ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ្រេស៊ីហ្គើល​ឆ្នាំ​​2007​ ស្រី ម៉ាលីកា ទៅ​មិន​ឆ្ងាយ​ពី​អាជីព​សិល្បៈ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កន្លង​មក​នេះ​ហ្វ្រេ​ស៊ីហ្គើល​ចំណាត់​ថ្នាក់​លេខ​២​ឆ្នាំ​២០០៧ នាង​ស្រី ម៉ាលីកា បាន​ប្រកាស​លា​ឈប់​ពី​អាជីព​សិល្បៈ​ងាក​ទៅ​​ចាប់​អាជីព​​ផ្សេង​ និង​ការ​សិក្សា​វិញ​ ។ នាង​បោះ​បង់​អាជីព​សិល្បៈ​នោះ​មក​ពី​មិន​ជោគ​ជ័យ​ដូច​អ្នក​ជំនាន់​នាង​ ដែល​សុទ្ធ​តែ​ល្បី​ឈ្មោះ​ ។ ក្រោយ​បាត់​មុខ​មួយ​រយៈ​ ស្រាប់​តែ​​ស្រី ម៉ាលីកា វិល​ចាប់​ការ​ងារ​សិល្បៈ​សាជា​ថ្មី​ ថែម​ទាំង​ចុះ​កិច្ច​សន្យា​ថត​

រាជ​ធានី​ភ្នំពេញ ៖ កន្លង​មក​នេះ​ហ្វ្រេ​ស៊ីហ្គើល​ចំណាត់​ថ្នាក់​លេខ​២​ឆ្នាំ​២០០៧ នាង​ស្រី ម៉ាលីកា បាន​ប្រកាស​លា​ឈប់​ពី​អាជីព​សិល្បៈ​ងាក​ទៅ​​ចាប់​អាជីព​​ផ្សេង​ និង​ការ​សិក្សា​វិញ​ ។ នាង​បោះ​បង់​អាជីព​សិល្បៈ​នោះ​មក​ពី​មិន​ជោគ​ជ័យ​ដូច​អ្នក​ជំនាន់​នាង​ ដែល​សុទ្ធ​តែ​ល្បី​ឈ្មោះ​ ។ ក្រោយ​បាត់​មុខ​មួយ​រយៈ​ ស្រាប់​តែ​​ស្រី ម៉ាលីកា វិល​ចាប់​ការ​ងារ​សិល្បៈ​សាជា​ថ្មី​ ថែម​ទាំង​ចុះ​កិច្ច​សន្យា​ថត​រឿង​ថ្មី​កាល​ពី​ពេល​កន្លង​មក​ ។

តាំង​ពី​ជាប់​តំណែង​ហ្វ្រេស៊ីហ្គើល​ឆ្នាំ​២០០៧​មក ជីវិត​សិល្បៈ​របស់​កញ្ញា​ស្រី ម៉ាលីកា ហាក់​មិន​សូវ​លូត​លាស់​ ឬ​មាន​ការ​ចាប់​អារម្មណ៍​ពី​មហា​ជន​ឡើយ​ ។ ឆ្លង​កាត់​ការ​បង្ហាញ​មុខ​តាម​វេទិកា​សិល្បៈ​របស់​ស្ថានីយ​ទូរ​ទស្សន៍​នានា​កន្លង​មក តែ​មិន​បាន​ល្បី​ឈ្មោះ​ ធ្វើ​ឱ្យ​ស្រី ម៉ាលីកា ​បាក់​ទឹក​​ចិត្ត​​ ។ ដូច្នេះ​​ហើយ​ ស្រី ម៉ាលីកា ក៏​តោះ​តើយ​ជា​មួយ​អាជីព​សិល្បៈ និង​ផ្លាស់​ប្តូរ​ចេញ​ទៅ​ចាប់​មុខ​របរ​ថ្មី និង​សិក្សា​យក​ជំនាញ​ដាក់​ខ្លួន ។

អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​ទៅ​ហើយ​ដែល​ហ្វ្រេស៊ីហ្គើល​ ស្រី​ មា៉​លី​កា នៅ​ឆ្ងាយ​ពី​ពិភព​សិល្បៈ​ ធ្វើ​ឱ្យ​អ្នក​សិល្បៈ​គិត​ថា​នាង​លា​ឈប់ លែង​វិល​វិញ​ហើយ​ ។ កាល​ពី​ពេល​ ថ្មី​ៗ​នេះ ស្រី ម៉ាលីកា បង្ហាញ​មុខ​ក្នុង​ពិធី​ក្រុង​ពលី​ចាប់​ដំណើរ​ការ​ថត​រឿង «ស្នេហ៍​ពនេចរ» របស់​ផលិត​កម្ម​ភីអេស​អិន សហ​ការ​ជា​​មួយ​ផលិត​​កម្ម​រ៉ុក សម្រាប់​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍ ស៊ីធីអិន​នា​ពេល​ខាង​មុខ​នេះ។

កញ្ញាស្រី ម៉ាលីកា បាន​បញ្ជាក់​ថា​ នាង​មិន​អាច​ឈប់​ពី​អាជីព​សិល្បៈ​បាន​ទេ ពី​ព្រោះ​កិច្ច​​ការ​សិល្បៈ​នេះ​នាង​បាន​ព្យាយាម​ប្រឡូក​ទាំង​ភាព​នឿយ​ហត់​មិន​តិច​ទេ​តាំង​ពី​នាង​បាន​ជាប់​ក្នុង​កម្ម​វិធី​ប្រឡង​ហ្វ្រេស៊ី​ហ្គើល​មក ។ បើ​ទោះ​ជា​នាង​មិន​ទាន់​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ដូច​បណ្តា​មិត្ត​រួម​ជំនាន់​ជា​មួយ​នាងក្តី​ ក៏​នាង​អាច​ប្រើ​ទេព​កោសល្យ​ឱ្យ​គេ​ឯង​បាន​ស្គាល់​តាម​រយៈ​ការ​ចេញ​សម្តែង​ និង​ច្រៀង​តាម​កញ្ចក់​ទូរ​ទស្សន៍​ ។

ឥឡូវ​នេះ​នាង​ធូរ​ស្បើយ​ពី​កិច្ច​ការ​ក្រៅ​រង្វង់​សិល្បៈ និង​មុខ​ជំនួញ​​ច្រើន​គួរ​សម​ មាន​អ្នក​មើល​ខុស​ត្រូវ​ល្មម​ដែល​អាច​ឱ្យ​នាង​ងាក​មក​ប្រឡូក​អាជីព​សិល្បៈ​វិញ​ ។ នាង​យល់​ថា​ បច្ចុ​ប្បន្ន​ក្នុង​ពិភព​សិល្បៈ​មាន​ការ​ប្រែ​ប្រួល​លូត​លាស់​ច្រើន ជាក់​ស្តែង​ភាព​យន្ត​ផលិត​ច្រើន​ធ្វើ​ឱ្យ​សិល្ប​ករ​មាន​ការ​ងារ​ធ្វើ ឯ​ប្រាក់​កម្រៃ​ក៏​ទទួល​បាន​ប្រសើរ​ឡើង​ដែរ ។ ដូច្នេះ​ហើយ​ ទើប​នាង​សម្រេច​ចិត្ត​វិល​មក​វិញ ។
ស្រី​ មា៉​លីកា និយាយ​ថា នាង​មិន​អាក់​អន់​ស្រពន់​ចិត្ត​រឿង​មិន​ល្បី​ឈ្មោះ​ទេ ។

នាង​ជឿ​លើ​ព្រេង​សំណាង​ ហើយ​យល់​ថា​ មាន​តែ​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​សម្តែង​​ទេ ដែល​អាច​បង្កើន​ភាព​ទាក់​ទាញ​បាន និង​នៅ​តែ​មាន​សេចក្តី​សង្ឃឹម​ថា​អាច​ធ្វើ​ឱ្យ​ទីផ្សារ​សិល្បៈ​របស់​នាង​លូត​លាស់​ដូច​តារា​ដទៃ​ទៀត ។ ពេល​នេះ​នាង​បាន​ចុះ​កិច្ច​សន្យា​ថត​រឿង​នៅ​ស៊ីធី​អិន ជា​ស្នាដៃ​ថ្មី​ដែល​នាង​នឹង​តាម​ដាន​មើល​ថា តើ​មាន​សន្ទុះ​គាំទ្រប៉ុន​ណា​ ។ ការ​ចេញ​មុខ​ឡើង​វិញ​នេះ នាង​រំពឹង​ថា ពិត​ជា​អាច​ធ្វើ​ឱ្យ​ទីផ្សារ​សិល្បៈ​ងើប​ឡើង​វិញ​ បើ​ទោះ​ជា​មុន​នេះ​នាង​ស្ទើរ​តែ​ដួល​ក៏​នាង​នៅ​តែ​ប្រឹង​ឱ្យ​ដល់​គោល​ដៅ​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង ។ អ្វី​ដែល​សំខាន់​ជាង​នេះ នាង​កំពុង​តែ​ទទួល​បាន​ការ​ងារ​សិល្បៈ​ជា​ច្រើន​ ជា​ពិសេស​ការ​ថត​ភាព​យន្ត​ធ្វើ​ឱ្យ​នាង​រំពឹង​ថា នឹង​ទទួល​បាន​ផ្លែ​ផ្កា​ច្រើន​នា​ពេល​ខាង​មុខ​ ៕