ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករប៉ូ​ឡូញ​ Majka ឈ្នះដំណាក់ទី​17 ប្រ​ណាំង​កង់​នៅ​បា​រាំង​​​

9 ឆ្នាំ មុន

ទន្ទឹម​នឹង​ការ​នាំ​មុខ​របស់​កីឡាករអុីតា​លី​ Vincenzo Nibali លើ​តារាង​ថិ​រ​វេ​លា​សរុប​ចេះ​តែ​បន្តជា​ច្រើន​ដំ​ណាក់​​ Rafal Majka ក៏​បាន​បង្កើត​ប្រ​វត្តិ​សាស្ត្រ​ថ្មី​មួយ​សម្រាប់​ខ្លួន​ឯង​ផងដែរ​ខណៈ​កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣​ កក្ក​ដា​ គេ​បាន​យក​ឈ្នះ​ជើង​ឯក​ក្នុង​ដំ​ណាក់​នៃ​ព្រឹត្តិ​ការ​ណ៍ Tour de France ជា​លើក​ទី​២ ។

ទន្ទឹម​នឹង​ការ​នាំ​មុខ​របស់​កីឡាករអុីតា​លី​ Vincenzo Nibali លើ​តារាង​ថិ​រ​វេ​លា​សរុប​ចេះ​តែ​បន្តជា​ច្រើន​ដំ​ណាក់​​ Rafal Majka ក៏​បាន​បង្កើត​ប្រ​វត្តិ​សាស្ត្រ​ថ្មី​មួយ​សម្រាប់​ខ្លួន​ឯង​ផងដែរ​ខណៈ​កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣​ កក្ក​ដា​ គេ​បាន​យក​ឈ្នះ​ជើង​ឯក​ក្នុង​ដំ​ណាក់​នៃ​ព្រឹត្តិ​ការ​ណ៍ Tour de France ជា​លើក​ទី​២ ។

​​​អ្នក​ជិះ​កង់ឱ្យ​ក្រុម ​Tinkoff-Saxo វ័យ​ក្មេង​រូប​នេះ​​​​​​បាន​បញ្ចប់​ដំណាក់មាន​ចម្ងាយ​ផ្លូវ​១២៤,៥​​​​គី​ឡូ​ម៉ែត្រ​ ​ចេញ​ដំណើរ​ពី​ទី​ប្រ​ជុំ​ជន ​​​Saint-Gaudens ឆ្ពោះ​ទៅ​កាន់​ទី​ប្រ​ជុំ​ជន  Saint-Lary-Soulan Pla d’Adet ​ប្រ​ទេស​បារាំង​​​​​ ដោយ​​ប្រើ​អស់​ថិរវេលា​​៣ម៉ោង​​៣៥នាទី​និង២៣​វិនាទី នាំ​មុខ​កីឡាករអុីតា​លី​​​ Giovanni Visconti ​ជិះ​​ឱ្យ​​ក្រុម Movistar Team ​ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​២៩​វិ​នា​ទី​ និង​នាំ​មុខ​កីឡាករ​ Vincenzo Nibali ដែល​កំពុង​នាំ​មុខ​លើ​តារាង​ថិរវេលា​រួម ​​​។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​​ ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​​ចំពោះ​លទ្ធផល​ឆ្នាំ​នេះ​ ។ ជ័យ​ជម្នះ​ទាំង​នេះ​បាន​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​រវាង​ខ្ញុំ​ និង​មិត្ត​ក្នុង​ក្រុម​ ជា​ពិ​សេស​គឺ​កីឡាករ​ Nico ​។​ បើ​គ្មាន​រូប​គេ​ទេ ខ្ញុំ​ពិត​ជា​មិន​អាច​ចេញ​ផុត​ពី​ហ្វូង​អ្នក​ជិះ​កង់​ដ៏ធំ​នោះ​ឡើយ» ។​ដោយ​ឡែក​នៅ​លើ​តារាង​ថិរវេលា​សរុប​វិញ Nibali នៅ​តែ​បន្ត​ការ​នាំ​មុខ​ជា​ដដែល ។

​ឆ្លង​កាត់​ការ​ប្រណាំង​អស់​១៧ដំ​ណាក់​មក​នេះ​ ​​រូប​គេ​​បាន​ប្រើ​អស់​ថិរវេ​លា​តិច​ជាង​គេ​បំផុត​គឺ៧៦​ម៉ោង៤១នា​ទី​និង២៨​​​វិនាទី​ នាំ​មុខ​កីឡាករ​​អេស្ប៉ាញ Alejandro Valverde ជិះ​ឱ្យ​​ក្រុម​​ Movistar Team ដែល​បាន​ប្រើ​ពេល​ច្រើន​ជាង៥នា​ទី​និង​២៦វិ​នា​ទី​ ​។ ចំណែក​កីឡាករ​បារាំង​​ Thibaut Pinot​ របស់​ក្រុម FDJ.fr ​ស្ថិត​​នៅ​លំ​ដាប់​ទី​៣​​ បន្ទាប់​ពី​បាន​​​​ប្រើ​ថិរវេលាច្រើន​ជាង Nibali ៦នា​ទី​​។ ​

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Tour de France ​​ឆ្នាំ​នេះ​មាន​២១​​ដំណាក់​​ និង​​មាន​​ចម្ងាយ​ផ្លូវ​សរុប​៣៦៦៣​,៥​​​គីឡូ​ម៉ែត្រ​ ។ ចំពោះ​​​ដំ​ណាក​​់​ទី​១៨ ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ​១៤៥,៥គីឡូ​ម៉ែត្រ ​ដោយ​ការ​ប្រ​ណាំងចាប់​​ចេញ​ដំ​ណើរ​​​ពី​ទី​ប្រ​ជុំ​ជន​ ​Pau ឆ្ពោះ​ទៅ​កាន់​ទី​ប្រ​ជុំ​ជន​​ ​​Hautacam​​ ​​ប្រ​ទេស​បា​រាំង​​​ ៕