ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំង​​ប្រាប់​​ទិស​ទៅ​​អង្គរវត្ត​​យ៉ាងតិច​​៣ត្រូវ​​បានរិះ​​គន់​ថា​ សរសេរខុស​អក្ខរាវិរុទ្ធ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅពេល​ថ្មីៗនេះ​ក្រុមអ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​សម្តែង​នូវការរិះ​គន់ខ្លាំងៗ​ទៅលើផ្ទាំង​ចង្អុល​ទិ​ស​ទៅ​កាន់​ឧទ្យាន​អង្គរ​យ៉ាង​តិចចំនួន​៣​ផ្ទាំង ដែល​​បាន​ដាក់នៅ​តាម​កន្លែង​សំខាន់ៗ​ផ្សេងៗ​គ្នាថា សរសេរខុស​អក្ខរាវិរុទ្ធ ។

ការរិះ​គន់ភាគ​ច្រើនបាន​សំដៅ​វាយប្រហារ​ទៅលើ​អាជ្ញាធរ​ខេត្តសៀម​រាប និង​អាជ្ញាធរ​អប្សរា ដែល​ជាអ្នក​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​តែម្តង ​។

រយៈ​ពេល២ថ្ងៃ​ជាប់ៗគ្នា​ចុងក្រោយ​នេះគេ​មិនអាច​ស្វែងជួប​អគ្គនាយក​អាជ្ញាធរ​អប្សរា លោក​ប៊ុន ណា​រិទ្ធិ ដែល​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ ដើម្បី​សុំការ​ពន្យល់​ពី​វិធានការដោះ​ស្រាយចំពោះ​មុខជុំវិញ​កំហុស​ទាំងនោះ​បានទេ ​ដោយទូរ​ស័ព្ទរបស់​លោក​ហៅចូល​ តែគ្មាន​អ្នក​ទទួល ។

ជុំ​វិញ​បញ្ហា​នេះ មន្រ្តីអាជ្ញាធរ​អប្សរាមួយ​រូបបានឲ្យ​ដឹងថា ផ្ទាំង​​ចង្អុលទិសទាំង​នោះមិន​មែនអាជ្ញាធរ​អប្សរាជា​អ្នកធ្វើ​ទេ ហើយ​ពេលនេះ​ថ្នាក់លើរ​បស់​ខ្លួន​កំពុង​តែស្វះ​ស្វែងរក​អ្នកទទួល​ខុសត្រូវ​ឲ្យមាន​ការកែតម្រូវ​ជាបន្ទាន់​ឡើងវិញ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព