ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​ម្នាក់​ស្លា.ប់​​កៀប​ក្នុង​រថយន្ត​បន្ទាប់​​​ពីជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៍រន្ធត់​មួយ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ជនបរទេស​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​អាយុជីវិត​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​រថយន្ត​បើក​គេច​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​បង្គោលភ្លើង​បាក់រាប​ដល់ដី​ រួច​ជ្រុល​ទៅ​បង​សាលាតិច​ណូ ហើយ​រថយន្ត​មិន​ទាន់អស់​ល្បឿន​ក៏បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឱ្យ​រថយន្ត​បោក​ផ្ទប់​នឹង​ដើម​គ្រាប់​បែក​ក្រ​ឡាប់កៀប​អ្នក​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ជនបរទេស​ម្នាក់​បាន​ស្លាប់​បាត់​បង់​អាយុជីវិត​បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​រថយន្ត​បើក​គេច​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​បង្គោលភ្លើង​បាក់រាប​ដល់ដី​ រួច​ជ្រុល​ទៅ​បុក​របង​សាលាតិច​ណូ ហើយ​រថយន្ត​មិន​ទាន់អស់​ល្បឿន​ក៏បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឱ្យ​រថយន្ត​បោក​ផ្ទប់​នឹង​ដើម​គ្រាប់​បែក​ក្រ​ឡាប់កៀប​អ្នក​បើក​​បរស្លាប់ក្នុង​រថយន្ត​តែម្តង​​។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វរលា​ម៉ោង ៣និង ២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤​នៅ​ចំណុច​មុខ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់ទឹក​ល្អក់​ ខណ្ឌទួលគោក​ ។

ប្រ​ភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ បរទេស​ម្នាក់​បាន​បើក​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ​មួយ​គ្រឿង ពណ៌​ស្ករ ដោយ​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​ទិសដៅ​ពី​​កើត​មក​លិច មក​ដល់​ចំណុច មន្ទីរ​ពេទ្យ​កុមារ​ជាតិ រថយន្ត​បាន​បើក​គេច​ម៉ូតូ​មួយគ្រឿង ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​បាក់​រាប​ដល់​ដី រួច​ក៏បាន​ជ្រុល​ទៅ​បុក​របង​សាលា​តិច​ណូ​ រថយន្ត​មិន​ទាន់​អស់ល្បឿន​ក៏បានជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​ផ្ទប់និង​ដើម​គ្រាប់​បែក​បណ្តាល​ឱ្យ​ក្រ​ឡាប់​រថយន្ត​កៀប​អ្នក​បើក​ស្លាប់​ក្នុង​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុតែម្តង ។