ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​​ចិន​ទៅ​កាន់​គុយ​បា​ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​មួយ​

9 ឆ្នាំ មុន

ប្រធានា​ធិប​តី​ចិន​លោក ស៊ី​ ជីន​ពីង​ ដែល​កំពុង​បំពេញ​​​ទស្សន​កិច្ច​​ផ្លូវ​ការ​មួយ​នៅ​​គុយ​បា​​ និង​មេ​ដឹក​នាំ​គុយ​បា​​ លោក​រ៉ា​អ៊ុល កាស្ត្រូ​​ ថ្លែង​​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា​ នៅ​ទី​ក្រុង​ឡាហា​វ៉ាន ថា ប្រទេស​ទាំង​២​នឹង​ស្ថិត​ជា​មិត្ត និង​ជា​ដៃ​គូ​ស្មោះ​ត្រង់​ ដែល​មាន​បំណង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទៅ​វិញ​ទៅ​មក ។

​ពេល​ជួប​ពិភាក្សា​​ជាមួយ​ប្រធានា​ធិបតី​គុយបា​ លោក រ៉ា​អ៊ុល​ កាស្ត្រូ​ ​លោក​​ ស៊ី ជីន​​ពីង​ ថ្លែង​ថា​​ យើង​​នឹង​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​​ដល់​មិត្ត​ភាព​របស់​យើង​ ហើយ​យើង​រួម​សហ​ការ​គ្នា​ដោយ​ស្មោះ​ត្រង់​ទៅ​វិញ​ទៅ​មក​​ អនុ​វត្ត​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​​មាន​ផល​ប្រយោជន៍​​ទៅ​វិញ​ទៅ​មក​​ ហើយ​ជំរុញ​​​​ភាព​ជា​ដៃ​គូ​រ​បស់​យើង​​​ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​​ និង​អភិវឌ្ឍ ។

លោក ស៊ី បន្ត​ថា​​ ចិន​ផ្តោត​​សារ​សំខាន់​​យ៉ាង​ធំ​មួយ​​ដល់​មិត្ត​ភាព​ជា​ប្រវត្តិ​សាស្ត្រ​​រវាង​ប្រជា​ជាតិ​​ទាំង​២ ។ ទោះ​បី​​កាលៈ​ទេសៈ​​​អន្តរ​ជាតិ​​ មាន​ការ​វិវត្តន៍​បែប​ណា​ក្តី​​​ចិន​​ នឹង​​នៅ​តែ​រក្សា​នយោ​បាយ​​​ពង្រីក​មិត្ត​ភាព​​រយៈ​ពេល​យូរ​​អង្វែង​​​ជាមួយ​​គុយ​បា​​ ដែរ ។​ចំណែក​លោក រ៉ា​អ៊ូល កាស្ត្រូ​ វិញ គូស​បញ្ជាក់​ថា​​ ទំនាក់​ទំនង​របស់​ប្រទេស​លោក ជាមួយ​​ចិន​មាន​លក្ខណៈ​ល្អ​ប្រសើរ​បំផុត​ និង​ថា គុយ​បា​ចង់​ពង្រឹង​ការ​ទាក់​ទង​ជាមួយ​ចិន​លើ​គ្រប់​កម្រិត ។ លោក​ចង់​ឱ្យ​ប្រទេស​ទាំង​២​​ចែក​រំលែក​បទ​ពិសោធន៍​គ្នា​ក្នុង​ការ​កសាង​សង្គម​និយម​ ហើយ​រៀន​សូត្រ​ពី​គ្នា​ក្នុង​វិស័យ​នោះ ។នា​ថ្ងៃ​​ដដែល​នោះ​​ លោក ស៊ី ជីន​ពីង​​ ក៏​បាន​ជួប​ជាមួយ​​​មេដឹក​នាំ​បដិវត្តន៍គុយ​បា​​ លោក ​ហ្វី​ដែល​ កាស្ត្រូ ដែរ ៕