ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ជិះ​ម៉ូតូកៀ​ររថយន្ត​យីឌុប​ដឹកថ្ម​ដួលខ្ទាត​ចូលក្រោម​កង់រថ​យន្តកិនបាក់ជើងស្ដាំ

9 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់ជិះ​ម៉ូតូ១​គ្រឿងម៉ាក​ហុង​ដា​ឌ្រីម​​C​១២៥ ពណ៌​ខ្មៅ​ ជ្រុល​ទៅកៀរ​រថយន្តយី​ឌុបដឹក​ថ្ម១គ្រឿង​ដែលកំពុង​បើកបរ​ក្នុងទិស​ដៅ​ស្រប​គ្នា​បណ្ដាលឲ្យ​ដួលខ្ទាត​ចូលក្រោម​កង់រថយន្ត​កិនបាក់​ជើងស្ដាំ​ម្ខាង​ ឯម៉ូតូ​​​បានរង​ការខូច​ខាត​មួយ​កំណាត់​មុខ​យ៉ាង​ដំណំ។​ ក្រោយ​កើត​ហេតុ​​​អ្នក​បើកបរ​រថយន្ត​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​​ឲ្យ​សមត្ថកិច្ច​ភ្លាមៗដែរ។

ហេតុ​ការណ៍​នោះ​បានកើត​ឡើងកាល​ពីវេលាម៉ោង​១២ថ្ងៃត្រង់ ថ្ងៃទី២៤ ​កក្កដា ​២០១៤ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៤ ត្រង់​ចំណុចទ​ល់​មុខ ផែស្ងួត​តិ​ស្រ៊ុន ស្ថិត​ក្នុងភូមិ​ជម្ពូវ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ​។

ជន​រងគ្រោះ​ខាងលើនោះ ​ឈ្មោះហេម​ ខ្លឹម អាយុ២៦​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត ប្រចាំ​នៅក្នុង​ក្រុមហ៊ុន​ផែស្ងួត​តេងឡាយ ​និងស្នាក់​នៅផ្ទះ​ជួល ក្នុង​ភូមិជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព