ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាបបង្ក្រាប​ជន​សង្ស័យ​ប្រើប្រាស់ និងជួញដូរ​គ្រឿងញៀ.នចំនួន​៥នាក់​ក្នុង​សង្កាត់​ស្លក្រាម​

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ជនសង្ស័យ​​ចំនួន​៥នាក់ ត្រូវ​កម្លាំង​​កង​រាជអាវុធ​ហត្ថ​ប្រឆាំងគ្រឿង​ញៀន​ខេត្ត ​ធ្វើការ​ចុះបង្កា្របចាប់បាន​​​ ខណៈ​ពួក​គេ​កំពុង​ជូញដូរ និងប្រើប្រាស់គ្រឿង​ញៀន ​កាល​ពីវេលា​ម៉ោង១០​យប់​ថ្ងៃទី២៣ ​កក្កដា ២០១៤ ស្ថិតនៅចំណុច​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប ។

ខេត្តសៀមរាប ៖ ជនសង្ស័យ​​ចំនួន​៥នាក់ ត្រូវ​កម្លាំង​​កង​រាជអាវុធ​ហត្ថ​ប្រឆាំងគ្រឿង​ញៀន​ខេត្ត ​ធ្វើការ​ចុះបង្កា្របចាប់បាន​​​ ខណៈ​ពួក​គេ​កំពុង​ជូញដូរ និងប្រើប្រាស់គ្រឿង​ញៀន ​កាល​ពីវេលា​ម៉ោង១០​យប់​ថ្ងៃទី២៣ ​កក្កដា  ២០១៤ ស្ថិតនៅចំណុច​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប ។

ប្រភព​បាន​ឱ្យ​ដឹងថា  ជន​​សង្ស័យ​ទាំង​៥នាក់នោះ ១-​​ឈ្មោះថាន មករា ​អាយុ២៣ឆ្នាំ​ ជាជាងជុស​ជុល​ទូរ​ស័ព្ទ​ដៃ ​និង​ជា​មុខសញ្ញា​ចាស់ធ្លាប់ជាប់​គុកម្តង​​ហើយ មានទីលំ​​ក្នុង​ភូមិចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ​​២-​ឈ្មោះ​ធឹម ថូ ​អាយុ២​​៣ឆ្នាំ​ ជាអ្នកបើក​ ​​រថយន្ត​ដឹកដី បច្ចុប្បន្ន​ស្នាក់នៅភូមិ​ស្វាយព្រៃ សង្កាត់ស្វាយ​ដង្គំ ក្រុងសៀមរាប ​ ៣​-​ឈ្មោះ​នួន ចិត្រា ​អាយុ២៧ឆ្នាំ​ ជាជាងជុស​ជុល​ទូរ​ស័ព្ទដៃ ​ទីលំ​នៅ​ក្នុងភូមិតាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ​៤-​ឈ្មោះ​ភាព ស៊ីណា ​អាយុ២១ឆ្នាំ​មុខរបរ​មិនពិតប្រាកដ​ ស្នាក់​​នៅភូមិ​ដកពោធិ៍ សង្កាត់ស្ល​ក្រាម ​​និង​៥​-​ឈ្មោះសំ ណាង​រដ្ឋន័យ ​អាយុ២៤ឆ្នាំ​ ជា​អ្នករត់ម៉ូតូ​ឧុប​​ទីលំ​នៅ​ក្នុងភូមិតាវៀន​ សង្កាត់​សាលា​កំរើក ក្រុងសៀមរាប ​។

ប្រភព​បន្តថា ក្នុងពេល​ឃាត់ខ្លួន​នោះ កម្លាំង​ធ្វើការ​ដកហូត​វត្ថុតាង​មាន​ម្សៅគ្រើម​ពណ៌ស​ថ្លា​ ម៉ាទឹកកក​(មេតំហ្វេតា​មីន) ចំនួន​៧កញ្ចប់​តូច និង៤កញ្ចប់ធំ ​ទូរ​ស័ព្ទដៃ​២គ្រឿង, ម៉ូតូ៤គ្រឿង ក្នុងនោះម៉ូតូសេ១២៥២គ្រឿង២០០៧មួយគ្រឿង ស្លាកលេខសៀម​រាប 1E2913 ពណ៌ខ្មៅ និង២០១២ ពណ៌ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ 1AD6009 និងម៉ូតូស្មាស​​ ពាក់ស្លាកលេខសៀមរាប1M0980 និងម៉ូតូស្គូពីពណ៌ស លាយ​ក្រហម ពាក់ស្លាកលេខសៀមរាប1L5516  និងស្លាកលេខទុកសម្រាប់ប្តូរមួយ​លេខ ថ1365 ភ្នំពេញ1​ព្រម​ទាំងមានអត្តសញ្ញាណប័​ណ្ណសម្គាល់​ខ្លួនមួយ​សន្លឹក សម្ភារ​សម្រាប់ច្រកលក់ និងឧបករណជក់មួយចំនួនធំ​ផង​ដែរ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព