ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទី​ផ្សារ​​​​ម្រេច​​របស់​វៀតណាម​​ហក​់ទ្បើង​​ខ្ពស់​នាំ​ឱ្យ​កសិ​ករ​​ចំណេញ​ច្រើន​

9 ឆ្នាំ មុន

ហាណូយ ៖ ​មន្ទីរ​កសិ​កម្ម​​ និង​អភិវឌ្ឍ​​ន៍​ជន​បទ​​ខេត្ត​ខ្ពង់​រាប​ភាគ​កណ្តាលវៀត​ណាម​ ​បាន​​ឱ្យ​ដឹង​ថា ​តម្លៃ​​ម្រេច​​ខ្មៅ​នៅ​​​ទីផ្សារ​​ក្នុង​ស្រុក​ Chuse ខេត្ត​ Gia lai បាន​​ហក់​ទ្បើង​​៨,៥​៥​ដុល្លារ​ ក្នុង​មួយ​គីទ្បូ​ក្រាម​​​កើន​ទ្បើង​០,២៣​​ដុល្លារ​ធៀប​​នឹង​អំទ្បុង​ពេល​មុន ។ ផលិត​​ផល​កសិក​ម្ម​​មួយ​នេះ ត្រូវបាន​​ដាក់​លក់​ក្នុង​​តម្លៃ​​៨,៧​ដុល្លារ​​ក្នុង​មួយ​គីទ្បូ​ក្រាម​ នៅ​ក្នុង​ខេត្ត​​ Binh Phuoc ភាគ​​ខាង​​ត្បូង​ប្រទេស​ ។ ​មក​

ហាណូយ ៖ ​មន្ទីរ​កសិ​កម្ម​​ និង​អភិវឌ្ឍ​​ន៍​ជន​បទ​​ខេត្ត​ខ្ពង់​រាប​ភាគ​កណ្តាលវៀត​ណាម​ ​បាន​​ឱ្យ​ដឹង​ថា ​តម្លៃ​​ម្រេច​​ខ្មៅ​នៅ​​​ទីផ្សារ​​ក្នុង​ស្រុក​ Chuse ខេត្ត​ Gia lai បាន​​ហក់​ទ្បើង​​៨,៥​៥​ដុល្លារ​ ក្នុង​មួយ​គីទ្បូ​ក្រាម​​​កើន​ទ្បើង​០,២៣​​ដុល្លារ​ធៀប​​នឹង​អំទ្បុង​ពេល​មុន ។ ផលិត​​ផល​កសិក​ម្ម​​មួយ​នេះ ត្រូវបាន​​ដាក់​លក់​ក្នុង​​តម្លៃ​​៨,៧​ដុល្លារ​​ក្នុង​មួយ​គីទ្បូ​ក្រាម​ នៅ​ក្នុង​ខេត្ត​​ Binh Phuoc ភាគ​​ខាង​​ត្បូង​ប្រទេស​ ។ ​មក​ទល់​នឹង​​ពេល​​នេះ​ វា​​​គឺ​​ជា​តម្លៃ​ខ្ពស់​​ជាង​គេ​បំផុត​​ដែល​នាំ​ឱ្យ​​កស​ិករ​​ទទួល​បាន​​កម្រៃ​​ច្រើន​ ។ ​តម្លៃ​ម្រេច​ខ្មៅ​​កើន​ទ្បើង​​នៅ​ក្នុង​ខេត្ត​​ខ្ពស់​រាប​​ភាគ​កណ្តាល​​ ដោយ​សារ​​តែ​ពុំ​​មាន​ម្រេច​​​ច្រើន​នៅ​ក្នុង​​ឃ្លាំង​​ស្តុក​​របស់​កសិ​ករ​ ។​

តាម​​​ការ​ព្យាករ​​ទិន្ន​ផល​​ម្រេច​រប​ស់​​​វៀត​ណាម​​​ទំនង​ជា​នឹង​​សម្រេច​​បាន​​១៣០.០០០​តោន​ ហើយ​ផលិត​ផល​នេះ​អាច​នឹង​​មាន​តម្លៃ​​១​ពាន់​លាន​ដុល្លារ​​ធៀ​ប​នឹង​​ចំណូល​​នៃ​ការ​នាំ​ចេញ​​ផលិត​ផល​​កសិ​កម្ម​របស់​ប្រទេស​ ​​ជា​មួយ​នឹង​បរិមាណ​​​សរុប​​១៥០​.០០០​តោន ។ ​ប្រសិន​​បើ​ការ​ប៉ាន​់​ប្រមាណ​​នេះ ក្លាយ​​ជា​ការ​​ពិត​​ឆ្នាំ​២០១៤​នេះ​ នឹង​ក្លាយ​ជា​ឆ្នាំ​​ឈាន​មុខ​​គេ​នៃ​វិស័យ​​ឧស្សាហ​​កម្ម​​​ម្រេច​​នៅ​ក្នុង​ប្រទេស​​វៀត​ណាម​​ជា​មួយ​នឹង​​​ប្រាក​់​ចំណូល​​ខ្ពស់បំផុត ៕​