ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេលា​ម៉ោង​ជាង​៨​យប់នេះ​អាជ្ញាធរ​មិន​ទាន់​អាច​លើក​យក​គំនរ​ដែក​អេត​ចាយ​ដែល​សង្កត់​កម្មការនី​ បាន​នៅ​ឡើយ​ទេ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិ​ភាព​បាន​ឱ្យ​ដឹង​ថា មក​ដល់​វេលា ម៉ោង ៨និង​៥៥​នាទី យប់​ថ្ងៃ ទី ២៣ កក្ក​ដា ២០១៤​នេះ​​គំនរ​ដែក​អេត​ចាយ ដែល​សង្កត់​មកលើ​កម្មការនី​រោង​ចក្រ​​នោះ​ ​ពេល​នេះ​អាជ្ញារ​ធរ មិន​ទាន់​អាច​កាយ​យ​ក​គំ​នរ​ដែក​ទាំង​អស់នោះចេញ​​បាន​នៅ​ឡើយ​ទេ ។ ហើយ​ក៏​មិន​

រាជ​ធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិ​ភាព​បាន​ឱ្យ​ដឹង​ថា មក​ដល់​វេលា ម៉ោង ៨និង​៥៥​នាទី យប់​ថ្ងៃ ទី ២៣ កក្ក​ដា ២០១៤​នេះ​​គំនរ​ដែក​អេត​ចាយ ដែល​សង្កត់​មកលើ​កម្មការនី​រោង​ចក្រ​​នោះ​ ​ពេល​នេះ​អាជ្ញារ​ធរ មិន​ទាន់​អាច​កាយ​យ​ក​គំ​នរ​ដែក​ទាំង​អស់នោះចេញ​​បាន​នៅ​ឡើយ​ទេ ។ ហើយ​ក៏​មិន​ទាន់ដឹង​ថា​កម្ម​ការនី​ដែល​ត្រូវ​គំនរដែក​អេត​ចាយ​សង្កត់​លើ​នោះ មាន​សភាព​យ៉ាង​ណា​នោះ​​​ទេ ចំណែក​កម្មការនី​ចំនួន​៥​នាក់​ទៀត​ ​ដែល​ដែក​អេត​ចាយ​ ធ្លាក់​ចំនោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យអស់​ហើយ​។

ប្រ​ភព​ព័ត៌មាន​ពី​កម្មការនី​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ពួក​គេ​មិន​ទាន់​ដឹង​ថា​កម្មការនី​ដែល​ដែក​អេត​ចាយ​សង្កត់​លើ​នោះ​មាន​ប៉ុន្មាន​នាក់​នោះ​ទេ​ ។​បច្ចុប្បន្ន​នេះ​អាជ្ញាធរ កំពុង​រិះ​រក​វិធី​ជួយ​លើក​គំនរ​ដែក​ខាង​លើ​នេះ​ចេញ ។

អាជ្ញាធរ​បាន​ព្រ​មាន​បិទ​ទី​តាំង​ទិញ​លក់​អេត​ចាយ​​ខាង​លើ ដោយ​សារ​តែ​ម្ចាស់​ទី​តាំង​អេត​ចាយ​ខាង​លើនេះ​​មិន​បាន​សហ​ការ​ជា​មួយ​អាជ្ញាធរ និង​សមត្ថ​កិច្ច​ក្នុង​ការ​យក​ដែក​គ្រីប មក​លើក​គំនរ​ដែក​អេត​ចាយ​ចេញ​នោះ​ទេ។

ព័ត៌មាន​លម្អិតនិង​មាន​ផ្សាយ​ជូននៅលើ​ទំព័រកាសែតកោះសន្តិភាព