ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿម ​វណ្ណៈ​ ជួប​​សេក​ រតនា​ ​ឯ​ទេស ​សំខាន់​ ជួប​​អុឹង បូរ៉ា​​ នៅ​រេញ​​ CTN ថ្ងៃ​​អាទិត្យ​​សប្តាហ៍​​នេះ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មវិធីប្រកួត​​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​លីអូ​ ក្នុងប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ CTN នា​ថ្ងៃ​អាទិត្យ​ ទី​២៧ កក្កដា​​ខាងមុខ​នេះ​ ឈាន​ចូល​ដល់​សប្តាហ៍​ទី​២​ ហើយ ។​ កីឡាករដែល​ជា​បេក្ខ​ភាព​ត្រូវ​ប្រកួត​នាពេល​នោះ​ គឺ​កីឡា​ករ​រឿម វណ្ណៈ​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការ​ពារ​ជាតិ​ ប្រកួត​​ជា​មួយ​កីឡាករ​សេក​ រតនា មក​ពីក្លិប​​សឹក​រង​ខេត្ត​សៀម​រាប​ និង​កីឡាករ​ទេស សំខាន់​

រាជ​ធានី​ភ្នំពេញ​ ៖ កម្មវិធីប្រកួត​​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​លីអូ​ ក្នុងប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​ CTN នា​ថ្ងៃ​អាទិត្យ​ ទី​២៧ កក្កដា​​ខាងមុខ​នេះ​ ឈាន​ចូល​ដល់​សប្តាហ៍​ទី​២​ ហើយ ។​ កីឡាករដែល​ជា​បេក្ខ​ភាព​ត្រូវ​ប្រកួត​នាពេល​នោះ​ គឺ​កីឡា​ករ​រឿម វណ្ណៈ​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការ​ពារ​ជាតិ​ ប្រកួត​​ជា​មួយ​កីឡាករ​សេក​ រតនា មក​ពីក្លិប​​សឹក​រង​ខេត្ត​សៀម​រាប​ និង​កីឡាករ​ទេស សំខាន់​ មកពី​ក្លិប​កង​ពល​តូច​លេខ​៧០​ ប្រកួត​ជា​មួយ​កីឡាករ​អុឹង បូរ៉ា​ មកពីក្លិប​ព្រះ​ខ័ន​រាជ​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

​កាលពីសប្តាហ៍​មុន​ គេបាន​រក​ឃើញ​កីឡាករ​២​រូប​ដែល​រកបាន​៣ពិន្ទុ​មុនគេ គឺ​កីឡាករ​ថុល​ មករា​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា និង​កីឡាករ​​ង៉ែត​ រដ្ឋា មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ ។ លើក​នេះ​គេ​មិន​ទាន់ដឹង​ថា កីឡា​ករ​រូបណា​មាន​សំណាង​រកបាន​៣​ពិន្ទុ​ជា​បន្ត​ទៀត​នោះ​ទេ ។
រវាង​រឿម វណ្ណៈ​ និង​សេក​ រតនា​ បើ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅលើបច្ចេក​ទេស​ប្រយុទ្ធ​ គឺ​រឿម វណ្ណៈ​ ល្អ​ជាង ។​ កីឡាករ​រូប​នេះ​មាន​ស្នៀត​កែង និង​ជង្គង់​ល្អណាស់​ ឯចិត្ត​ក៏សឿង​ទៀត​ ទើប​សេក​ រតនា មាន​សង្ឃឹម​តិចណាស់​ក្នុង​ការ​ប្រកួត​លើក​នេះ​ ។​ ចំណែក​ ទេស សំខាន់​ និងអុឹង​ បូរ៉ា​ បើ​គេ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​លើ​បច្ចេក​ទេស​ប្រកួត​​នៅ​​លើ​សង្វៀន​វិញ​ គឺ​មិន​លើសគ្នា​ឡើយ​ ។

ទេស​ សំខាន់​ មាន​ចិត្ត​សឿង​ តែ​មិន​សូវ​រហ័ស​ក្នុងការ​ប្រើ​ដៃ ជើង​ វាយ​ទៅ​លើ​​គូ​ប្រកួត​ទេ​ ។ រី​ឯ អុឹង បូរ៉ា​ ក៏​គ្មាន​ស្នៀត​អី​ដែល​ពូកែ​​នោះ​ដែរ​ ទាំង​ស្នៀត​កែង​-ជង្គង់ និង​កណ្តាប់​ដៃ​ ពេល​វាយ​ចេញ​ម្តងៗ​មាន​សភាព​យឺត​យ៉ាងខ្លាំងណាស់​ តែ​បើ​ហ៊ាន​បណ្តោយ​ឱ្យ​គេ​វាយ​ត្រូវ​ច្បាស់​ជា​វីវរ​មិន​ខាន​ ដោយសារ​ការ​វាយ​ចេញ​នោះ​ ទោះ​បី​មួយៗ​តែ​មាន​ទម្ងន់​ធ្ងន់​ ល្មម​ឱ្យ​គូ​ប្រកួត​សន្លប់​បាន​ ។​ ដូច្នេះ​គូ​នេះ​គ្មាន​នរណា​ហ៊ាន​​អះ​អាង​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់​ឈ្នះ​បាន​ឡើយ​ មានតែ​រង់ចាំ​មើល​ការ​​ប្រកួត​ជាក់​​ស្តែង​បុ៉ណ្ណោះ​ ទើប​អាច​ដឹង​បាន​ ៕