ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​​ប្រដេញ​2​គ្រឿង​របស់​កង​ទ័ព​អ៊ុយ​ក្រែន​ត្រូវ​បា.ញ់​ធ្លាក់​​

9 ឆ្នាំ មុន

ក្រសួង​ការ​ពារ​ប្រទេស​អ៊ុយ​ក្រែន​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា ថា យន្ត​ហោះ​ប្រយុទ្ធ​២​គ្រឿង​របស់​កង​ទ័ព​អ៊ុយ​ក្រែន​បាន​ត្រូវ​បា.ញ់​ធ្លាក់​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​កាន់​កា.ប់​ដោយ​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​ ។លោក​ អាឡិច ស៊ី​ឌី​មីត្រា​ស្កូវ​ស្គី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ប្រទេស​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា យើង​ទទួល​បាន​ព័ត៌​មាន​ពី​យន្ត​ហោះ​ប្រដេញ​២​គ្រឿង​ដែល​ត្រូវ​បា.ញ់​ធ្លាក់​

ក្រសួង​ការ​ពារ​ប្រទេស​អ៊ុយ​ក្រែន​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា ថា យន្ត​ហោះ​ប្រយុទ្ធ​២​គ្រឿង​របស់​កង​ទ័ព​អ៊ុយ​ក្រែន​បាន​ត្រូវ​បាញ់​ធ្លាក់​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​ ។លោក​ អាឡិច ស៊ី​ឌី​មីត្រា​ស្កូវ​ស្គី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ប្រទេស​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា យើង​ទទួល​បាន​ព័ត៌​មាន​ពី​យន្ត​ហោះ​ប្រដេញ​២​គ្រឿង​ដែល​ត្រូវ​បាញ់​ធ្លាក់​ ហើយ​យើង​សិក្សា​ថា តើ​យន្ត​ហោះ​ទាំង​នោះ​ធ្លាក់​បែប​ណា ។

លោក​ ឌី​មី​ត្រា​ ស្កូវ​ស្គី ក្រោយ​មក​ទៀត​និយាយ​ថា អ្នក​បើក​យន្ត​ហោះ​ទាំង​នោះ​អាច​លោត​ចេញ​បាន​ ក៏​ប៉ុន្តែ​វាសនា​របស់​ពួក​គេ​ក្លាយ​ជា​យា៉ង​ណា​នោះ​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ ។ឧប្បត្តិ​ហេតុ​នេះ​កើត​មាន​មិន​ដល់​១​សប្តាហ៍​ ផង​ក្រោយ​ការ​ធ្លាក់​យន្ត​ហោះ​ជើង​ហោះ​ហើរ​ MH-17 របស់​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​មា៉​ឡេ​ស៊ី​ MALAYSIA AIRLINES ធុន​ប៊ូ​អីុង​ ៧៧៧ មួយ​គ្រឿង​ ដែល​ហោះ​ចេញ​ពី​ទី​ក្រុង​ អាម​ស្ទ័រ​ដាម ប្រទេស​ហូ​ឡង់​ ទៅ​កាន់​ទី​ក្រុង​កូ​ឡា​​ឡាំ​ពួរ​ នៅ​ជិត​ទី​ក្រុង​ដូណេត​ស្ក៍​ ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ បណ្តាល​ឱ្យ​​មនុស្ស​២៩៨​នាក់​ស្លាប់​ ។

តំបន់​ដូណេត​ស្ក៍​ និង​តំបន់​ លូហ្គាន​ស្ក៍ នា​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ ពេលនេះ​​ស្ថិត​ក្រោ​ម​ការ​ត្រួត​ត្រា​របស់​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​ដែល​ប្រកាស​ថា ពួក​គេ​មាន​ប្រព័ន្ធ​ការ​ពារ​អាកាស​ធុន​ BUK ផលិត​នៅ​រុស្សុី ។ មី​ស៊ីល​ធុន​នោះ​ត្រូវ​គេ​សង្ស័យ​ថា ពួក​ឧទ្ទាម​បាញ់​ច្រឡំ​ធ្លាក់​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​មា៉​​ឡេ​ស៊ី ៕