ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ខេត្ត​កំពង់​ចាមថ្ងៃ​ទី​២៣ កក្កដា នេះកម្ពស់​ទឹក​ទន្លេមេគង្គហក់​ឡើង​ដល់​១២,៤៧​ម៉ែត្រ​ ខ្ពស់​ជាង​ថ្ងៃ​ម្សិល​មិញ៦តឹក

9 ឆ្នាំ មុន

ខេត្ត​​កំពង់​​ចាម ៖ ទឹក​ទន្លេមេគង្គ​ជារៀង​រាល់ឆ្នាំ​តែងតែ​ជន់លិច​ផ្ទះសម្បែង​របស់​ប្រជា​ពល​រដ្ឋ​នៅតាម​ជួរដង​ទន្លេ​មេគង្គ ព្រមទាំង​បាន​ធ្វើឲ្យខូច​ខាតនូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ ដូច​ជា​សាលា​រៀន ផ្លូវថ្នល់​ជាដើម និងបណ្តាល​ឲ្យស្លា.ប់​មនុស្ស​ជាច្រើន​នាក់ផង​ដែរ ។

ខេត្ត​​កំពង់​​ចាម ៖ ទឹក​ទន្លេមេគង្គ​ជារៀង​រាល់ឆ្នាំ​តែងតែ​ជន់លិច​ផ្ទះសម្បែង​របស់​ប្រជា​ពល​រដ្ឋ​នៅតាម​ជួរដង​ទន្លេ​មេគង្គ ព្រមទាំង​បាន​ធ្វើឲ្យខូច​ខាតនូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ ដូច​ជា​សាលា​រៀន ផ្លូវថ្នល់​ជាដើម និងបណ្តាល​ឲ្យស្លាប់​មនុស្ស​ជាច្រើន​នាក់ផង​ដែរ ។

ដោយឡែក​នៅខេត្ត​កំពង់ចាម​ ​ថ្ងៃ​ទី២៣ កក្កដា ​២០១៤ ទឹក​ទន្លេ​មេគង្គ​​មានកំពស់១២,៤៧​ម៉ែត្រ ខណៈ​ដែលចំណុច​ប្រកាស​អាសន្ន​គឺ១៥,២០​ម៉ែ​ត្រ។​​ទោះ​ជាបែប​ណាក្តី ​អាជ្ញាធរ​បានណែនាំ​ឲ្យប្រជា​ពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ផង​ដែរ ។

លោក ​ចាន់ ផល្លី ​អភិបាល​ក្រុងកំពង់​ចាម​បានថ្លែង​ថា សំរាប់​កំពស់ទឹក​ទន្លេមេគង្គ​នៅថ្ងៃ​ទី២៣ កក្កដា នេះ​បានហក់ឡើង​ខ្ពស់ជាង​ថ្ងៃទី២២ កក្កដា ចំនួន៦​តឹកឯណោះ ។ ​កត្តា​បែបនេះ​ត្រូវបាន​លោក ​លន់​ លឹម​ថៃ អភិ​បាល​ខេត្ត ប្រកាស​ឲ្យយកចិត្តទុក​ដាក់​ត្រៀមលក្ខណៈ​   ក្នុងការ​ទប់ទឹក​ទន្លេកុំឲ្យ​ជន់លិចចូល​ក្នុងក្រុងកំពង់ចាម ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព