ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់រថយន្តប្រើ​ម៉ាសីុនម៉ាសូតនៅ​សហរដ្ឋអាមេរិក​កើន25%

9 ឆ្នាំ មុន

តាម​បណ្ដាញសារព័​ត៌មានបរទេស​ផ្សាយថា ការលក់​រថយន្តប្រើម៉ាស៊ីន​ម៉ាស៊ូត និងរថយន្តប្រភេទ SUV មានការកើនឡើង២៥%​នៅក្នុង​អំឡុងពេល៦ខែ​ដើមឆ្នាំ២០១៤ ខណៈដែលទីផ្សាររថយន្តនៅទូទាំង​សហរដ្ឋអាមេរិកទាំង​មូលកើនឡើងត្រឹមតែ​៤,២%​ប៉ុណ្ណោះ ។

រថ​យន្តប្រើម៉ាស៊ូតបានបង្ហាញ​ឱ្យឃើញពីការហក់ឡើងខ្ពស់​កាលពីខែមេសាកន្លងមកនេះ​ជាមួយនឹងការកើនឡើង​ប្រមាណជា​៦០,៤% ក្នុងការ​លក់បើប្រៀបធៀប​ទៅនឹងខែមេសា​ឆ្នាំ២០១៣ ។ នៅអំឡុង​ឆមាសទី១​ឆ្នាំ២០១៤ ការលក់រថយន្ត​ប្រើម៉ាស៊ីន​ម៉ាស៊ូត​បានកើនឡើងជាបន្តបន្ទាប់​នៅខែនីមួយៗខណៈដែល​មានការភ្ញាក់ផ្អើល​ជាមួយនឹងការលក់​រថយន្តប្រើម៉ា​ស៊ីនកូនកាត់​(Hybrid​) បែរជាធ្លាក់ចុះ​ជារៀងរាល់ខែ​លើកលែងតែ​ខែឧសភា ។

ទោះជាយ៉ាងណា​ក៏ដោយ ការលក់រថយន្ត Hybrid កាលពីខែ​កុម្ភៈ ដើមឆ្នាំនេះបើប្រៀបធៀប​ទៅនឹងអំឡុង​ពេលដូចគ្នាកាល​ពីឆ្នាំ​២០១៣ គឺមានអត្រាតិច​ជាងមុន២៣,៩%។ នេះបញ្ជាក់​ឱ្យឃើញថា នៅក្នុងទីផ្សារសហរដ្ឋ​អាមេរិកអតិថិ​ជនជ្រើសរើស​យករថ​យន្តប្រើ​ម៉ាស៊ូតច្រើន​ជាង ។ យោងតាមទិន្នន័យ​ក្រុមហ៊ុន Polk បានបង្ហាញ​ថា បច្ចុប្បន្នមាន​រថយន្តប្រើម៉ាស៊ីន​ម៉ាស៊ូតសរុប​ចំនួន៧​លាន​គ្រឿងដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក ៕