ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​អន្តរាគមន៍​ខណ្ឌ​ទួល​គោក​ស្រវឹង​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​ទៅបុក​រទេះប្រ​មូល​សំរាម​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ប៉ូលិសអន្តរា​គមន៍​ខណ្ឌ​ទួល​គោក​ម្នាក់ ស្រ​វឹង​ធ្លាក់​ភ្នែក​បាន​បើក​ម៉ូតូ​ទៅ​បុក​រទេះ​សំរាម​ដែល​ទុក​ប្រ​មូល​សំរាម​នៅ​លើ​ផ្លូវ បណ្តាល​ឱ្យ​បាក់ជើង​ម្ខាង​ ខាង​ស្តាំ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២​​ និង​១០​នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅ​ចំណុច​មុខ​ផ្សារ​អារូ​ណា

រាជ​ធានី​ភ្នំ​ពេញ​ ៖ ប៉ូលិសអន្តរា​គមន៍​ខណ្ឌ​ទួល​គោក​ម្នាក់ ស្រ​វឹង​ធ្លាក់​ភ្នែក​បាន​បើក​ម៉ូតូ​ទៅ​បុក​រទេះ​សំរាម​ដែល​ទុក​ប្រ​មូល​សំរាម​នៅ​លើ​ផ្លូវ បណ្តាល​ឱ្យ​បាក់ជើង​ម្ខាង​ ខាង​ស្តាំ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២​​ និង​១០​នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៤ កក្ក​ដា ២០១៤ នៅ​ចំណុច​មុខ​ផ្សារ​អារូ​ណា តាម​ផ្លូវ​កម្ពុជា​ក្រោម​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ជាប៉ូលិស​អន្តរា​គមន៍​ខណ្ឌ​ទួល​គោក​ម្នាក់ បាន​ជិះ​ម៉ូតូ​វីវ៉ាមួយ​គ្រឿង ក្នុង​ស្ថាន​ភាព​ស្រវឹង​ធ្កាក់​ភ្នែក​បាន​ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​ទិសដៅ ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​ជ្រុល​ទៅ​បុក​រទេះ​ប្រមូល​សំរាម​ដែល​គេ​ទុក​ចោល​នៅ​ផ្លូវ បណ្តាល​ឱ្យ​បុរស​ខាង​លើ​បាក់​ជើង​ខា​ស្តាំ​។

ក្រោយ​ពេល​កើត​ហេតុ បុរស​រង​គ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ផ្ទះ​ទុក​យក​ទៅ​ជួស​ជុល ។