ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេ​ត្តដឹកនាំ​ក្រុមការ​ងារចុះ​ពិនិត្យតំប​ន់ដែល ​ប្រជាព​លរដ្ឋ​រស់នៅ​ចំណុច​អូរអំបឹ​លព្រៃ​ស្អាក

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖​ នា​ព្រឹក​ថ្ងៃ​ទី២២​ កក្កដា​ ២០១៤ ​លោក​ស ​ថាវី ​អភិ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ដឹក​នាំ​មន្រ្តី​គ្រប់​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣ភេទ​ចុះ​ធ្វើកា​រ​ត្រួត​ពិនិត្យ​លើ​តំបន់​ហាម​ឃាត់​ជម្រក​សត្វ​ព្រៃ​គូ​លេន​ព្រម្ម​ទេព​ស្ថិត​នៅ​តំបន់​ព្រៃ​ស្អាក​ក្នុង​ភូមិអូរ​តា​មេង ​ឃុំអន្លង់​វែង ​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖​ នា​ព្រឹក​ថ្ងៃ​ទី២២​ កក្កដា​ ២០១៤ ​លោក​ស ​ថាវី ​អភិ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ដឹក​នាំ​មន្រ្តី​គ្រប់​ស្ថាប័ន​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​៣ភេទ​ចុះ​ធ្វើកា​រ​ត្រួត​ពិនិត្យ​លើ​តំបន់​ហាម​ឃាត់​ជម្រក​សត្វ​ព្រៃ​គូ​លេន​ព្រម្ម​ទេព​ស្ថិត​នៅ​តំបន់​ព្រៃ​ស្អាក​ក្នុង​ភូមិអូរ​តា​មេង ​ឃុំអន្លង់​វែង ​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ដែល​ប្រ​ជាពល​រដ្ឋ​រស់​នៅ​ទីនោះ​ជាង​១០០​គ្រួសារ​កន្លង​ទៅនេះ ​។

មន្រ្តី​ដែល​បម្រើ​ការ​ងារ​ក្នុង​ខេត្ត​មួយ​រូប​បាន​ឲ្យ​កោះ​សន្តិភាព​ដឹង​ថា​ប្រជាពល​ដែល​នាំ​គ្នា​ចូល​មក​រស់​នៅ​ជា​ជំ​ហាន​ដំបូង​ គឺ​ពួក​គាត់​បាន​ចាញ់​បោក​មន្រ្តី​បរិស្ថាន​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​គូលេន​ព្រម្ម​ទេព​ដែល​មាន​ស្នាក់​ការ​នៅ​ទីនោះ​បាន​ញុះ​ញ៉ង់​ឲ្យពួក​គាត់​ទិញ​ដីក្នុង​មួយ​ប្លង់​ទទឹង​២០គុណ​១០០​ម៉ែត្រ​តម្លៃ​មួយ​ពាន់​ទៅ​មួយ​ពាន់​ប្រាំ​រយ​ដុល្លា​រ​អាមេរិក ។ ​ការរស់​នៅ​របស់​ពួកគាត់​បន្ទាប់​មក​ស្រាប់​តែ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១០​រហូត​មក​ទល់​ឆ្នាំ​២០១៣​មាន​ដីការ​ពីតុ​លាកា​ខេត្ត​សៀម​រាប់​បញ្ជា​ឲ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​នឹង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ចុះ​មក​ដេញ​ជា​ញឹក​ញាប់​ដោយ​ប្រើ​ប្រាស់​នូវ​អំពើ​ហិង្សា​នឹង​ដុត​រោង​ចោល​នឹង​ឈាន​ទៅ​ដល់​ចាប់​ខ្លួន​មួយ​ចំនួន​បញ្ជូន​ខ្លួន​ដាក់​ក្នុង​ពន្ធធ​នាគារ​ផងដែរ​ ។

មន្ត្រីដដែ​លបាន​បញ្ចាក់​ថា​ដែន​ជម្រក​សត្វ​ព្រៃគូ​លេន​ព្រម្ម​ទេព​ដែល​លាត​សន្ធឹង​តាម​បណ្តោយ​ជួរ​ភ្នំ​ដង​រ៉ែក​រាប់​ម៉ឺន​ហិក​តា​សម្បូ​រ​ទៅ​ដោយ​សត្វ​ព្រៃ​គ្រប់​ប្រ​ភេទ​ជា​ច្រើន​ជ្រក​កោន​នៅ​ក្នុង​តំបន់​ព្រៃ​ស្អាក​បើ​ចូល​ទៅ​ក្នុង​ព្រៃ​ងើយ​មើល​មេឃ​មិន​ឃើញ​គឺ​សម្បូ​ដើម​ឈើ​ធំៗ​តែ​បច្ចុប្បន្ន​នេះ​ប្រ​ជា​ពល​រដ្ឋបាន​ដាក់​នាម​ថា​តំបន់​​ព្រៃ​ស្អាត​ទៅ​វិញ​ដោយ​សារ​តែមាន​ក្រុម​ហ៊ុនជា​ច្រើន​ដែលមាន​អាជ្ញា​ប័ណ្ណ​កាត់​​ឈើ​ធំៗ​មាន​អាយុ​កាល​រាប់រ​យរាប់​ពាន់​ឆ្នាំ​ពុះ​ជ្រៀក​ដឹកជញ្ជូន​ទៅល​ក់នឹង​ធ្វើការឈួស​ឆាយ​ខ្ទេ​ចខ្ទី​គ្មាន​សល់់។