ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅទិញម៉ូតូ​ជាមួយ​បងថ្លៃ​​ ត្រូវ​​គេដាក់ថ្នាំ​​យក​​លុយអស់​​២.០០០ដុល្លារ​​

9 ឆ្នាំ មុន

ខេត្តបន្ទាយមាន​ជ័យ ៖ បុរសម្នាក់​ត្រូវ​គេបញ្ជូនទៅសង្គ្រោះនៅ​គ្លីនិក​ឯក​ជន​ បន្ទាប់​ពី​​ទៅទិញ​ម៉ូតូ​ជាមួយ​បងប្រុស​​ ត្រូវ​គេដាក់​ថ្នាំសណ្តំ​​យក​​លុយ​អស់ចំនួន​២.០០០ដុល្លារ​​ និង​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កាល​ពី​វេលាម៉ោង​៤រសៀល​ថ្ងៃទី​២៣ កក្កដា នៅ​ក្រុង​សិរិសោភ័ណ​ ។ ជនរងគ្រោះឈ្មោះ ម៉ោល ថា ភេទប្រុស អាយុ​៣៥ឆ្នាំ រស់នៅ​ភូមិ​តាម់ៅ ឃុំសឿ ស្រុក​មង្គល​បុរី ។

បើតាមសម្តី​​ប្រពន្ធ​​ជន​រងគ្រោះ​ឱ្យដឹង​ថា មុនពេលកើត​ហេតុ ប្តី​​របស់គាត់​​ និង​បងថ្លៃ​​ឈ្មោះ ឆម លី​​ បាន​​​យក​​លុ​យ​ពី​ផ្ទះ​​ទៅ​​ទិញ​​ម៉ូតូ​​នៅក្រុម​ហ៊ុនហុង​​​ដា ​ស្តិត​​ក្នុង​ភូមិ​​៣ ​សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ​ ។ នៅ​ពេល​​ទិញ​​ម៉ូតូ​បាន​ហើយ​ម៉ាក​​ឌ្រីម​សេ​១២៥ ស៊េរី​២០១៤ តម្លៃ​​១.៨៦០ដុល្លារ​​ ប្តី​មិនទាន់​បាន​ឱ្យលុយ​ថ្លៃ​​ម៉ូតូ​ទេ ដោយ​​ចេញ​​មក​ខាង​ក្រៅ​​រក​ទិញ​កាត​​ទូរស័ព្ទ​ តេប្រាប់​​ប្រពន្ធ​ឱ្យ​​ផ្ញើ​​អត្តសញ្ញាណ​​ប័ណ្ណ​​ បន្ទាប់មក​ក៏​​បាត់​​រហូត ហើយ​​ទូរស័ព្ទ​​តេចូលតែមិនមាន​អ្នកលើក ។

ប្រភព​ឱ្យដឹង​ទៀតថា ក្រោយ​មក​​គេ​​ក៍បា​ន​ប្រទះឃើញ​ជ​នរងគ្រោះ​​នៅក្បែរ​​វេទិកា​សា​លា​ខេត្ត​បន្ទាយ​មានជ័យ​​ដោយ​​អាកា​រ​ត្រូវ​​ថ្នាំ​ ៕​