ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​​ភាព​​ក្រី​ក្រ​​ក្នុង​ខេត្ត​​4របស់​​ទ្បាវ​​នៅ​តែ​​មាន​កម្រិត​​ខ្ពស់​

9 ឆ្នាំ មុន

វៀត​​ចន្ទន៍​​ ៖ បើ​ទោះ​ជា​​អត្រា​នៃ​ភាព​ក្រី​ក្រ​​នៅ​ក្នុង​ប្រទេស​ទ្បាវ​​ បាន​រំ​កិល​​ចុះ​នៅ​ក្នុង​​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​​នេះ​ក៏ដោយ បរិ​មាណ​​នៃ​អ្នក​ក្រ​​ខ្សត់​​តាម​ភូមិ​​នៅ​ក្នុង​ខេត្ត​ចំនួន​៤​​នៅ​តែ​​មាន​កម្រិត​ខ្ពស់​​​ដដែល គឺ​ស្មើ​​នឹ​ង​ជាង​​៥០%​​​នៃ​បរិមាណ​​ភូមិ​ទាំង​អស់​​របស់​បណ្តា​​ខេត្ត​ទាំង​នោះ​ ។

វៀត​​ចន្ទន៍​​ ៖ បើ​ទោះ​ជា​​អត្រា​នៃ​ភាព​ក្រី​ក្រ​​នៅ​ក្នុង​ប្រទេស​ទ្បាវ​​ បាន​រំ​កិល​​ចុះ​នៅ​ក្នុង​​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​​នេះ​ក៏ដោយ បរិ​មាណ​​នៃ​អ្នក​ក្រ​​ខ្សត់​​តាម​ភូមិ​​នៅ​ក្នុង​ខេត្ត​ចំនួន​៤​​នៅ​តែ​​មាន​កម្រិត​ខ្ពស់​​​ដដែល គឺ​ស្មើ​​នឹ​ង​ជាង​​៥០%​​​នៃ​បរិមាណ​​ភូមិ​ទាំង​អស់​​របស់​បណ្តា​​ខេត្ត​ទាំង​នោះ​ ។

កត្តា​សំខាន់​​នៃ​ភាព​​ក្រី​​ក្រ​​​នៅ​ក្នុង​ខេត្ត​ទាំង​​៤​​នោះ គឺ​ពាក់​ព័ន្ធ​​​​នឹង​ភាព​ខ្វះ​ខាត​​​ឬ​ការ​​ពុំ​មាន​​ផ្លូវ​ចូល​​ទៅ​កាន់​តំបន់​​ដែល​មាន​ប្រជា​ជន​​រស់​នៅ​​​កង្វះ​ខាត​​ទឹក​ស្អាត​ ​និង​ការ​រិ​ត​ត្បិត​​នៅ​ឱកាស​​បង្កើត​ចំណូល​​ជា​ដើម ។ ​ខេត្ត​ទាំង​៤​​នោះ​រួម​មាន ​ខេត្ត​Phongsaly ខេត្ត​Oudomxay ខេត្ត​Huaphan និង​ខេត្ត​​Xeking ។ នៅ​ខេត្ត​Phongsaly បរិមាណ​​ភូមិ​ក្រី​ក្រ​​មាន​​​៦០​%​​នៃ​ចំនួន​ភូមិ​​ទាំង​អស់​​របស់​ខេត្ត​នេះ ដែល​ព​​ុំ​មាន​​បណ្តាញ​​ផ្លូវ​អាច​​ចូល​ទៅ​​ដល់​បាន​​ ហើយ​​​អត្រា​​​គ្រួសារ​​​ក្រីក្រ​​មាន​​៤៤,១%​​ ។ ជា​មួយ​គ្នា​នោះ​ ដែរ​អត្រា​​​ភូមិ​ក្រី​ក្រ​​នៅ​ខេត្ត​​​Oudomxay គ្រប​ដណ្តប់​​​៥៤,៥%​ នៃ​ភូមិ​​ទាំង​អស់​​ក្នុង​ខេត្ត​​ ហើ​យ​អ​ត្រា​​គ្រួសារ​ក្រី​ក្រ​​​មាន​​៤៩​,៦%​​ ។ ចំណែក​ខេត្ត​ Huaphan ភូមិ​ក្រី​ក្រ​​មាន​​៥៨,២%​ ​ដែល​ពុំ​មាន​​ផ្លូវ​អាច​​ចូល​ទៅ​ដល់​​បាន​និង​មាន​​អត្រា​​គ្រួសារ​​ទី​ទ័ល​ក្រ​​៤១,២%​ រី​ឯ​ខេត្ត​​Xekong អត្រា​​ភូមិ​​ក្រី​ក្រ​មាន​​៥៨​,១​% ។

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ ​រដ្ឋា​ភិបាល​​​ទ្បាវ​បាន​បេ្តជា្ញា​ចិត្ត​​បញ្ជូន​​កញ្ចប់​​ថវិកា​​រប​ស​់​ខ្លួន​​ឆ្ពោះ​​ទៅ​កាន់​តំបន់​​អាទិភាព​​ជា​ច្រើន​ បើ​ទោះ​​មាន​​ការ​ពុះ​ពារ​​និង​ការ​លំបាក​​នៃ​ហិរញ្ញ​វត្ថុ​ចាប់​តាំង​​ពី​ឆ្នាំ​ទៅ​​ តាម​រយៈ​ការ​​ធ្លាក់​ចុះ​នៃ​​ចំណូល​​របស់​ជាតិ​​​ ។ ឆ្នាំ​សារ​​ពើ​ពន្ធ​​​ឆ្នាំ​ក្រោយ​ រដ្ឋា​ភិបាល​​​នឹង​ផ្តល់​​​ប្រាក់​បំណាច់​​​ចំនួន​៤១០,​៥៥​​លាន​ដុល្លារ​​ស្មើ​នឹង​​១១​%​ នៃ​គម្រោង​វិនិយោគ​​របស់​រដ្ឋ ។ ​មូល​និធិ​​មួយ​ចំនួន​​នឹង​ចំណាយ​​ទៅ​លើ​គម្រោង​​ថ្មី ដែល​ពាក់​ព័ន្ធ​​នឹង​ការ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ ។ ​​កាល​ពី​ឆ្នាំ​​២០១៣​ ​បរិមាណ​​គ្រួសារ​​ទី​ទ័ល​​​ក្រ​បាន​​ថយ​ចុះ​​១១៦.​៨០៨​​គ្រួសារ​​ ស្មើ​​នឹង​​១០​%​​នៃ​បរិមាណ​​ទូទាំង​ប្រទេស ។ ​រដ្ឋា​ភិបាល​​​បាន​គ្រោង​​ទុក​​ថា បរិមាណ​​គ្រួសារ​ក្រី​ក្រ​​​នឹង​ថយ​​ច​ុះ​​៩,៤%​ នៃ​បរិ​មាណ​​​គ្រួសារ​​សរុប​​នៅ​ទូទាំង​​​ប្រទេស​នៅ​​ឆ្នាំ២០១៥​ ៕