ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​សម្រេច​បិទទ្វារ​ទឹកនៅ​ស្ថានីយ​ចតុមុខ និងស្ថានីយស្វាយប៉ាក ខណៈ​កម្ពស់ទឹក​ឡើងដល់​ចំណុច​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ដោយ​មានការណែនាំ​ពីលោក​ប៉ា សុជាតិវ​ង្ស អភិ​បាល​រាជធា​នី​ភ្នំពេញ មន្ទីរ​សាធារណ​ការ និងដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ បានសម្រេចបិទ​ទ្វារទឹកនៅ​ស្ថានីយបូម​ទឹក​ចតុមុខ និងស្ថានីយគីឡូម៉ែ​ត្រលេខ៩ ឬ​ស្ថានីយស្វាយ​ប៉ាក ខណៈពេល​កម្ពស់​ទឹក​ទន្លេ​មេគង្គ​កំពុងចចាប់ផ្តើម​ឡើងជា​បណ្តើរៗ គឺនៅ​ស្ថានីយ​ចតុមុខ​នេះ កម្ពស់​ទឹកឡើង​ដល់​៧,៥៣ម៉ែត្រ​​ កាលពី​ព្រឹក​ថ្ងៃទី​២៤

រាជ​ធានី​ភ្នំពេញ ៖ ដោយ​មានការណែនាំ​ពីលោក​ប៉ា សុជាតិវ​ង្ស អភិ​បាល​រាជធា​នី​ភ្នំពេញ មន្ទីរ​សាធារណ​ការ និងដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ បានសម្រេចបិទ​ទ្វារទឹកនៅ​ស្ថានីយបូម​ទឹក​ចតុមុខ និងស្ថានីយគីឡូម៉ែ​ត្រលេខ៩ ឬ​ស្ថានីយស្វាយ​ប៉ាក ខណៈពេល​កម្ពស់​ទឹក​ទន្លេ​មេគង្គ​កំពុងចចាប់ផ្តើម​ឡើងជា​បណ្តើរៗ គឺនៅ​ស្ថានីយ​ចតុមុខ​នេះ កម្ពស់​ទឹកឡើង​ដល់​៧,៥៣ម៉ែត្រ​​ កាលពី​ព្រឹក​ថ្ងៃទី​២៤ កក្កដា ២០១៤ ។

មន្ត្រី​មន្ទីរសាធារណ​ការ និងដឹកជញ្ជូន​រាជធានីភ្នំពេញបានឱ្យ​​​​​ដឹងថា នៅ​ពេល​កម្ពស់​ទឹកឡើង​ដល់៧​,៥៥ម៉ែត្រ ទៅ៨ម៉ែត្រ ស្ថានីយ​​បូម​ទឹក​នៅតាមមាត់​ទន្លេទាំង​អស់ នឹងត្រូវបិទ​ទាំងស្រុង ចៀសវាង​ទឹកទន្លេហូរ​ចូលមកក្នុង​រាជធានីភ្នំពេញ​តាមប្រពន្ធ័លូ​មកវិញ ។ ដោយ​ឡែកស្ថានីយ​បូមទឹកគីឡូ​ម៉ែត្រលេខ​៩ បានបិទរួចហើយ កាលពីថ្ងៃទី២៣ កក្កដា ២០១៤ កន្លងទៅ នៅពេលកម្ពស់​ទឹកកើន​ឡើង​៦​,៣០ម៉ែត្រ ។ នៅពេលស្ថានីយ​បូមទឹកទាំងអស់​ក្នុងរាជធានីភ្នំពេញ​ត្រូវបិទទឹកក្នុង​ទីក្រុង​តម្រូវឱ្យមានការបូមចេញជា​ប្រចាំ ​ពិសេសេ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។

មន្ត្រីដដែល​បានឱ្យ​ដឹងទៀត​ថា មកដល់ពេលនេះ កម្ពស់​ទឹក​ទន្លេចតុមុខ គឺស្ថិត​នៅកំពស់៧,៥៣ម៉ែត្រ តែបើសិនឡើង​ដល់​កម្ពស់​៧,៥៥ម៉ែត្រ ទ្វារទឹកដែល​ស្ថិតនៅតាមដង​ទន្លេនឹងត្រូវ​បិទតែម្តង។ ហើយទ្វារទឹក​ដែលនៅតាមជួរមាត់​ទន្លេទាំងអស់​មានចំនួន​១១​ទ្វារ​ទឹក ហើយនៅពេលនេះ​ សាលារាជធានីបិទ​បាន២​ហើយ គឺទ្វារទឹកស្វាយ​ប៉ាក និងចតុមុខ ។ 

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព