ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱន​ភាព​ពាណិជ្ជកម្ម​ជប៉ុន​ហក់​ឡើង​ស្រឺតៗ​ក្នុងខែ​មិថុនា​

9 ឆ្នាំ មុន

តូក្យូ​ ៖ តាម​ទិន្នន័យ​បាន​បង្ហាញ​ថា​ ឱន​ភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​ជប៉ុន​បាន​កើនឡើង​មួយ​គុណ​នឹង​បួន​ កាលពី​ខែ​មិថុនា​ កន្លង​មក​នេះ​ធៀប​នឹង​ឆ្នាំ​ទៅ​ ខណៈ​ដែល​ប្រទេស​នេះ​បាន​កាត់​បន្ថយ​ផ្នែក​ផ្សេងៗ​រហូត​មានការ​ធ្លាក់​ចុះ​នៅ​ក្នុង​ការ​នាំចេញ​ទំនិញ​ទៅ​ក្រៅ​ប្រទេស​ ។​

ឱន​ភាព​ពាណិជ្ជកម្ម​នៅក្នុងខែ​មិថុនា ២០១៤​ មានចំនួន​៨,១​ពាន់​លានដុល្លារ​ ដែល​មានអត្រា​កើនឡើង​ពីការ​បរិមាណ​១,៨ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ទៅ​ ថែម​ទាំង​បាន​បក់​ផាត់​នូវ​ការ​រំពឹង​ទុក​នៃ​ទីផ្សារ​កាលពី​មុន​ ជា​មួួយ​នឹង​ឱន​ភាព​៦,៧៥​ពាន់​លាន​ដុល្លារ​ ។ ការ​នាំចេញ​បានធ្លាក់​ចុះ​២%​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ឬ​ស្មើ​នឹង​ទឹកប្រាក់​៥៨,៥​ពាន់លានដុល្លារ​ ខណៈ​ការ​នាំចូល​បាន​កើនឡើង​៨,៤%​ ឬ​ស្មើ​នឹង​៦៦,៦​ពាន់​លាន​ដុល្លារ​ ។​

ការ​នាំ​ចូល​របស់​ប្រទេស​ជប៉ុន​បានហក់ឡើង​ដោយ​សារ​ស្ថានការ​កើត​ឡើង​ជា​បន្ដ​បន្ទាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​នុយក្លេអ៊ែរ​នៅ​ Fukushima កាល​ពី​ឆ្នាំ​២០១១​ នៅពេល​ដែលប្រទេស​ជប៉ុន​បានបិទ​ទ្វារ​រោង​ចក្រ​បរមាណូ​របស់​ខ្លួន​ ហើយ​បាន​ងាក​មក​ការ​នាំ​ចូលផូស៊ីល​ប្រេង​ឥន្ធនៈ​ក្នុងតម្លៃ​ថ្លៃ​ដើម្បី​តភ្ជាប់​នូវ​ចរន្ដ​ថាម​ពល​ក្នុង​ប្រទេស ៕​