ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ជន​រង​គ្រោះ​ដោយ​សារ​ការ​ធ្លាក់​យន្ដ​ហោះ​ម៉ាឡេស៊ី​នៅអ៊ុយក្រែន​បញ្ជូន​មក​ដល់​ហូឡង់​

9 ឆ្នាំ មុន

ខណៈ​ដែល​សហភាព​អឺរ៉ុប​គ្រោង​ពង្រឹង​ទណ្ឌ​កម្ម​របស់​ខ្លួន​ប្រឆាំង​រុស្សុី​ ដោយ​សារ​តួនាទី​របស់​ប្រទេស​នេះ​ក្នុងវិបត្ដិ​អ៊ុយក្រែន​ សព​របស់​ជន​រង​គ្រោះ​ធ្លាក់​យន្ដហោះ​ម៉ាឡេស៊ី​ នៅអ៊ុយក្រែន​ត្រូវ​បាន​បញ្ជូន​ជា​បន្ដ​បន្ទាប់​ដល់ប្រទេស​ហូឡង់​នា​ថ្ងៃ​ទី​២៣​និង​២៤​ កក្កដា​​ ។ ពលរដ្ឋ​ហូឡង់​ទទួល​ជន​រង​គ្រោះ​ជា​ជន​ជាតិ​របស់ខ្លួន​ដោយ​ក្ដី​ក្ដុកក្ដួល​រញ្ជួយ​ចិត្ដ​យ៉ាង​ខ្លាំង​ ។​

ឯក​អគ្គ​រដ្ឋ​ទូត​របស់​ប្រទេស​២៨​នាក់​ជា​សមាជិក​សហភាព​អឺរ៉ុប​រួម​ប្រជុំ​នៅ​ក្រុង​ព្រច​សែល​ នា​ព្រឹក​ថ្ងៃ​ទី​២៤​ កក្កដា​ ដើម្បី​សម្រេច​ពី​ទណ្ឌ​កម្ម​ថ្មី​ទៀត​ប្រឆាំង​បណ្ដា​ឥស្សរ​ជន​និងក្រុម​ហ៊ុន​រុស្សុី​ មក ពី​ការ​ជួយទ្រទ្រង់​ដល់​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្សុី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ ។ កាលពី​ថ្ងៃ​ទី​២៣​ កក្កដា​ ជិត​១​សប្ដាហ៍​ក្រោយ​ការ​បាញ់​ធ្លាក់​យន្ដ​ហោះ​ប៊ូអីុង​៧៧៧​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី​ ដោយ​មីស៊ីល​១គ្រាប់​ យន្ដ​ហោះ​ប្រដេញ​អ៊ុយក្រែន​២​គ្រឿង​ក៏​ត្រូវ​បាញ់ធ្លាក់​ដែរ​នៅចម្ងាយ​ប៉ុន្មានគីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​កន្លែង​ធ្លាក់យន្ដ​ហោះម៉ាឡេស៊ី​ ។​ ក្រុង​គៀវនិយាយ​ថា​ យន្ដហោះ​ទាំង​នោះ​រង​ការ​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល​បាញ់​ចេញ​ពី​ដែន​ដី​រុស្សុី​ ។​

ទន្ទឹម​នឹង​នេះ ប្រទេស​ហូឡង់​បាន​ទទួល​សព​ជន​រង​គ្រោះ​ដំបូងៗ​ទាំង​ឡាយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​២៩៨​នាក់​ក្នុង​នោះ​មាន​​ជន​ជាតិ​ហូឡង់​ចំនួន​១៩៣​នាក់​ ។​ នាវេលា​ម៉ោង​១៦​ថ្ងៃ​ទី​២៣​ កក្កដា​ ពលរដ្ឋ​ហូឡង់​បានស្មឹង​ស្មាធិ​ពេល​យន្ដ​ហោះ​២​គ្រឿង​ដឹក​មឈូស​សព​ចំនួន​៤០​បាន​ចុះ​នៅ​ព្រលាន​យន្ដ​ហោះ​ EINDHOVEN ។​ កង​ទាហាន​ហូឡង់​បន្ទាប់​មក​ បាន​សែង​មឈូស​សព​ទាំង​នោះ​ទៅកាន់​សវរថ​ (រថដាក់​សព​)​ ដែលត្រូវ​នាំ​សព​ទាំង​នោះ​ទៅ​កាន់​មូល​ដ្ឋាន​យោធា​ HILVERSUM ជិត​ក្រុង​អាមស្ទ័រ​ដាម​ ជា​កន្លែង​ត្រូវ​កំណត់​អត្ថសញ្ញាណ​ជន​រង​គ្រោះ​ដែល​អាច​ប្រើ​ពេល​ជា​ច្រើន​ខែ​ ។

ពេលមកដល់​ព្រាលាន​យន្ដ​ហោះ​ EINDH-OVEN​ សព​ជនរង​គ្រោះ​ទាំង​នោះ​រង់​ចាំ​ទទួល​ដោយ​បណ្ដា​សាច់ញាតិ​គ្រួសារ​ ព្រះមហាក្សត្រ​ហូឡង់​ ទ្រង់​ WILLIEM ALEXANDER និង​ព្រះ​មហាក្សត្រី​យ៉ានី​ MAXIMA​ និង​ដោយ​នាយក​រដ្ឋ​មន្ដ្រី​លោក​ MARK RUTTE ។​ មាន​ការ​ស្មឹង​ស្មាធិ​រយៈ​ពេល​១​នាទី​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​សព​ ៕​