ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បាត់​ខ្លួន​៣​ថ្ងៃ​ ​​ប្រទះ​ឃើញ​សព​ចង.ក​សម្លា.ប់​ខ្លួន​លើ​​ដើម​អំពិល​កំពស់​៥​ម៉ែត្រ​ក្រោយ​ផ្ទះ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់បាត់​ខ្លួនរយៈ​ពេលបីថ្ងៃ​ ត្រូវ​គេ​ប្រទះឃើញ​សព​ចង.​ក​សំលាប់​ខ្លួននៅលើ​ចុងដើម​អំពិល​​កំពស់​ជាង​៥​ម៉ែត្រ​នៅក្រោយ​ផ្ទះ​ ​។ ហេតុ​ការណ៍​នេះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​​​វេលា​ម៉ោង១១ព្រឹក ​ថ្ងៃទី២៤​ កក្កដា​ ២០១៤​ ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់​អូរអំបិល​ ក្រុង​សិរីសោភ័ណ ។

បុរស​ដែល​ចង.ក​សំលាប់​ខ្លួន​មាន​ឈ្មោះ ​ឡាក់ ​កុយ ​ភេទប្រុស អាយុ៣៤ឆ្នាំ (នៅលីវ) រស់នៅភូមិខាងលើ ​។

តាម​សំដី​ប្អូនស្រី​ជនរងគ្រោះ​បានប្រាប់​ថា​ បងប្រុស​របស់​នាង​បានបាត់​ពីផ្ទះរយៈ​ពេល៣​ថ្ងៃមកហើយ​មិនដឹងទៅណា​ទេ។ នៅ​ថ្ងៃ​កើត​ហេតុ​​នាង​បាន​ដើរ​​ទៅ​រកបេះ​បន្លែតាម​របងក្រោយ​ផ្ទះ​ស្រាប់​តែ​ប្រទះ​ឃើញ​សពបង​ប្រុស​របស់​នាង​ចង.ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​អំពិល​ស្លាប់​បាត់​ទៅ​ហើយ ​ហើយ​បាន​ប្រាប់​អ្នកជិតខាងរាយ​ការណ៍​ទៅ​​នគបាល​ជំនាញ​មក​ពិនិត្យ​សព។

ប្អូនស្រីជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ទៀត​ថា ​បងប្រុស​របស់នាង​​​មិនមាន​ការងារ​អ្វី​ធ្វើទេ ដើរ​តែផឹក​ត្រូវបាន​ពុកម្តាយ​ស្តីបន្ទោស​​ខ្លះដែរ​ ​តែ​បង​ប្រុស​របស់​នាង​ក៏​មិន​ដែល​និយាយត​អ្វី​ដែរ​។ នា​ពេល​កន្លង​មក​បង​ប្រុស​របស់​នាង​តែងតែ​និយាយតូច​ចិត្ត​​​ខ្លួន​ឯង​ថា ធ្វើអ្វី​មិនដែល​បានសម្រេច​សូម្បី​តែ​ប្រលង​រក​ការ​ងារ​​ធ្វើក៏​មិនដែល​ជាប់ ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព