ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​​បូម​ខ្សាច់​​លុប​​បឹង​​ក្នុង​​ភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ័យ ​កំពុង​​បង្ក​​ការ​ក្តៅ​​ក្រហាយ​​ដល់​អ្នក​​ស្រុក​​​និង​កម្ម​ករ​​រោង​​ចក្រ​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ សកម្ម​ភាព​បូម​ខ្សាច់​​​របស់​ក្រុម​​ហ៊ុន​ជាច្រើន​​​បូក​រួម​ជាមួយ​នឹង​ការ​​ដ្ឋាន​​ស្ថាប​នា​ផ្លូវ​ និងលូ​នៅ​​តំបន់​អភិវឌ្ឍន៍​​​​អតីត​បឹង​ទំពុន​បច្ចុប្បន្ន​​បាន​និង​កំពុង​បង្ក​ការ​ក្តៅ​ក្រហាយ​ដល់​អ្នក​ស្រុក​ក៏ដូចជា​កម្មករ​-កម្មការិនី​​​រោងចក្រ​កាត់​ដេរ ​។ នៅ​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា ​​​​ក្រុ​ម​ហ៊ុន​ធ្វើ​អាជីវ​កម្ម​ទាំង​នោះ​បាន​បូម​ខ្សាច់​ធ្វើ​ឱ្យ​ទឹក​លិច​លង​់​ហៀរ​ហូរ​ចូល​​ដល់​​បរិវេណ​រោង​ចក្រ​កាត់​ដេរ​ បង្ក​ជា​​​បញ្ហា​ថ្នាំង​ថ្នាក់​ដល់​កម្មករ-​កម្ម​កា​រិនី​​យ៉ាង​​ខ្លាំង ។

​ចំពោះ​ការ​អភិវឌ្ឍ ហើយ​បង្ក​ជា​​បញ្ហាដល់​​អ្នក​ស្រុក​ពាក់​ព័ន្ធ​នឹងការ​បូម​ខ្សាច់​ពន្លិច​​លំនៅ​ឋាន​ ក៏​ដូច​ជា​រោង​ចក្រ​​​នេះ ​គឺ​អ្នក​ស្រុក​តែង​​​តែ​ប្តឹងតវ៉ា​​​ជា​ញឹ​ក​ញាប់​មក​ហើយ​ តែ​អាជ្ញា​ធរ​មូល​ដ្ឋាន​ហាក់​បី​​ដូច​ជា​មិន​សូវ​អើ​ពើ​ចំពោះ​ទុក្ខ​​លំបាក​​​របស់​អ្នក​ស្រុក​ឡើយ​ ដោយ​បណ្តោយ​​ឱ្យ​ក្រុម​ហ៊ុន​​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​ តាម​ទំនើង​ចិត្ត​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់​ឱ្យ​តែ​បំពេញ​ផល​​ប្រយោជន៍​របស់​ខ្លួន ។

​ទាក​់​ទិន​នឹង​​បាតុ​ភាព​ខាង​លើ​នេះ ​លោក​ពេជ្រ ​កែវ​មុនី ​អភិបាល​​ខណ្ឌ​មាន​ជ័យ​​បក​ស្រាយ​​ថា ​លោក​ក៏​បាន​ឃើញ​​ពី​បញ្ហា​នេះដែរ ​​និង​​កំពុង​ឱ្យ​មន្ត្រី​​ជំនាញ​ចាត់​វិធាន​ការ​​ចំពោះ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​​ទាំង​នោះ ​ធ្វើ​យ៉ាង​ណា​​កុំ​ឱ្យ​ប៉ះ​ពាល់​​បង្ក​ការ​លំបាក​ដល់​​អ្នក​ស្រុក ​។ ​ផ្ទុយ​ទៅ​វិញ ​មួយ​រយៈ​កន្លង​មក​នេះ ​​គេ​​កត់​សម្គាល់​ឃើញ​ថា ​មេ​ឈ្មួញធំ​ៗ ​ដែល​រក​ស៊ី​បូម​ខ្សាច់​​លុប​ផ្ទៃ​បឹង​តំបន់​ខាង​លើ​បាន​និង​កំពុង​ធ្វើ​អាជី​វ​កម្ម​​យ៉ាង​សម្រុក​​​ដោយ​មិន​ខ្វល់​​អំពី​ផល​ប៉ះ​ពាល់​អ្វី​​សោះ​ ។ ​

ចំពោះ​បាតុ​ភាព​អាក្រក់​បែប​នេះ ​អ្នក​ស្រុក​សំណូម​ពរ​ទៅសា​លា​រាជ​ធានីភ្នំពេញ​ ​សូម​មាន​វិធាន​ការ​ធ្វើ​យ៉ាងណា​​កុំ​ឱ្យ​​ក្រុម​ហ៊ុន​ទាំង​នោះ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​បំផ្លាញ​សេចក្តី​សុខ​​របស់​អ្នក​ស្រុក ​ដែល​រស់​នៅ​ជុំ​វិញ​​តំបន​់​នេះ​រាប់​សិប​ឆ្នាំ​មក​ហើយ ៕