ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ​ស្រស់​ប្រណីតចំនួន​10​​ក្នុង​ពិភព​លោក​

9 ឆ្នាំ មុន

កោះ​សន្តិភាព​សូម​ណែនាំ​​ប្រិយ​មិត្ត​អ្នក​អាន​ ពី​ព្រៃ​ស្រស់​ប្រណីត​ចំនួន​១០ក្នុង​ពិភព​លោក​​ ។
១-ព្រៃ​ឫស្សី Sagano
ព្រៃ​ឫស្សី​ Sagano ស្ថិត​ក្នុង​​​តំបន់​ Arashiyama ភាគ​ខាង​លិច​​​​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ។ ព្រៃ​នេះ​​គ្រប់​ដណ្តប់​ដោយ​ឫស្សី​ដែល​តម្រៀប​គ្នា​ជា​ជួរ​យ៉ាង​មាន​សោ​ភ័ណភាព​ លើ​ផ្ទៃ​ដី​ប្រមាណ​៦គីឡូ​ម៉ែត្រ​ការ៉េ​ ។

កោះ​សន្តិភាព​សូម​ណែនាំ​​ប្រិយ​មិត្ត​អ្នក​អាន​ ពី​ព្រៃ​ស្រស់​ប្រណីត​ចំនួន​១០ក្នុង​ពិភព​លោក​​ ។
១-ព្រៃ​ឫស្សី Sagano
ព្រៃ​ឫស្សី​ Sagano ស្ថិត​ក្នុង​​​តំបន់​ Arashiyama ភាគ​ខាង​លិច​​​​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ។ ព្រៃ​នេះ​​គ្រប់​ដណ្តប់​ដោយ​ឫស្សី​ដែល​តម្រៀប​គ្នា​ជា​ជួរ​យ៉ាង​មាន​សោ​ភ័ណភាព​ លើ​ផ្ទៃ​ដី​ប្រមាណ​៦គីឡូ​ម៉ែត្រ​ការ៉េ​ ។
ព្រៃ​ឫស្សី​នោះ​ជា​រមណីយ​ដ្ឋាន​មាន​វ័យ​ចំណាស់​ជាង​គេ​របស់​ប្រទេស​ជប៉ុន ។

២-ព្រៃ Beech
ព្រៃ​ Beech ស្ថិត​ក្នុង​ប្រទេស​អាល្លឺម៉ង់​ គ្រប​ដណ្តប់​ដោយ​​ដើម​​ឈើ​ ខ្ពស់​ៗ​គ្រប់​ប្រភេទ​​ ។
អង្គការ​យូ​ណេ​ស្កូ​ បាន​​សម្រេច​ដាក់​តំបន់​ព្រៃ​ស្រោង​នោះ​ ជា​សម្បត្តិ​​វប្បធម៌​ពិភព​លោក​​តាម​រយៈ​សោភ័ណ​ភាព​ដ៏ស្រស់​ស្អាត​​ ។

៣-ព្រៃ ​Jiuzhaigou Valley
ព្រៃ​​​ Jiuzhaigou Valley ស្ថិត​នៅក្បែ​រ​ជ្រលង​ភ្នំ​ជាំង​ស៊ូ​ ខេត្ត​​ស៊ីឈាន់​ ប្រទេស​ចិន​ មាន​ដើម​ឈើ​ដុះ​ស្អេក​ស្កះ​ជាច្រើន​ប្រភេទ​​​ អំណោយ​ផល​ដល់​សត្វ​​រស់​នៅ​ ។ ពី​មួយ​រដូវ​ទៅមួយ​រដូវ​ ព្រៃ​នោះ​រំលេច​ដោយ​ពណ៌​យ៉ាង​ស្រស់​ស្អាត​​តាម​រយៈ​ស្លឹក​របស់​រុក្ខ​ជាតិ​ ។
ព្រៃ​ Jiuzhaigou Valley ត្រូវ​អង្គការ​យូ​ណេ​ស្កូ​ ចាត់​ចូល​ជា​សម្បត្តិ​​វប្បធម៌​់ពិភព​លោក​ ។

៤-​ព្រៃខ្មៅ​
ជន​ជាតិ​រ៉ូ​មុាំង​ជំនាន់​ដើម​ បាន​ដាក់​ឈ្មោះ​ព្រៃ​ខ្មៅ​ ដោយ​សារ​តែ​​​ព្រៃ​នោះ​សម្បូរ​ដោយ​ដើម​ឈើ​ខ្មៅច្រើន​ស្អេក​ស្កះ​ ពន្លឺ​ព្រះអា​ទិត្យ​​មិន​អាច​ឆ្លង​ចូល​បាន​ទេ ។ ព្រៃ​នោះ​ស្ថិត​លើ​ផ្ទៃ​ដី​ប្រមាណ​ជា ៦.០០៩ គីឡូ​ម៉ែត្រ​ការ៉េ​ ។
អ្នក​នៅ​តំបន់​នោះ​ហៅ​ព្រៃ​ខ្មៅ​ថា ជា​ព្រៃ​វង្វេង​​​ដោយ​សារ​ភាព​​​​សាំញុាំ​របស់​វា ។

៥-ព្រៃ Daintree Rainforest
​​ព្រៃ​ Daintree Rainforest ស្ថិត​ក្នុង​​​​ប្រទេស​អូស្ត្រា​លី លើ​ផ្ទៃ​ដី​ប្រមាណ​ ១២.០០០ គីឡូ​ម៉ែត្រ​ការ៉េ​ ។
ព្រៃ​ផ្ទុក​ទឹក​ភ្លៀង​នោះ បាន​ក្លាយ​ជា​តំបន់​រស់​នៅរបស់​សត្វ​​គ្រប់​ប្រភេទ​​ដែល​ពឹង​ផ្អែក​លើ​រុក្ខជាតិ​តូច​-ធំ​យ៉ាង​ច្រើន ។

៦-ព្រៃ Hoia-Baciu
ព្រៃ​ Hoia-Baciu នៅ​ប្រទេស​រ៉ូម៉ា​នី​​ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ​២៥០​ហិកតា ។ ​
Hoia-Baciu ជា​ព្រៃ​ក្រាស់​ដែល​សម្បូ​រ​ទៅដោយ​ដើមឈើ​ ធំៗ ហើយ​អ្នក​រស់​នៅ​តំបន់​នោះ​ហៅ​ថា ជា​ព្រៃ​បំបាំង​កាយ​ ព្រោះ​​អ្នក​ដែល​​ចូល​ទៅ​មិន​អាច​រក​ផ្លូវ​ចេញ​ក្រៅ​វិញ​បាន​ទេ ពោលគឺ​ហាក់​ដូចជា​ចូល​ទៅ​ក្នុង​ពិភពមួយ​ផ្សេង​ទៀត​ ។

៧-ព្រៃ Crooked Forest
ព្រៃ​​ Crooked Forest ស្ថិត​នៅ​ភាគខាង​លិច​ប្រទេស​ប៉ូឡូញ សម្បូរ​ដោយ​ដើម​ស្រល់​ដែល​​មាន​រាង​កោង​ប្រមាណ​៤០០​ដើម​ ។ ​​​​ព្រៃ​នោះ​ជា​កន្លែង​ហ្វូង​សត្វ​ស្លាប​រស់​នៅ ។

៨-ព្រៃ​ Sequoia
ព្រៃ​ Sequoia ស្ថិត​នៅភាគ​ខាង​ត្បូង​ភ្នំ Sierra Nevada​ រដ្ឋ​កាលីហ្វ៊័រ​នី​ញ៉ា សហ​រដ្ឋ​អាមេរិក លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​​​​ ៤.៨២៩ គីឡូ​ម៉ែត្រ​ការ៉េ​ ។
Sequoia ជា​ព្រៃ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភពលោក​ ដោយ​អ្នក​​​អភិ​រក្ស​ព្រៃ​ឈើ​បាន​សិក្សា​លើ​ដើម​ឈើ​មួយ​ប្រភេទ​ឱ្យ​ឈ្មោះ​ថា General Sherman ។

៩-ព្រៃអាម៉ាហ្សូន
អាម៉ាហ្សូន​ ជា​ព្រៃ​ដែល​ផ្ទុក​ទឹក​ភ្លៀងធំជាង​គេ​បំផុត​ក្នុង​ពិភពលោក​​ ស្ថិត​ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ​ជា ៥.៥០០​គីឡូ​ម៉ែត្រ​ការ៉េ ។ ​​ព្រៃ​នោះ​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្ម​ជាតិ​​ ជា​ពិសេស​ហ្វូង​សត្វ​ព្រៃ​៕

១០-ព្រៃ​ក្រហម
ព្រៃ​ក្រហម ស្ថិត​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ លាត​សន្ធឹង​លើ​​ផ្ទៃ​ដីប្រមាណ​១០គីឡូ​ម៉ែត្រការ៉េ ។
ព្រៃ​នោះ​រង​ការ​បំផ្លាញ​​​យ៉ាង​ខ្លាំង​​ក្នុង​សង្រ្គាម​លោក​លើក​ទី២ ព្រោះ​ជា​សមរភូមិ​​​ដែល​គេ​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​ ។ ​ដោយ​ហេតុ​នេះ​ហើយ​ ទើប​ដី​តំបន់​នោះ​ប្រែសារជាតិ​ ធ្វើ​ឱ្យ​រុក្ខជាតិ​​មាន​ពណ៌​ក្រហម​ ៕