ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុង​ដាឌ្រីម​សេ១២៥​សាក​ម្លាំង​គ្នារបួស​២នាក់​ ​ខាងរបួស​ស្រាលប្រុងបើក​ម៉ូតូរត់​នគរបាល​ចាប់​ជាប់

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ម៉ូតូ​ម៉ាក​ហុង​ដា​​ឌ្រីម​សេ១២៥​ ២​គ្រឿង​សង្ស័យ​ប៉ះ​ដៃ​ចង្កូត​គ្នា​ក្នុង​ពេល​ល្បឿន​លឿន​ឡើង​វ៉ា​រថយន្ត​មក​ពី​ទិស​ខាង​លិច​ដូច​គ្នា​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ក្បាល​ស្ពាន២​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត​ធ្វើ​ឲ្យ​មនុស្ស​២នាក់​រង​របួស​ ហើយ​ភាគី​របួស​ស្រាល​ប្រុង​បើក​ម៉ូតូ​រត់​អ្នក​ស្រុក​ពាំង​ផ្លូវ​មិន​ឲ្យ​ទៅ​មុខ​និង​ប្រ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ម៉ូតូ​ម៉ាក​ហុង​ដា​​ឌ្រីម​សេ១២៥​ ២​គ្រឿង​សង្ស័យ​ប៉ះ​ដៃ​ចង្កូត​គ្នា​ក្នុង​ពេល​ល្បឿន​លឿន​ឡើង​វ៉ា​រថយន្ត​មក​ពី​ទិស​ខាង​លិច​ដូច​គ្នា​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ក្បាល​ស្ពាន២​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែត​ធ្វើ​ឲ្យ​មនុស្ស​២នាក់​រង​របួស​ ហើយ​ភាគី​របួស​ស្រាល​ប្រុង​បើក​ម៉ូតូ​រត់​អ្នក​ស្រុក​ពាំង​ផ្លូវ​មិន​ឲ្យ​ទៅ​មុខ​និង​ប្រ​គល់​ឲ្យ​សមត្ថ​កិច្ច​ធ្វើការ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ម៉ោង​ជាង​៤រសៀល​ ថ្ងៃ​ទី២៣​ កក្កដា ២០១៤ ​។ ភាគី​ទាំង២​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ​ដោយ​ភាគី​ប្រុង​បើក​ម៉ូតូ​រត់​មិន​ព្រម​និយាយ​ស្តី​ឯភាគី​ម្ខាង​ទៀត​សន្លប់​ស្ដូក​ស្ដឹង​និង​មាន​ឈាម​ហូរចំណុច​ក្បាល​មិន​អាច​សួរនាំ​បាន​ត្រូវអ្នក​ស្រុក​នាំគ្នា​យក​ចូល​គ្លីនិក​ដែល​នៅ​ក្បែរ​​នោះ​។ ពេល​នេះសមត្ថ​កិច្ចជំនាញ​កំពុង​ធ្វើការ​លើ​បញ្ហា​ខាងលើ​​មួយ​នេះ​នៅ​​កន្លែង​​កើតហេតុ ។