ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​អត្ត​ឃាត​2 នៅ​ខាង​ជើង​នីហ្សេរីយ៉ា​ស្លា.ប់​82​នាក់​

9 ឆ្នាំ មុន

ការវាយ​ប្រហារ​អត្ត​ឃាត​ពីរ​បណ្តាល​ឱ្យ​មនុស្សស្លា.ប់​៨២​នាក់​ កាលពី​ថ្ងៃទី​២៣ កក្កដា​ នៅ​ទីក្រុង​កាឌូណា​ ជាទីក្រុង​មួយស្ថិត​នៅ​ភាគ​ខាង​ជើង​នីហ្សេរីយ៉ា​ ជា​កន្លែង​ដែល​មេ​ដឹក​នាំ​ប្រឆាំង​ និង​ជា​អតីត​ប្រធានា​ធិបតី​លោក​មូហា​ម៉ាឌូ​ ប៊ូហារី ទៅ​កាន់​ទី​នោះ ។​សមាជិក​កាកបាទ​ក្រហម​ម្នាក់​និយាយ​ថា​ មនុស្ស​យ៉ាងតិច​៥០​នាក់​ស្លា.ប់​ដោយសារ​ការ​វាយ​ប្រហារ​លើ​ក្បួន​រថយន្ត​របស់​លោក​​ប៊ូ​ហា

ការវាយ​ប្រហារ​អត្ត​ឃាត​ពីរ​បណ្តាល​ឱ្យ​មនុស្សស្លាប់​៨២​នាក់​ កាលពី​ថ្ងៃទី​២៣ កក្កដា​ នៅ​ទីក្រុង​កាឌូណា​ ជាទីក្រុង​មួយស្ថិត​នៅ​ភាគ​ខាង​ជើង​នីហ្សេរីយ៉ា​ ជា​កន្លែង​ដែល​មេ​ដឹក​នាំ​ប្រឆាំង​ និង​ជា​អតីត​ប្រធានា​ធិបតី​លោក​មូហា​ម៉ាឌូ​ ប៊ូហារី ទៅ​កាន់​ទី​នោះ ។​សមាជិក​កាកបាទ​ក្រហម​ម្នាក់​និយាយ​ថា​ មនុស្ស​យ៉ាងតិច​៥០​នាក់​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​លើ​ក្បួន​រថយន្ត​របស់​លោក​​ប៊ូ​ហា​រី ក្នុង​ផ្សារ​មួយ​នៃទីក្រុង​នោះ ។​ ជន​អត្ត​ឃាត​ម្នាក់​បាន​បើក​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​របស់គេប្រឆាំង​ក្បួន​រថយន្តរបស់​មេដឹក​នាំ​ប្រឆាំង​នីហ្សេ​រីយ៉ា​រូប​នោះ ។​

ជាគូ​ប្រជែង​សំខាន់​របស់​ប្រធានា​ធិបតី​ លោក GOODLUCK JONATHAN ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​កាលពី​ឆ្នាំ​២០០១ លោក​ប៊ូហារី​ ជិះ​ក្នុង​រថ​យន្ត​ការពារគ្រាប់​មួយ​ ដោយ​លោក​ពុំ​រង​គ្រោះ​ឡើយ ។​មុន​នេះ​ជន​អត្ត​ឃាត​ម្នាក់​ទៀត​បាន​ធ្វើ​ឱ្យ​គ្រឿង​ផ្ទុះ​ដាក់​ជាប់​ខ្លួនគេ​ផ្ទុះ​ក្នុង​កណ្តាល​វិថី​មួយ​ ពេល​ពួក​អ្នក​កាន់​សាសនា​អ៊ិស្លាម​ជាច្រើន​ពាន់​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​ទីលាន​មួយ​នៃ​ទីក្រុង​កាឌូ​ណា​នោះដែរ​ ដើម្បី​ស្តាប់​សេចក្តី​ថ្លែង​ការណ៍​របស់​អុី​ម៉ាម​និយម​កណ្តាល​ម្នាក់​ លោក DAHIRU BAUCHI ។ គ្រាប់​បែក​បាន​ផ្ទុះ​ពេល​ក្បួន​រថយន្ត​របស់​អីុ​ម៉ាម​រូប​នេះ​បើក​ចេញ​ពី​ទីលាន​បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាងតិច​៣២​នាក់​ តែ​អុី​ម៉ាម​គេច​ផុត​ពី​គ្រោះ​ថ្នាក់ ។​

ការវាយ​ប្រហារទាំង​ពីរ​នោះពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​​ទទួលខុសត្រូវ​នៅ​ឡើយ​ តែ​គេ​សង្ស័យ​ថា​ ទាំង​នេះ​ជា​ស្នាដៃ​របស់​ក្រុម​ជ្រុល​និយម​បូកូ​ហា​​រ៉ាម ។​អភិបាល​ក្រុង​កាឌូណា​បាន​ដាក់​បម្រាម​គោចរ​ពេញ​២៤​ម៉ោង ។​អង្គការសិទ្ធិ​មនុស្ស​ HUMAN RIGHTS WATCH កាលពី​សប្តាហ៍​មុន​វាយ​តម្លៃ​ថា​ ជន​ស៊ីវិល​ជាង​​២.០០០​នាក់​ត្រូវ​សម្លាប់​ដោយ​ក្រុម​បូកូ​ហារ៉ាម​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​នេះ ៕​