ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់​បោក​គេ​​ រត់​​ប្តឹង​​ប៉ូលិស​​ថាចោរ​​ប្លន់ម៉ូតូ​បង្កការ​ភ្ញាក់ផ្អើល​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ យុវជន​ខ្មែរ​អ៊ិស្លាម​ម្នាក់ បាន​រត់​ទៅ​ដាក់​​ពាក្យ​ប្តឹង​នៅ​នគរបាល​​ប៉ុស្តិ៍ច្រាំង​​ចំរេះ​ទី​​២ ដោយ​​​ប្រាប់​ថា​​ចោរ​​​ប្លន់​​ម៉ូតូទៅ​បាត់​​ហើយ​​​​ តែ​​ការ​ពិតក្រោយ​​ពី​សមត្ថកិច្ច​ស៊ើប​សួរ​ទើប​ដឹង​ថា​​ចាញ់​​បោកគេ​​សោះ​​ ។

ហេតុការណ៍នេះ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​៤និង​៣០នាទី​រសៀល​ថ្ងៃទី​២៣ កក្តដា នៅ​ភូមិខ​​១ សង្កាត់​ច្រាំង​ទី២ ខណ្ឌប្ញស្សីកែវ ។

យុវជន​​រងគ្រោះ​​ឈ្មោះ ម៉ាន សាហ្វី​​យ៉ា អាយុ​២៣​ឆ្នាំ មាន​លំនៅ​ភូមិ​ខ៣ សង្កាត់​ច្រាំង​ចំរេះ​​២ ខណ្ឌ​ប្ញស្សីកែវ ចំណែក​ម៉ូតូ​ម៉ាកឌ្រីមសេ​​១២៥ ស៊េរី​​២០១៤ ពាក់​ស្លាកលេខ​​ភ្នំ​ពេញ 1CE-1348 ។

ប្រភព​ព័ត៌មានឱ្យដឹងថា ដំបូង​ជន​រងគ្រោះ​បាន​ជិះ​​ម៉ូតូ​​ចេញ​ពី​ផ្ទះ​ទៅ​យក​ត្រី ពេលនោះ​​សា្រប់​តែ​​មាន​ជន​សង្ស័យ​ម្នាក់ហៅឱ្យ​​​ឈប់​​ និង​សុំដោយសារ​​ទៅ​​​ជាមួ​យ​​​ ​លុះ​ជិះ​បាន​១គីឡូដី ​(ចំណុច​កើត​ហេតុ) ជន​សង្ស័យ​​បានប្រាប់​ឱ្យ​​ជនរងគ្រោះ​​ឈប់ ដោយ​ប្រាប់​ថាដល់​ផ្ទះ​គេ​ហើយ ។ ប្រភព​​បន្តថា ខណៈ​​​ចុះ​ពីលើ​ម៉ូតូ​​ជន​សង្ស័យ​​​ក៏​​បាន​លើក​ទូរ​ស័ព្ទ​និយាយដើរចុះឡើង​​ រួចក៏​​​​សុំ​ខ្ចី​​ម៉ូតូ​ជនរងគ្រោះ​​ជិះទៅ​​​​មុខ​​មួយ​​ភ្លែត​​ ក៏​ទៅ​បាត់​រហូត​​តែម្តង ៕​​

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយជូននៅលើទំព័រ​កាសែតកោះសន្តិភាព​