ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលប៉ុស្តិ៍ផ្សារ​ដើមថ្កូវចាប់​ជនសង្ស័យ​ម្នាក់​កំពុង​ឈរ​លក់​ថ្នាំញៀន​​

9 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ ជន​​សង្ស័យ​ម្នាក់​ក្នុងចំណោម៤នាក់ ត្រូវ​កម្លាំងនគរ​បាល​ប៉ុស្តិ៍ផ្សារ​ដើមថ្កូវ​ធ្វើការ​ឃាត់ខ្លួន​បាន ​រួមទាំង​វត្ថុតាង​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌ស​ចំនួន៣កញ្ចប់ ​​កាលពី​វេលាម៉ោង១១ និង៣០នាទី​ថ្ងៃ​ទី២៤ ​កក្កដា ២០១៤ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ឌឿង​ហែម ច្រក​ព្រះ​មុនី​វង្ស ក្នុងសង្កាត់​ផ្សារដើម​ថ្កូវ ខណ្ដចំការមន ។

ប្រភព​បាន​ឱ្យ​ដឹងថា ​ជន​សង្ស័យ​ឈ្មោះ​អៀង ទីន អាយុ១៩​ឆ្នាំ ​ជាកម្មករ​សំណង់ ស្នាក់នៅផ្ទះជួល​ក្នុងភូមិ​កោះនរា សង្កាត់និរោធ ខណ្ឌ​មានជ័យ ។ ​ ប្រភពបន្តថា នៅពេលកម្លាំងនគរបាល​ប៉ុស្តិ៍​ធ្វើការល្បាត​ក្នុងភូមិសាស្រ្ត​របស់ខ្លួន​ដូចសព្វដង ក៏​ប្រទះ​ឃើញក្រុម​យុវជន​សង្ស័យមួយក្រុម កំពុងតែឈរ ក៏បាន​ជិះម៉ូតូចូលទៅ ហើយក្រុមជនសង្ស័យ​មួយក្រុមនោះ ក៏បាននាំគ្នារត់ ទើបធ្វើការដេញ​ចាប់បាន​តែម្នាក់ ។ ​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព