជុំ​​កាលពី​យប់​ថ្ងៃទី​២៣​ កក្កដា លើ​សំណើ​បទ​ឈប់​បាញ់​មនុស្សធម៌​នោះ​ ដែល​គ្រោង​ឱ្យ​បញ្ឈប់​ការ​​ប្រយុទ្ធគ្នា​ជាបន្ទាន់​​ រួច​ខ្លឹម​សារ​ច្បាស់​លាស់​នឹង​ត្រូវ​សម្រេច​ក្នុង​ការ​ចរចាគ្នា​នា​ថ្ងៃ​បន្ទាប់ ។​

ចំណែក​មេ​ដឹក​នាំ​របស់​ក្រុម​ហាម៉ាស់​​ លោក​ខាលីដ មីចាអុីល ថ្លែង​នៅ​ប្រទេស​កាតា​ថា​ លោក​​ត្រៀម​សម្រាប់​បទ​ឈប់​បាញ់​មនុស្ស​ធម៌​មួយ​ តែ​បដិសេធ​បទ​ឈប់​បាញ់​គ្នា​ដ៏​ស្ថិត​ស្ថេរ​មួយ​ បើ​ដរាបណា​អុីស្រាអែល​ពុំ​លុប​ចោល​ការ​ឡោម​ព័ទ្ធ​ជ្រោយ​ហ្គា​ហ្សា​ទេ​នោះ។​
រី​ឯរដ្ឋាភិបាល​អុីស្រា​អែល​វិញ​ចង់​បន្ត​ការ​វាយ​លុក​ខាង​ជើង​គោក​របស់​ខ្លួន​ដើម្បី​កម្ទេច​ទីតាំង​ស្តុក​គ្រាប់​រុ៉ក្កែត​ និង​រូង​ក្រោម​ដី​ទាំង​ឡាយ​របស់​ពួក​ប៉ាឡេស្ទីន ។​ ទោះបី​យ៉ាងណា អុីស្រាអែល​ស្ថិត​ក្រោម​ការ​គាប​សង្កត់របស់​អន្តរ​ជាតិ​ឱ្យ​កាត់​បន្ថយ​ទំហំ​នៃ​ការ​ប្រយុទ្ធ ពិសេស​ចាប់តាំងពី​អាជ្ញាធរ​អាមេរិក​ហាម​ឃាត់​ការ​ហោះ​ហើរ​របស់​បណ្តា​យន្ត​ហោះ​មក​កាន់​ក្រុង​តែល​អាវីវ​ដោយ​សារ​ការបាញ់​គ្រាប់​រុ៉ក្កែត​ ពី​ជ្រោយ​ហ្គា​ហ្សា​ដាក់​អុីស្រាអែល ។​ ក្រុម​ហ៊ុន​អាកាសចរណ៍​ជាច្រើន​ទៀត​ ក្រោយ​ឃើញ​ការ​កម្ទេច​យន្ត​ហោះ​ម៉ាឡេស៊ី​នៅភាគ​ខាង​កើត​អ៊ុយ​ក្រែន​ ក៏​ធ្វើ​ដូច​អាមេរិក​​ដែរ ។​

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រុម​ហាម៉ាស់​ លោក​អា​ប៊ូ​ហ្សូរី​ វាយ​តម្លៃថា​ ការ​ហាម​ឃាត់​​ការ​ហោះ​ហើរ​ទាំងនេះ គឺជា​ជ័យ​ជម្នះធំ​មួយ​សម្រាប់​ក្រុម​អ៊ិស្លាម​និយម​នោះ ។​អុីស្រា​អែល​ក៏ស្ថិត​ក្រោម​ការគាប​សង្កត់​របស់ អ.ស.ប ផង​ដែរ ។​ លោក NAVI PILLAY នាយ​ស្នង​ការ​ជាន់​ខ្ពស់​ អ.ស.ប​ ខាង​សិទ្ធិ​មនុស្ស​ ​ថ្លែង​កាលពី​ថ្ងៃទី​២៣​ កក្កថា ថា​​មាន​លទ្ធ​ភាព​ខ​្ពស់​មួយ​ដែល​អុីស្រាអែល​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​ហ្គា​ហ្សា​ ហើយ​ក្រុម​​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អ.ស.ប​ បាន​អនុ​ម័ត​យល់​ស្រប​ឱ្យ​បើក​ការ​សើុប​អង្កេត​ជា​អន្តរ​ជាតិ​មួយ ។​
​ដោយ​ខឹង​សម្បា លោក​បេន​ចាមីន​នេតាន់​យ៉ា​ហ៊ូ​ ថ្លែង​ថា ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អ.ស.ប​ យក​ល្អត្រូវ​ធ្វើ​ការ​សើុប​អង្កេត​លើការ​សម្រេច​របស់​ក្រុម​ហាម៉ាស់​ ប្រែ​ក្លាយ​​មន្ទីរ​ពេទ្យ​ជា​ទីតាំង​បញ្ជា​ការ​យោធា​ ប្រើ​ប្រាស់​បណ្តា​សាលា​រៀន​ជា​កន្លែង​ស្តុក​អាវុធ ហើយ​​ដាក់​ទីតាំង​បាញ់​មីស៊ីល​នៅ​ក្បែរ​កន្លែង​លេង​កីឡា និង​បណ្តា​អគារ​ឯក​ជន​ ព្រម​ទាំង​បណ្តា​ព្រះ​វិហារ​អ៊ិស្លាម ។​

ចំនួន​ជន​ប៉ាឡេស្ទីន​ស្លាប់​នៅ​ជ្រោយ​ហ្គា​ហ្សា​ គិត​មក​ដល់​ព្រឹក​ថ្ងៃទី​២៤ កក្កដា​ ឡើង​ដល់​៧០៣​នាក់​ក្រោយ​ការស្លាប់​មនុស្ស​១៨​នាក់​ដោយ​សារការ​បាញ់​ផ្លោងរបស់​កង​រថ​ក្រោះ​អុីស្រាអែល​ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នេះ​​៦​នាក់​ជា​សមាជិ​កគ្រួសារ​តែ​មួយ ។​
កាលពីថ្ងៃ​ទី​២៣​ កក្កដា ទាហាន​អុីស្រាអែល​៣​នាក់​បានត្រូវ​ស្លាប់​ ធ្វើ​ឱ្យ​ចំនួន​ទាហាន​អុីស្រា​អែល​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ឡើង​ដល់​៣២​នាក់​ហើយ ។​ ចំណែក​ជន​ស៊ីវិល​អុីស្រាអែល​៣​នាក់ ក៏​ត្រូវ​ស្លាប់​ដែរ​ ដោយសារការ​បាញ់​គ្រាប់​រុ៉ក្កែត​ពី​ជ្រោយ​ហ្គា​ហ្សា ។​

ការបាញ់​គ្រាប់​រុ៉ក្កែត​របស់​ពួក​ប៉ាឡេស្ទីន​មាន​ការ​ចុះ​ថយ​បន្តិច​កាលពី​ថ្ងៃទី​២៣​ កក្កដា​ ដោយ​គ្រាប់​រ៉ុក្កែត​តែ​៩៨​គ្រាប់​ត្រូវបាញ់​ដាក់​អុីស្រាអែល​ ក្នុង​នោះ​៧០​គ្រាប់​ផ្ទុះ​លើ​ដែន​ដី​អុីស្រាអែល​ ​ហើយ​២៥​គ្រាប់​ត្រូវ​ស្ទាក់​កម្ទេច​ដោយ​ប្រព័ន្ធការពារ​ IRON DôME ។ តាម​ធម្មតា​គ្រាប់​រ៉ុក្កែត​ដល់​ទៅ​ជាង​​១១០​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​ក្នុង​មួយ​ថ្ងៃៗ​ប្រឆាំង​អុីស្រា​អែល​។​អាជ្ញាធរ​​ជ្រោយ​ហ្គាហ្សា​រៀប​រាប់​​ថា​ រយៈ​ពេល​១៦ថ្ងៃ​នៃជម្លោះ​​ ផ្ទះ​ប៉ាឡេស្ទីន​ ៤៧៥​​ខ្នង​រង​ការ​កម្ទេច និង​២.៦៤៤​ខ្នង​រង​ការ​ខូច​ខាត​ធ្ងន់ ឬ​ស្រាល ។​ សាលារៀន៤៦​កន្លែង​ ព្រះ​វិហារ​៥៦​កន្លែង​ ព្រម​ទាំង​មន្ទីរ​ពេទ្យ​​៧​កន្លែង​ ក៏រង​ការ​វាយ​ប្រហារ​ដែរ ៕​