ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្តនឹង​ បុសម្នាក់​មានលុយ​​២៧០​លាន​រៀលក្នុង​រថយន្តពេល​បើក​​​ជួប​​រថយន្ត​គេ​ចត​នៅ​មុខផ្ទះ ​ចោទ​ថា​គេ​មាន​បំណងមិន​ល្អ​​​

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ ៖ បុរស​ម្នាក់​បើក​រថយន្ត​ឡិច​ស៊ីស​៤៧០ ចេញ​ពី​ខារ៉ា​អូរខេ​ហ្សូល បាន​​មក​ឈ្លោះ​ប្រ​កែកគ្នា​​ជា​មួយ​បុរស​ម្នាក់​ទៀត​ដោយ​ចោទ​ថា បានចត​រថយន្ត​កាក់​ផ្លូវ​រថយន្ត​ខ្លួន​ក្នុង​បំណង​មិន​ល្អ​ ។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​១០ និង​៥០នាទី យប់ថ្ងៃ​ទី ២៣ កក្ក​ដា ២០១៤​នៅ​មុខ​ផ្ទះ​លេខ​T23 តាម​បណ្តោយ​ផ្លូវ​

រាជ​ធានីភ្នំ​ពេញ ៖ បុរស​ម្នាក់​បើក​រថយន្ត​ឡិច​ស៊ីស​៤៧០ ចេញ​ពី​ខារ៉ា​អូរខេ​ហ្សូល បាន​​មក​ឈ្លោះ​ប្រ​កែកគ្នា​​ជា​មួយ​បុរស​ម្នាក់​ទៀត​ដោយ​ចោទ​ថា បានចត​រថយន្ត​កាក់​ផ្លូវ​រថយន្ត​ខ្លួន​ក្នុង​បំណង​មិន​ល្អ​ ។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​​១០ និង​៥០នាទី យប់ថ្ងៃ​ទី ២៣ កក្ក​ដា ២០១៤​នៅ​មុខ​ផ្ទះ​លេខ​T23  តាម​បណ្តោយ​ផ្លូវ​សុធារស សង្កាត់ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​ឡិចស៊ីស ៤៧០​មួយ​គ្រឿង ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ 2I-0099 ដោយ​ធ្វើ​ដំណើ​រចេញ​ពី​ហាង​ខារ៉ាអូរខេ​ហ្សូល​ នៅ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ ក៍​ជួប​និង​បុរស​ម្នាក់កំពុង​ចត​រថយន្ត​តូយ៉ូតា​មួយ​បាំង​កន្លះ​ចាំ​ប្រពន្ធ​យក​អាយ​ផេត​មក​ឱ្យ​ស្រាប់​តែ​ពេល​នោះ​ធ្វើ​ឱ្យ​អ្នក​បើក​បររថយន្ត​ឡិចស៊ីស បាន​ចុះ​មក​ពី​លើ​រថយន្ត​ដោយ​មាន​កាន់ដំបង​៣​កំណាត់ ផង​នោះ​បាន​ធ្វើការ​​ស្តី​បន្ទោសទៅ​​បុរស​ម្ចាស់រថយន្ត​តូ​យ៉ូតា ថា​បាន​យក​រថយន្ត​ឃាត់​ផ្លូវ​រថយន្ត​របស់គាត់​ក្នុង​បំណង មិន​ល្អ​ ពី​ញ្រោះ​ក្នុង​រថ​យន្ត​ របស់​គាត់ គឺមាន​ដឹក​លុយ​សុទ្ធ​២៧០លាន​រៀល​។ បន្ទាប់​ពី​ឈ្លោះ​ប្រ​កែក​គ្នា​អស់មួយសន្ទុះ​បុរស​បើក​រថយន្តឡិច​ស៊ីស បាន​បើក​រថយន្ត​ចូល​ទៅ​ក្នុង​ខារ៉ា​អូរខេហ្សូល​វិញ​ ​ហើយមួយ​​សន្ទុះ​ក្រោយ​មក​​បុរស​ខាង​លើ​បាន​បើក​រថយន្តចេញ​ពី​ហាង​ខារ៉ាអូរខេ​ហ្សូល​ម្តង​ទៀត​ ក៏​ត្រូវ​សមត្ថ​កិច្ច​ឃាត់​រថយន្ត​ដើម្បី​ធ្វើ​ការ​សម្រួល​គ្នាជាមួយ​បុរស​ម្ចាស់រថយន្ត​តូយ៉ូតា​ ដោយ​បុរស​បើក​រថយន្ត​ឡិច​ស៊ីស ធ្វើ​ការ​សុុំទោស​ម្ចាស់​រថយន្ត​តូ​យ៉ូតា​ដែល​ខ្លួន​បាន​ចោទ​ប្រ​កាន់ ។

ប្រ​ជា​ពលរដ្ឋ​ដែល​នៅ​កន្លែង​កើត​ហេតុ​មាន​ការ​ហួស​ចិត្ត​គ្រប់គ្នា​ ​និង​បាន​និយាយ​ដូច​គ្នា​ថា ខ្លួន​ឯង​មាន​លុយ​ច្រើន​ក្នុង​រថយន្ត​ទំនង​ជា​ខ្លាច​ចោរ​ប្លន់ បាន​ជាឃើញ​គេចតរថយន្តនៅ​មុខ​ផ្ទះគេសោះ​ក៏មករឿងគេដែរ។