ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោ​​ករ​ដ្ឋ​​មន្ត្រី​ ​​មិន​ ​​ឃិន​ ​ស​ម្ពោធ​អ​គា​​ររ​ដ្ឋ​បា​ល​ម​ន្ទីរ​​ធម្ម​ការ​និងសា​​សនា​​ខេត្តពោ​​ធិ៍​​សា​ត់

9 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ អគារ​រដ្ឋ​បាល​មន្ទីរ​ធម្ម​ការ​និង​សាស​នា​ខេត្ត​ពោធិ៍​សាត់​ដែល​ទើប​កសាង​រួច​ បាន​ធ្វើ​ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ​នា​ព្រឹក​ថ្ងៃទី​២៣ កក្កដា​​ក្រោ​មអធិ​បតី​ភាព​លោ​កមិន ឃិ​ន ​រដ្ឋ​មន្រ្តីក្រ​សួង​ធម្មការ​និងសា​សនានិង​លោកជំ​ទា​វ និង​លោ​កបណ្ឌិត​ម៉ៅ ធ​និន អភិ​បាល​នៃគណៈអភិបា​លខេ​ត្តពោធិ៍សាត់​ ព្រម​ទាំង​មាន​ការ​និមន្ត​ចូល​រួម​​ពី​ព្រះ​វិ​ចិត្រ​ព្រម្ម​ធ​រយ​ហ​ថេរោ​យ៉ែ​ម ​ហន​ ព្រះមេ​គណ​ខេត្ត ព្រះ​សង្ឃ

ខេត្ត​ពោធិ៍សាត់ ៖ អគារ​រដ្ឋ​បាល​មន្ទីរ​ធម្ម​ការ​និង​សាស​នា​ខេត្ត​ពោធិ៍​សាត់​ដែល​ទើប​កសាង​រួច​ បាន​ធ្វើ​ពិធី​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ​នា​ព្រឹក​ថ្ងៃទី​២៣ កក្កដា​​ក្រោ​មអធិ​បតី​ភាព​លោ​កមិន ឃិ​ន ​រដ្ឋ​មន្រ្តីក្រ​សួង​ធម្មការ​និងសា​សនានិង​លោកជំ​ទា​វ និង​លោ​កបណ្ឌិត​ម៉ៅ ធ​និន អភិ​បាល​នៃគណៈអភិបា​លខេ​ត្តពោធិ៍សាត់​ ព្រម​ទាំង​មាន​ការ​និមន្ត​ចូល​រួម​​ពី​ព្រះ​វិ​ចិត្រ​ព្រម្ម​ធ​រយ​ហ​ថេរោ​យ៉ែ​ម ​ហន​ ព្រះមេ​គណ​ខេត្ត ព្រះ​សង្ឃ ​មេបញ្ជាកា​រកង​កម្លាំ​ងប្រដា​ប់អាវុ​ធ ​និងប្រ​ធាន អនុ​ប្រធាន​មន្ទីរ​នានា​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀ​ត។​

តាម​របាយកា​រ​ណ៍រប​ស់​លោ​កនូ ​ផេង ប្រ​ធាន​មន្ទីរ​ធម្មការ​និងសា​សនា​ខេត្ត​ឲ្យ​ដឹងថា​​ ពី​មុន​គឺ​ជា​មន្ទីររ​ណ​សិរ្យសាម​គ្គីអភិវ​ឌ្ព្យន៍មា​តុភូមិ​កម្ពុជា​ លុះ​ដល់​ឆ្នាំ១​៩៩២​ ទើប​ប្ដូរ​ឈ្មោះ​មក​ជា​មន្ទីរ​ធម្មការ​និង​កិច្ច​ការ​សាស​នា​​ក្រោយ​មក​ទៀត​ឲ្យ​ឈ្មោះ​ថា​មន្ទីរ​ធម្មការ​និង​សា​សនា​ពេញ​ច្បាប់​ដែល​មានទី​តាំង​នៅ​ផ្ទះ​ល្វែង​ខា​ងលិ​ចផ្សារ​ថ្មី​ ស្ថិត​​ក្នុ​ងភូមិ​ពា​លញែ​ក២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សា​ត់ ដែល​ជា​កម្ម​សិទ្ធិរបស់​គណ​បក្ស​ប្រជាជ​នកម្ពុ​​ជា។ ដោយ​សា​រទីតាំ​ងនៅ​ជា​ប់ផ្សា​រចង្អៀត​ពិបាកចេ​ញចូល​ខ្លាំង​ពេក ពិសេស​មន្ត្រី​សង្ឃ​មក​ទំនាក់​ទំនង​ ទើប​ក្រសួង​សម្រេច​ផ្ដល់​ថវិកា​ចំនួន​ពី​រ​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេរិក​ មក​ឲ្យ​ទិញ​ដីប្ដូរ​ទីតាំង​នៅភូមិ​ថ្នល់​បំបែក​សង្កាត់​រលាប​ ក្រុង​ពោធិ៍​សាត់​នេះ​វិញ​។អគារ​រដ្ឋបាល​ថ្មី​ដែល​ទើប​​កសាង​រួច​ធ្វើពិធី​សម្ភោធ​ដា​ក់ឲ្យ​ប្រើ​ប្រាស់ជា​ផ្លូវការ​នា​ពេល​នេះ​មាន​ទំហំ​១៤ម៉ែត្រគុណ១៨ម៉ែត្រ ចា​ប់ក​សាង​ពី​ថ្ងៃទី​០៧ ធ្នូ ២០១៣​ បញ្ចប់​ជា​ស្ថាព​រនៅ​ថ្ងៃទី០​​៣ មីនា ២០១៤ ៕​