ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីអ្នក​លក់នំមាន​ចិត្តសាហា.វ ​ឃើញនាង​កម្មករពាក់​អលង្ការ ចាប់​អារ.ក​ប៉ងប្លន់​ក្នុងផ្ទះ​ជួល

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​ ​បាន​នាំ​គ្នា​​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ស្ត្រី​អ្នកលក់​នំ​ម្នាក់​ ដែល​មានចិត្ត​សាហា.វ​ដូច​​ខ្លា​​ ​ខណៈ​ឃើញ​​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ ពាក់​គ្រឿងអលង្ការ​នៅ​ជាប់​ខ្លួន ក៏​មានចិត្ត​ចង់បាន​ ​និង​ស្ទុះ​ចូល​ទៅ​ចាប់​ក្រៀក​ជាប់ រួច​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​មួយ ទៅ​ភ្ជង់​ និង​ប៉ុនប៉ង​សម្លា.ប់​​ដោយ​អារ​ផ្ដាច់​បំពង់​.ក ​ក្នុង​បំណង​ប្លន់​យក​គ្រឿងអលង្ការ​​នោះ​ ។

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់​ ​បាន​នាំ​គ្នា​​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ស្ត្រី​អ្នកលក់​នំ​ម្នាក់​ ដែល​មានចិត្ត​សាហាវ​ដូច​​ខ្លា​​ ​ខណៈ​ឃើញ​​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ ពាក់​គ្រឿងអលង្ការ​នៅ​ជាប់​ខ្លួន ក៏​មានចិត្ត​ចង់បាន​ ​និង​ស្ទុះ​ចូល​ទៅ​ចាប់​ក្រៀក​ជាប់ រួច​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​មួយ ទៅ​ភ្ជង់​ និង​ប៉ុនប៉ង​សម្លាប់​​ដោយ​អារ​ផ្ដាច់​បំពង់​.ក ​ក្នុង​បំណង​ប្លន់​យក​គ្រឿងអលង្ការ​​នោះ​ ។

ប៉ុន្តែ​ខណៈ​នោះ​ ស្ត្រី​រង​គ្រោះ​នៅ​មាន​ស្មារតី​រឹងប៉ឹង​ ក៏​​ប្រវាយ​​ប្រតប់ ដណ្តើម​យក​​កូន​កាំបិត​​​ពី​​ដៃ​ស្ត្រី​​ខាងលើ​បាន​​​ ហើយ​​ស្រែក​​ឆោឡោ​​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​នៅ​ជិត​​ខាង​ជួយ​ ​បង្ក​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ។ ខណៈ​នោះ ប្រជា​ពល​រដ្ឋ​​ក៏​នាំ​គ្នា​មក​ឡោម​ព័ទ្ធ​​ចាប់​ស្ត្រី​កំណាច​ម្នាក់​នេះ​​បាន​ភ្លាម​ៗ​ តែ​​ដោយ​យល់​ថា​​ជា​ស្ត្រីភេទ​ មហា​ជន​មិន​បាន​វាយ​ដំ​ច្រំ​ធាក់​​​ឡើយ គឺ​​នាំ​យក​ទៅ​ប្រគល់​​ឱ្យ​​នគរ​បាល​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​​សាលា​ដំបូង​ ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ។   

ហេតុ​ការ​ណ៍​​នេះ​​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​២២ ​កក្កដា ​​នៅ​​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​ស្ត្រី​​​ជា​ជន​សង្ស័យ​​ប្លន់​ខាងលើ​ឈ្មោះ ផុន លី​ន​ដា អាយុ​៣៤​ឆ្នាំ ជា​អ្នក​លក់​នំ​​នៅ​​ក្នុង​ផ្សារ​ត្រពាំង​ថ្លឹង (ហៅ​ផ្សា​រយាយ​ម៉េ​វ) និង​មានស្រុក​កំណើត​​នៅ​​ខេត្តបាត់ដំបង​ ហើយ​សព្វ​ថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​ថ្មគោល​ សង្កាត់​ចោម​ចៅ​ ។ ​ដោយឡែក​ ស្ត្រី​រង​គ្រោះ​ឈ្មោះ ចេង ស្រី​នី អាយុ​២៤​ឆ្នាំ ជាក​ម្មកា​រិ​នី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំង​គ្រញូង ​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ស្នាក់​នៅ​ផ្ទះ​​ជួល​​ក្នុង​ភូមិ​កើតហេតុ​ខាងលើ រង​របួស​ស្រាល​​​ត្រង់​បំពង់.​ក ​ដោយសារ​មុត​​​នឹង​កាំបិត​ ពេល​មាន​ការ​ប្រ​វា​យ​ប្រតប់​ជាមួយនឹង​ស្ត្រី​​​ជា​ជនសង្ស័យ​ ។ ​

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​បាន​​ឱ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​​​ពាក់​គ្រឿង​អលង្កា​រ​​ប្លា​ទី​ន​​មួយ​ចំនួន​​នៅ​ជាប់​ខ្លួន ដូច​ជា​​ខ្សែ​.ក​ ​កង​ដៃ​ និង​ក្រវិល​ ជាដើម​​ ​ជា​ការ​លម្អ​ខ្លួន​ប្រាណ​ជា​រៀង​រាល់ថ្ងៃ​ ដោយ​មិន​បាន​គិត​ថា ​នឹង​មាន​រឿង​បែប​នេះ​​​ឡើយ ​។ មុន​ពេល​កើត​ហេតុ​ ស្ត្រី​​ជា​ជន​សង្ស័យ​ បាន​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ក្បែរ​ផ្ទះ​ជួល​ដែល​​កម្ម​ការិនី​រូប​​នេះ​​​​​ស្នាក់​នៅ​ ។ លុះ​ពេល​​​នារី​រង​គ្រោះ​​ចេញ​ពី​ធ្វើការ​​នៅ​រោង​ចក្រ​​វិញ ដើរ​ត្រឡប់​ចូល​​ក្នុង​បន្ទប់​​ជួល​ ស្រាប់​តែ​ស្ត្រី​​​ជា​ជន​ល្មើស​​ស្ទុះ​ចូល​ទៅ​ចាប់​ឱប​ពីក្រោយ​ជាប់ ហើយ​​យក​កូនកាំបិត​ចិតបន្លែ​ចុង​​ស្រួច​​​ភ្ជង់​គំរាម​​ឱ្យ​ដោះ​គ្រឿង​អលង្ការ​​ដែល​​ពាក់​​​ជាប់​​នឹង​ខ្លួន​ ​ប៉ុន្តែ​​នារី​រង​គ្រោះ​មិន​ព្រម​ដោះ​​ឱ្យ​ឡើយ ជា​ហេតុ​ធ្វើ​​ឱ្យ​ស្ត្រី​​​ជា​ជន​ល្មើស​​ខឹង​​ជា​ខ្លាំង ក៏​ប៉ុនប៉ង​អា​រ.ក​​ សម្លាប់​ ។

​ប្រភព​ព័ត៌​មាន​បន្ត​ទៀត​ថា ប៉ុន្តែ​​​ពេល​នោះ​ជន​​រង​គ្រោះ​​​​ខំ​ប្រឹង​​ប្រ​វា​យ​ប្រតប់​​តដៃ​វិញ ​រហូត​ដណ្ដើម​យក​​កូនកាំបិត​ពី​ដៃ​ស្ត្រី​​ជន​ល្មើស​​បាន​ទៀត​​​ ​​ក៏​ស្រែក​​ឱ្យ​អ្នក​ជិតខាង​ជួយ ទើប​​បង្ក​​ឱ្យ​មានការ​ឆោ​​​ឡោ​​ដល់​​មហា​ជន​ដែល​​នៅ​ក្បែរ​នោះ ​នាំ​គ្នា​ចេញ​​មក​​​ព័ទ្ធ​​ចាប់​ជន​ល្មើស​បាន​ភ្លាមៗ​ ។ មហា​ជន​​ មានការ​ខឹងសម្បា​ខ្លាំង​ណាស់​​​ចំពោះ​ស្ត្រី​​ល្មើស​រូប​នោះ ប៉ុន្តែ​ដោយ​​យល់​​ថា​ជា​ស្ត្រីភេទ ទើប​មិន​មាន​នរណា​​វាយដំ​​អ្វី​​ឡើយ ​និង​បាន​នាំ​​ទៅ​​ឱ្យ​​នគរ​បាល​ប៉ុស្ដិ៍​ចោម​ចៅ​​ ដើម្បី​សាក​សួរ និង​កសាង​សំណុំរឿង​​​​​ចាត់ការ​តាម​​ច្បាប់​ ចំណែក​​នារី​រង​គ្រោះ​ រង​របួស​​ស្រាល​ត្រង់​បំពង់.​ក ។

ក្រោយ​ពេល​​នាំ​ខ្លួន​យក​ទៅ​សាកសួរ ស្ត្រី​​ជា​ជន​​សង្ស័យ​ បាន​សារភាព​ប្រាប់​​នគរ​បាល​ថា ខ្លួន​ពិត​ជា​​ធ្វើ​សកម្មភាព​បែប​​នេះ​មែន​ ព្រោះ​​​លក់​នំ​​មិន​ចំណេញ​​គ្រប់​គ្រាន់​សម្រាប់​ការ​ចាយ​វាយ ​ហើយ​ដោយ​ឃើញ​ជន​រង​គ្រោះ​ពាក់​គ្រឿង​អលង្ការ​​​បែប​នេះ​​ផង​ ​ក៏​បែកគំនិត​ប្លន់​​តែ​ម្តង ៕