ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF ដំឡើង​ការព្យាករ​នៃ​កំណើន​សេដ្ឋ​កិច្ច​របស់​អារ៉ាប់​ប៊ី​សាអូឌីត​4,6% សម្រាប់​ឆ្នាំ​2014

9 ឆ្នាំ មុន

ឌូបៃ​ ៖ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ (IMF) បានថ្លែងថា​ សេដ្ឋ​កិច្ច​របស់​ប្រទេស​អារ៉ា​ប៊ី​សាអូឌីត​ទំនង​ជា​កើន​ឡើង​៤,៦%​ នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ​ គឺ​​មាន​កម្រិត​ច្រើន​ជាងការ​ប៉ាន់​ប្រមាណ​កាល​ពី​មុន​ ហើយ​កំណើន​នេះ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ដោយ​ប្រតិបត្តិ​រឹង​មាំ​របស់​វិស័យ​ឯក​ជន ។​

កំណើន​វិស័យ​ឯក​ជន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅតែ​មាន​ភាពខ្លាំង​ក្លា​ដដែល ហើយ​​ផលិត​កម្ម​ប្រេង​នឹង​មាន​ការ​ប្រែ​ប្រួល​តិច​តួច​បុ៉ណ្ណោះ​ពី​ឆ្នាំ​២០១៣ ។​ ម្យ៉ាង​ទៀត​ គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​កម្រិត​ខ្ពស់​ ​និងការចំណាយ​លើ​លំនៅ​ឋាន នឹង​បន្តគាំទ្រ​លើ​កំណើន​នៃ​វិស័យ​ក្រៅ​ពីប្រេង ។​ ឯទិន្ន​ផល​នៃ​វិស័យ​ប្រេង​មាន​ចំនួន​​ជិត​ពាក់​កណ្តាល​ទិន្ន​ផល​សេដ្ឋក​ិច្ចរបស់​ប្រទេស គឺស្មើ​នឹង​៧៤៨​ពាន់​លាន​ដុល្លារ ។​

នៅ​ក្នុង​ការ​កែប្រែ​ថ្មី​នៃគម្រោង​តាម​តំបន់​របស់​ខ្លួន IMF បាន​ព្យាករ​នូវកំណើន GDP នៅ​ក្នុង​សមា​ជិក​អង្គការប្រេង OPEC ស្មើ​នឹង​៤,១%​ សម្រាប់​ឆ្នាំ​២០១៤​ នៅ​ពេល​មាន​ការ​កែ​សម្រួល​អត្រា​អតិផរណា​រួច​រាល់ ។​ ​កាលពី​ឆ្នាំ​២០១៣​ សេដ្ឋ​កិច្ច​របស់​ព្រះ​រាជាណាចក្រ​មួយ​នេះ​ពង្រីក​បាន​៤% ។​ការកែ​ទម្រង់​នៃទីផ្សារ​ពល​កម្ម​បាន​នាំ​ឱ្យ​មាន​ការ​ហូតពន្ធ​លើ​កំណើន GDP នៅ​ក្នុងត្រី​មាស​ទី​១​ ខណៈ​ពេល​អត្រា​ប្រចាំ​ឆ្នាំ​បង្ហាញថា​ ពង្រីក​បាន​៤,៧% ៕​