ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ជើង​ឯក​បារាំង​ Paris SG ទទួល​បាន​សមា​ជិក​ថ្មី​ខ្សែ​ការ​ពារ​វ័យ​ក្មេង​ Aurier ពី​ក្លិប​ Toulouse​

9 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​ក្លិប​បាល់​ទាត់​បារាំង​ឡឺ​សំ​ផ្ចូ​ណា​ Toulouse ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣​ កក្កដា ឆ្នាំ​២០១៤​បាន​ឱ្យ​ដឹង​ថា កីឡា​ករ​ខ្សែ​ការ​ពារ​ Serge Aurier យល់​ព្រម​ទៅ​លេង​ឱ្យ​ក្លិប​ជើង​ឯក​បារាំង​ឡឺ​សំ​ផ្ចូ​ណា​ Paris SG ក្នុង​លក្ខណៈ​ខ្ចី​ជើង​រយៈ​ពេល​យូរ ។

នៅ​កិច្ច​ព្រម​ព្រៀង​នោះ​មាន​រួម​បញ្ចូល​ទាំង​ជម្រើស​មួយ​សម្រាប់​ក្លិប​​ Paris SG គឺ​ត្រូវ​ទិញ​យក​កីឡា​ករ​នេះ​ដោយ​ពេញ​លេញនៅ​​ពេល​អនា​គត​ ។ លោក Nasser ប្រធាន​ក្លិប​ Paris SG បាន​និយាយ​ថា Aurier គឺ​ជា​កីឡា​ករ​វ័យ​​ក្មេង​ដែល​មាន​ទេព​កោ​សល្យ​ខ្ពស់​ យើង​សប្បាយ​រីក​រាយ​ជាមួយ​នឹង​វត្ត​មាន​កីឡា​ករ​រូប​នេះ​ ។

ចំណែក​ឯ​កីឡា​ករ​វ័យ​២១​ឆ្នាំ​សញ្ជាតិ​កូត​ឌី​វ័រ​ ក៏​បាន​សម្តែង​អារម្មណ៍​រំភើប​រីក​រាយ​ដែរ​ ​ដោយ​និយាយ​ថា ៖ ការ​ចូល​ទៅ​លេង​ក្នុង​ក្លិប​ Paris SG ដែល​មាន​កីឡា​ករ​រៀម​ច្បង​សម្បូរ​បទ​ពិសោធន៍​ គឺ​ជា​ក្តី​សុបិន​របស់​ខ្ញុំ​តាំង​ពី​កុមារ​ភាព ហើយ​ខ្ញុំ​នឹង​ប្រឹង​ប្រែង​រក​ជ័យ​ជម្នះ​ឱ្យ​ក្លិប​ដើម្បី​ទទួល​បាន​ជើង​ឯក​នៅ​រដូវ​កាល​នេះ​ ។ នៅ​ជាមួយ​ក្លិប Toulouse ពី​ឆ្នាំ​២០១២-២០១៤ Aurier ធ្លាប់​ស៊ុត​បាល់​បាន​៨​គ្រាប់​ក្នុង​៧១​ប្រកួត ៕