ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសកម្មភាព​ប្លន់មិនបាន​សម្រច​ជន​សង្ស័យ​ម្នាក់ត្រូវ​​ប្រជាពលរដ្ឋ​ចាប់បាន​ព្រួត​គ្នា​វាយ​សល់តែ​ដង្ហើមចង្រិត​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២នាក់​ត្រូវ​បាន​ប្រ​ជាពល​រដ្ឋ​ចាប់​បាន​និង​ព្រួយ​គ្នា​វ៉ៃ​ម្នាក់​មួយ​ដៃ​ម្នាក់​ជើង​ឡើង​ទក់សាច់ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាពដក​​កាំ​ភ្លើង​​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្គុប​ពី​ និង​គ្រឿង​អលង្កការ​ពី​បុរស​ម្នាក់​មិន​បាន​សម្រេច​ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​បើក​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ។ ហេតុការណ៍​នេះ​កើត​

រាជធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២នាក់​ត្រូវ​បាន​ប្រ​ជាពល​រដ្ឋ​ចាប់​បាន​និង​ព្រួយ​គ្នា​វ៉ៃ​ម្នាក់​មួយ​ដៃ​ម្នាក់​ជើង​ឡើង​ទក់សាច់ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាពដក​​កាំ​ភ្លើង​​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្គុប​ពី​ និង​គ្រឿង​អលង្កការ​ពី​នារីពីរ​នាក់​មិន​បាន​សម្រេច​ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​បាន​រត់​​គេចខ្លួន​បាត់ស្រមោល ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង​១០​នាទី​យប់ ថ្ងៃ​ទី ២៣ កក្ក​ដា ២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​តាម​ផ្លូវ​លេខ៧០ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ​។

ប្រ​ភព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នារី​រងគ្រោះ​២នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គុបពី​មក​ពី​​ដើរ​លេង ដោយ​ធ្វើ​ដំណើរ​ត្រ​ឡប់មក​ផ្ទះ​វិញ​តាមផ្លូវ​លេខ​៧០ ស្រាប់តែមក​ដល់ផ្លូវ​ចូល​មុខ​ផ្ទះ​ក៏​មាន​ជន​សង្ស័យ ពីរនាក់​ជិះ​ម៉ូតូ ហុង​ដា​ឌ្រីម​សេ១២៥ ស៊េរីឆ្នាំ ២០១៤ មួយ​គ្រឿង​បាន​ឈប់​ម៉ូតូ​ចុះ​មកធ្វើ​សកម្ម​ភាព​ប្លន់​ជនរង​គ្រោះ​ដោយ ជន​សង្ស័យ​បាន​ដក​កាំ​ភ្លើង​ភ្ជង់ជនរងគ្រោះ និង​បាញ់ឡើង​លើ​មេឃ​ដើម្បី​គំរាម​នារី​​រង​គ្រោះ​ឱ្យ​ប្រ​គល់​ម៉ូតូ និង​គ្រឿង​អាលង្ក​ការ​មក​ឱ្យ​ខ្លួន​ប៉ុន្តែ​នារី​រង​គ្រោះទាំង​២នាក់​​មិន​ព្រម​ឱ្យ​ក៏មាន​ការ​ប្រ​តាយ​ប្រតប់គ្នា បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​បលរដ្ឋ​មក​ជួយ​អន្តរាគនម៍​ ព័ទ្ធ​ចាប់បាន​ជន​សង្ស័យ​រួច​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់មួយ​​ជើងឡើង​ទក់សាច់តែ​ម្តង  ចំណែក​ជន​សង្ស័យ​ម្នាក់​បាន​រត់​គេច​ខ្លួន​ដោយ​សុវត្តិ​ភាព ។