ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីខ្មែរ០៤នាក់ ​ត្រូវជនជាតិថៃមួយ​ក្រុមចាប់រំលោ.ភនៅក្នុងទឹកដីថៃ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ប្រភពពីមន្រ្តីទំនាក់ទំនង​ព្រំដែនកម្ពុជា-ថៃ​បានឲ្យដឹងថា​ ស្រ្តីខ្មែរជាពលករ០៤នាក់ ​ក្នុងចំណោម០៥នាក់ ​បានត្រូវជនជាតិថៃមួយក្រុម​នាំពីផ្ទះសំណាក់​​យកទៅចាប់រំលោ.ភ​ក្នុងព្រៃកាលពីវេលា​ទៀបភ្លឺថ្ងៃទី២៣ កក្កដា ២០១៤ ​នៅក្នុងស្រុកអារញ្ញ ​ខេត្តស្រះកែវ ។

ខេត្តបន្ទាយមានជ័យ​ ៖ ប្រភពពីមន្រ្តីទំនាក់ទំនង​ព្រំដែនកម្ពុជា-ថៃ​បានឲ្យដឹងថា​ ស្រ្តីខ្មែរជាពលករ០៤នាក់ ​ក្នុងចំណោម០៥នាក់ ​បានត្រូវជនជាតិថៃមួយក្រុម​នាំពីផ្ទះសំណាក់​​យកទៅចាប់រំលោភ​ក្នុងព្រៃកាលពីវេលា​ទៀបភ្លឺថ្ងៃទី២៣ កក្កដា ២០១៤ ​នៅក្នុងស្រុកអារញ្ញ ​ខេត្តស្រះកែវ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សំដីមន្រ្តីទំនាក់ទំនង​ការពារព្រំដែនបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ​កក្កដា ២០១៤ទៀតថា​ នៅពេលនេះអាជ្ញាធរខ្មែរ​បាននិងកំពុងអន្តរាគមន៏​សម្របសម្រួល​​ជាមួយអាជ្ញាធរថៃ​ក្នុងការដាក់ពាក្យ​បណ្តឹង​ទៅអគ្គកុងស៊ុលខ្មែរ​ប្រចំាខេត្តស្រះកែវ ។

សេចក្តីរាយការណ៏​ក៏បានបញ្ជាក់ទៀតថា ​ក្នុងចំណោមជនរងគ្រោះទំាង០៤នាក់​ មាន០២នាក់បានវិលចូលដីខ្មែរវិញ​ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​ ហើយថាអាជ្ញាធរថៃ​ក៍បានចាប់ខ្លួនជនសង្ស័យ​ក្នុងអំពើចាប់រំលោភ​ស្រ្តីខ្មែរខាងលើបាន០៣នាក់ ​ហើយ​និងកំពុងតាមប្រមាញ់​មួយចំនួនទៀត ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕