ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ីស​បើក​បុក​រះ​​សញ្ញា​ព្រួញ​ចរាចរ​និង​របាំង​ថ្ម​អស់​១៥​កង់ សំណាង​ល្អ​អ្នក​បើក​បរ​មិន​មាន​របួស​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​បើក​រថយន្ត​ឡិច​ស៊ីស ៤៦០ មួយ​គ្រឿង​ជ្រុល​ចង្កូតទៅ​បុក​សញ្ញា​ព្រួញ​និង​របាំង​ថ្ម​ពុុះ​​ចែក​ទ្រូង​ផ្លូវ​​បណ្តាល​ឱ្យ​បាក់​អស់​ចំនួន​១៥​កង់ ​ចំណែក​រថយន្ត​រង​ការ​ខូ​ចខាត​តិច​តួច​ សំណាងល្អ​អ្នក​បើក​បរ​ពុំ​មាន​រង​របួស​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង​៤៥​នាទី​រំលង​អាធ្រាត្រ

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បាន​បើក​រថយន្ត​ឡិច​ស៊ីស ៤៦០ មួយ​គ្រឿង​ជ្រុល​ចង្កូតទៅ​បុក​សញ្ញា​ព្រួញ​និង​របាំង​ថ្ម​ពុុះ​​ចែក​ទ្រូង​ផ្លូវ​​បណ្តាល​ឱ្យ​បាក់​អស់​ចំនួន​១៥​កង់ ​ចំណែក​រថយន្ត​រង​ការ​ខូ​ចខាត​តិច​តួច​ សំណាងល្អ​អ្នក​បើក​បរ​ពុំ​មាន​រង​របួស​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង​៤៥​នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅ​ចំណុច​មុខ​វិទ្យា​ល័យ​បឹង​ត្រ​បែក ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​​ហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​ឡិច​ស៊ីស៤៦០ មួយ​គ្រឿងពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​នគរបាល ២.១៦៥៥ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនីវង្ស យ៉ាង​លឿន​ក្នុង​ទិសដៅ ពី​ជើង​មក​ត្បូង​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​បាន​ជ្រុល​ចង្កូត​មក​បុក​សញ្ញា​ព្រួញចរាចរនិង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​អស់​ចំនួន​១៥​ផ្ទាំង ហើយ​សំណាង​ល្អ​អ្នក​បើក​បរ​ពុំ​មាន​រង​គ្រោះ​ថ្នាក់ រថយន្ត​រង​ការ​ខួច​ខាតតិច​តួច​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ចុះ​មក​វាស់​វែង និង​យក​រថយន្ត​ខាង​លើ​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃ​អធិការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។