ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​​​សេដ្ឋ​កិច្ច​​​ក្រសួង​​ ចាប់​​​ប្រហិត​​​​សាច់​ត្រី​​3​តោន នាំ​ចូល​​ពី​វៀត​ណាម​​ខុស​​ច្បាប់

9 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​ ៖ ប្រហិត​ដែល​គេ​អះអាង​ថា​ ធ្វើ​អំពី​សាច់​ត្រី​មាន​ទំងន់​៣​តោន​​ ដែល​ឈ្មួ​ញ​ដឹក​​​ចូល​​ពី​ប្រទេស​វៀត​ណាម​ដោយ​ខុសច្បាប់​និង​បម្រុង​យក​ទៅ​លក់​និ​ង​ចែក​​ចាយ​​នៅ​ទីផ្សារ​ខេត្ត​បាត់​​ដំបង ​​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​នាយក​ដ្ឋាន​​​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច​​ក្រសួង​មហាផ្ទៃ ​ ចាប់​​​​ឃាត់​ទុក​រួម​ជាមួយ​ស្ត្រី​ម្ចាស់​ប្រហិត​នោះ​ផង ​ កាល​​ពី​វេលា​ម៉ោង​​១១​យប់​ថ្ងៃ​ទី​​២២ កក្កដា ។

រាជ​ធានីភ្នំ​ពេញ​ ៖ ប្រហិត​ដែល​គេ​អះអាង​ថា​ ធ្វើ​អំពី​សាច់​ត្រី​មាន​ទំងន់​៣​តោន​​ ដែល​ឈ្មួ​ញ​ដឹក​​​ចូល​​ពី​ប្រទេស​វៀត​ណាម​ដោយ​ខុសច្បាប់​និង​បម្រុង​យក​ទៅ​លក់​និ​ង​ចែក​​ចាយ​​នៅ​ទីផ្សារ​ខេត្ត​បាត់​​ដំបង ​​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​នាយក​ដ្ឋាន​​​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច​​ក្រសួង​មហាផ្ទៃ  ​ ចាប់​​​​ឃាត់​ទុក​រួម​ជាមួយ​ស្ត្រី​ម្ចាស់​ប្រហិត​នោះ​ផង  ​ កាល​​ពី​វេលា​ម៉ោង​​១១​យប់​ថ្ងៃ​ទី​​២២ កក្កដា ។

ស្ត្រី​ម្ចាស់​ទំនិញ​​ឈ្មោះ​ ចាន់ ធា អាយុ ៣២​ឆ្នាំ​​ រស់នៅ​ផ្ទះ​គ្មានលេខ ផ្លូវជាតិ​លេខ​២១ ភូមិ​​ព្រែក​​រ​ុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​​ ទាក់ទិន​នឹង​ករណី​បង្ក្រាប​បទល្មើស​នាំ​ចូល​ប្រហិត​​សាច់​ត្រី​ខុសច្បាប់​​​​នេះ ត្រូវ​បាន​លោក​ឧត្ត​ម​​​​សេនីយ៍ត្រី​ ឡុ​ង ស្រេង អនុប្រធាន​នាយក​ដ្ឋា​ន​នគរបាល​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​​​ ឲ្យ​ដឹង​ថា រាល់​​កិច្ច​ប្រជុំ​​របស់​នាយក​ដ្ឋាន​​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​លោក​ឧត្តម​​សេនីយ៍​ឯក​ ជា សុ​មេ​ធី​ អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋកិច្ច តែងតែ​ដាស់តឿន​ក្រើនរំលឹក​ដល់​មន្ត្រី​​ជំនាញ​ក្រោម​ឱ​វាទ​ ​ឲ្យ​​យកចិត្ត​ទុកដាក់​ចុះ​ស្រាវ​ជ្រាវ​ និ​ង​បង្ក្រាប​រាល់​​បទល្មើស​ដែល​កើត​មាន​​ឡើង ព្រមទាំង​ទប់ស្កាត់​មិន​ឲ្យ​ឈ្មួញ​ទុ​ច្ចរិ​ត​​ប្រព្រឹត្ត​​បទល្មើស​បាន​​ ។

លោក​ឧត្តមសេនីយ៍ត្រី​ ​ឡុ​ង ស្រេង បន្ត​ថា ជាក់​​ស្តែង​​ដូច​ករណី​ខាងលើ​នេះ​ ត្រូវ​បាន​​កម្លាំង​ជំនាញ​​ដែល​ដឹ​ក​​នាំ​ដោយ​រូប​លោក​ផ្ទាល់​ស្ទាក់​ចាប់​​បាន​នៅ​ចំណុច​ភ្លើងស្តុប​ចំការមន​ ក្នុង​សង្កាត់​​ទន្លេ​​​បា​សាក់ ខណ្ឌចំការមន ។ ​​មុន​បង្ក្រាប​​បទ​ល្មើស​​ជាក់​ស្តែង​​​នេះ​ កាលពី​ព្រលប់​ថ្ងៃ​​ទី​២២ កក្កដា កម្លាំង​​នគរ​បាល​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើ​ស​​សេដ្ឋកិច្ច​​ បាន​​រាយ​ការណ៍​​មក​ថា​​ មាន​ឈ្មួញ​នាំ​ចូល​ទំនិញ​​​​ខុស​ច្បាប់​​(​ប្រហិត​​សាច់​ត្រី​)​ ១​រថយន្ត​ទួ​រី​ស​ពី​ប្រទេស​​វៀត​ណាម​​​ឆ្លង​កាត់​​ច្រក​​ទ្វា​រ​ជ្រៃ​ធំ​​បំណង​យក​​ទៅ​​លក់​​និ​ង​​ចែកចាយ​​តាម​ទីផ្សារ​ក្នុង​ខេត្ត​បាត់ដំបង ។

ពេល​​ទទួល​បាន​ព័ត៌​មាន​​នោះ លោ​ក​បាន​ត្រៀម​​កម្លាំង​ស្ទាក់​​​ចាំ​​ចាប់​ឈ្មួញ​ដឹក​ប្រហិត​សាច់​ត្រី​នៅ​រាជធានី​ភ្នំពេញ​ព្រោះថា​ គេ​មិន​អាច​គេច​ចេញ​តាម​​ច្រក​​ណា​បាន​​ទេ ហើយ​ជាក់​ស្តែង​យើង​ចាប់​បាន​មែន ។ លោក​ឧត្ត​ម​សេនីយ៍​ ឡុ​ង ស្រេង បន្ត​​ថា ប្រហិត​​សាច់​ត្រី​ដែល​យើង​ចាប់​បាន​​នោះ​ មាន​​ចំនួន​៦០​ការុង​ស្មើនឹង​ទម្ងន់​​៣​តោន​​​ ជា​ប្រហិត​នាំ​ចូល​គ្មា​ន​ច្បាប់​អនុញ្ញាត​និង​​ជា​ទំនិញ​​​ខូច​​គុណភាព ។ បានជា​​​អះអាង​​យ៉ាង​​ដូច្នេះ ព្រោះ​ម្ចាស់​ទំនិញ​ពុំ​មាន​លិខិត​ស្របច្បាប់​ពី​ការ​នាំ​​ចូល​បង្ហាញ​ជួ​ន​​សមត្ត​កិច្ច​​​​ទ្បើយ​ ហើយ​ទំនិញ​​នោះ​ទៀត​សោត​ ​អាច​ពាក់​ព័ន្ធ​​នឹង​ការ​ប្រើ​​ប្រា​ស់​ដាក់​ថ្នាំ​​​ជាតិ​បា​រ៉​ត​​​ ​ដើម្បី​ទុក​បាន​យូ​រ​ថ្ងៃ​​​កុំ​ឱ្យ​​ស្អុយ​​ដែល​អ្នក​​បរិភោគ​​ប្រឈម​​ការ​ប៉ះ​ពាល់​​សុខ​ភាព​។

លោក​​ ទ្បុង​ ​ស្រេង​ បញ្ជាក់​ថា ជាតិ​បា​រ៉​ត​ជា​ថ្នាំដែល​​គេ​​ដាក់​​ការពារ​កុំ​ឲ្យ​ទំនិញ​​ឆាប់​ខូច និ​ង​ទុក​បាន​យូ​រ​មែន តែ​​​​វា​ប៉ះ​​ពាល់​​ដល់​សុខ​ភាព​ប្រជាពល​រដ្ឋ​ដែល​យក​​មក​ទទួល​​ទាន​​ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ ។ ​​​លោកសូម​​​សំណូមពរ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​ផ្សេង​ទៀត ត្រូវ​​ប​ញ្ឍ​ប់​ជា​បន្ទាន់​​​​​​និង​បាន​​ទ​ទូច​​ដល់​ប្រជា​ពល​រដ្ឋ​​ទូ​ទាំង​ប្រទេស​​ សុំ​ឲ្យ​មាន​ការ​ប្រុង​ប្រ​យ​ត្ន័​​​នៅ​ពេល​ទទួល​ទាន​​​ម្ហូប​អាហារ​​ទាំង​​ឡាយ​ណា ដែល​នាំ​ចូល​ដោយ​​ខុស​ច្បាប់ ព្រោះ​​ម្អូ​ប​អាហារ​ទាំង​នោះ​ភាគ​ច្រើន​​ត្រូវ​ឈ្មួញ​​កែ​ច្នៃ​​វា ដើម្បី​បាន​ប្រយោជន៍​ចូល​​ហោ​ប៉ៅ​គេ​​តែ​ប៉ុ​ណ្ណោះ​ ដោយ​មិន​បាន​គិត​ពី​សុខ​ភាព​​​​អ្នក​ទិញ​យក​​ទៅ​​​ទទួល​ទាន​​នោះ​ទេ ។

ស្ត្រី​​ជា​ម្ចាស់​ទំនិញ​ ​ត្រូ​វ​បាន​សមត្ថ​​កិច្ច​​កសាង​​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជ​ធានី​​​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ រីឯ​​ប្រ​ហិត​​​​សាច់​​ត្រី​ចំនួន​៣​តោន​នោះ នឹង​ត្រូវ​​​យក​ទៅ​​កម្ទេច​​​ចោល​ក្រោយ​ពី​មន្ត្រី​​កាំកុង​​ត្រូល​ត្រួត​ពិនិត្យ​​​ជា​ផ្លូវការ​រួច​ ៕