ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករអូ​ស្ត្រា​លី​ Rogers ឈ្នះដំណាក់ទី​16 Tour de France 2014

9 ឆ្នាំ មុន

ទន្ទឹម​នឹង​ការ​នាំ​មុខ​របស់​កីឡាករអុីតា​លី​ Vincenzo Nibali លើ​តារាង​ថិ​រ​វេ​លា​សរុប​នៅ​តែ​បន្តជា​ច្រើន​ដំ​ណាក់​​ Michael Rogers ​បាន​បង្កើត​ប្រ​វត្តិ​សាស្ត្រ​មួយ​សម្រាប់​ខ្លួន​ឯង​ក្នុង Tour de France ឆ្នាំ​២០១៤​​ នេះ​ដោយ​បាន​យក​ឈ្នះ​១ដំ​ណាក់​ជា​លើក​ដំ​បូង​​​​ កាល​ពី​ថៃ្ង​អង្គារ ​​​ទី​២២ ខែកក្ក​ដា នៅ​ទី​ក្រុង Bagnères-de-Luchon​ ប្រ​ទេស​បា​រាំង​​​ ។​

ទន្ទឹម​នឹង​ការ​នាំ​មុខ​របស់​កីឡាករអុីតា​លី​ Vincenzo Nibali លើ​តារាង​ថិ​រ​វេ​លា​សរុប​នៅ​តែ​បន្តជា​ច្រើន​ដំ​ណាក់​​ Michael Rogers ​បាន​បង្កើត​ប្រ​វត្តិ​សាស្ត្រ​មួយ​សម្រាប់​ខ្លួន​ឯង​ក្នុង Tour de France ឆ្នាំ​២០១៤​​ នេះ​ដោយ​បាន​យក​ឈ្នះ​១ដំ​ណាក់​ជា​លើក​ដំ​បូង​​​​ កាល​ពី​ថៃ្ង​អង្គារ ​​​ទី​២២ ខែកក្ក​ដា នៅ​ទី​ក្រុង  Bagnères-de-Luchon​ ប្រ​ទេស​បា​រាំង​​​ ។​

​​អ្នក​ជិះ​កង់ឱ្យ​ក្រុម ​Tinkoff-Saxo រូប​នេះ​​​​​​បាន​បញ្ចប់​ដំណាក់មាន​ចម្ងាយ​ផ្លូវ​២៣៧,៥​​​គី​ឡូ​ម៉ែត្រ​ ​ចេញ​ដំណើរ​ពី​ទី​ប្រ​ជុំ​ជន ​​​Carcassonne​ ប្រ​ទេស​បា​រាំង​​​​​ ដោយ​​ប្រើ​អស់​ថិរវេលា​៦ម៉ោង​​៧នាទី​ និង១០​វិនាទីនាំ​មុខ​កីឡាករម្ចាស់​ផ្ទះ​​  Thomas Voeckler​ ជិះ​​ឱ្យ​​ក្រុម Team Europcar ​ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង៩​វិនា​ទី​ ស្មើ​ជា​មួយ​កីឡាករ​បេឡា​រុស ​Vasili Kiryienka ​ដែល​ជិះ​ឱ្យ​ក្រុម Team Sky​​​ ​​។​

គួរ​កត់​សម្គាល់​ថា នេះ​ជា​ជ័យ​ជម្នះ​ក្នុង​ដំណាក់​លើក​ដំ​បូង​​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​នៃ​ការចូល​រួម​ក្នុង Tour de France​ របស់​កីឡា​ករ​រូប​​នេះ ។ ទោះ​ជា​យ៉ាង​ណា សម្រាប់​​​Rogers ជ័យ​ជម្នះ​លើក​នេះនៅ​តែ​មិន​ទាន់​អាច​ជួយឱ្យ​​រូប​គេ​​​សន្សំ​​ពិន្ទុ​បាន​គ្រប់​គ្រាន់​ដើម្បី​នាំ​មុខលើ​​តារាង​ពេល​វេលា​សរុបបាន​ទេ​ ដ្បិត​​កីឡាករអុីតា​លី​​​  Vincenzo Nibali​​ ដែល​បាន​បញ្ចប់​ដំណាក់​​នេះ​​ក្នុង​លំដាប់​ណាត់​លេខ២០​​​​​ នោះ​នៅ​តែ​មាន​សមត្ថភាព​នាំ​មុខ​គេ​ គ្រង​អាវ​កាក់​ពណ៌​លឿង​ជា​ដដែល​ ។​

​​នៅ​លើ​តារាង​ពេល​វេលា​សរុប​​​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​អស់​១៦ដំ​ណាក់​មក​នេះ​ ​​កីឡាករ​​​​ Nibali បាន​ប្រើ​អស់​ថិរវេ​លា​តិច​ជាង​គេ​បំផុត​ គឺ៧៣​ម៉ោង៥នា​ទី​និង១៩​​​វិនាទី​នាំ​មុខ​កីឡាករ​​អេស្ប៉ាញ Alejandro Valverde ជិះ​ឱ្យ​​ក្រុម​​ Movistar Team ដែល​បាន​ប្រើ​ពេល​ច្រើន​ជាង២នា​ទី​និង​៣៧វិ​នា​ទី​ ​។ ចំណែក​កីឡាករ​បារាំង​​ Thibaut Pinot​ របស់​ក្រុម FDJ.fr ​ស្ថិត​​នៅ​លំ​ដាប់​ទី​៣ ​​បន្ទាប់​ពី​បាន​​​​ប្រើ​ថិរវេលាច្រើន​ជាង Nibali ៥នា​ទី​និង​៦​​វិ​នា​ទី ។ ​

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Tour de France ​​ឆ្នាំ​នេះ​មាន​២១​​ដំណាក់​​ និង​​មាន​​ចម្ងាយ​ផ្លូវ​សរុប​៣៦៦៣​,៥​​​គីឡូ​ម៉ែត្រ​ ។ ឯ​​ដំ​ណាក​​់​ទី​១៧ ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១២៤,៥​គីឡូ​ម៉ែត្រ ​ដោយ​ការ​ប្រ​ណាំងចាប់​​ចេញ​ដំ​ណើរ​​​ពី​ទី​ប្រ​ជុំ​ជន​ ​Saint-Gaudens​ ឆ្ពោះ​ទៅ​កាន់​ទី​ប្រជុំ​ជន​​ ​​Saint-Lary-Soulan Pla d’Adet​​ ​​ប្រទេស​បា​រាំង​​​ ៕