ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ដ​ហោះ​1គ្រឿង​ធ្លាក់​ពេល​ចុះ​នៅ​តៃវ៉ាន់​ស្លា.ប់​47នាក់​

9 ឆ្នាំ មុន

យោង​តាម​តុល្យការ​របស់​អាជ្ញាធរ​តៃវ៉ាន់​ថា​ យន្ដ​ហោះ​១​គ្រឿង​របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក​តៃវ៉ាន់​ TRANSASIA បានធ្លាក់​កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា ពេល​ចុះ​នៅ​លើ​កោះ​មួយ​ ស្ថិត​ក្នុង​ដែន​ទឹក​ឆ្នេរ​សមុទ្រ​ខាង​លិច​របស់​តៃវ៉ាន់​ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​៤៧​នាក់​ ។

យោង​តាម​តុល្យការ​របស់​អាជ្ញាធរ​តៃវ៉ាន់​ថា​ យន្ដ​ហោះ​១​គ្រឿង​របស់ក្រុមហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក​តៃវ៉ាន់​ TRANSASIA បានធ្លាក់​កាល​ពី​ថ្ងៃ​ទី​២៣​ កក្កដា ពេល​ចុះ​នៅ​លើ​កោះ​មួយ​ ស្ថិត​ក្នុង​ដែន​ទឹក​ឆ្នេរ​សមុទ្រ​ខាង​លិច​របស់​តៃវ៉ាន់​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៤៧​នាក់​ ។

កោះតៃវ៉ាន់​ ចាប់តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ កក្កដា​ មក​រង​ការ​វាយប្រហារ​ដោយ​ភ្លៀង​ខ្លាំង​និង​ខ្យល់​ខ្លាំង​ដោយ​សារ​ព្យុះ​ទីហ្វុង​ឈ្មោះ​ម៉ាតម៉ូ​ MATMO ។​ អាកាស​ចរណ៍​ស៊ីវិល​តៃវ៉ាន់​បញ្ជាក់​ថា​ យន្ដហោះ​ធុន​ ATR-72 មាន​កៅអី​៧០នោះបានធ្លាក់​នៅ​ជិត​ផ្លូវ​យន្ដហោះ​ជា​មួយ​អ្នក​ដំណើរ​ជិះ​ក្នុង​នោះ​៥៤​នាក់​​ និង​សមាជិក​ក្រុម​យានិក​៤​នាក់​ ។​ មនុស្ស​១១​នាក់​ត្រូវ​របួស​ក្នុង​គ្រោះ​ថ្នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ។​

នាយិកា​នៃ​អាកាស​ចរណ៍​ស៊ីវិល​តៃវ៉ាន់​ លោក​ស្រី​ JEAN SHEN អះអាង​ប្រាប់​រ៉យទ័រ​ថា​ មាន​ការ​ជ្រួលច្របល់​នៅ​កន្លែង​យន្ដ​ហោះ​ធ្លាក់​ ។​ ក្នុងសេចក្ដី​ប្រកាស​មួយ​ ក្រសួង​ការ​បរទេស​បារាំង​គូស​បញ្ជាក់​ថា​ មាន​ជន​ជាតិ​បារាំង​២​នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដោយ​សារ​ការ​ធ្លាក់​យន្ដ​ហោះ​នេះ​ ។​ គ្រោះ​ថ្នាក់​កើត​មាន​នៅ​លើកោះ​មួយ​ក្នុង​ចំណោម​ប្រជុំកោះ​ PENGHU ដែល​គេ​ស្គាល់​ផង​ដែរ​​ក្រោមឈ្មោះ​ថា​ប្រជុំ​កោះ​ PESCADO-RES ។​

ក្រុមហ៊ុនអាកាស​ចរណ៍​ TRANSASIA មានមូលដ្ឋាន​នៅ​តៃវ៉ាន់​ មាន​យន្ដ​ហោះ​២៣​គ្រឿង​ ភាគ​ច្រើន​ជា​យន្ដ​ហោះ​ AIRBUS ។ ក្រុមហ៊ុន​នោះ​ធានា​ជា​ពិសេស​ការ​ហោះ​ហើរ​ក្នុង​ស្រុក​ ហើយ​មាន​ការ​ហោះ​ហើរ​មួយចំនួន​មក​កាន់​ប្រទេស​ជប៉ុន​ ថៃ​ កម្ពុជា​​ ព្រម​ទាំង​មកកាន់​តំបន់​អាស៊ី​ ៕