ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន នឹងទៅឆ្លើយបំភ្លឺនៅសភាថ្ងៃទី០៧​ សីហា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​លោក សាយ សំអាល់​ បានមានប្រសាសន៍ថា​ តាមការអញ្ជើញរបស់សមាជិករដ្ឋសភា ​លោកនិងសហការីបានត្រៀមខ្លួន​រួចរាល់ហើយ​ដើម្បីទៅ​ឆ្លើយបំភ្លឺនៅរដ្ឋសភា​​ទាក់ទងទៅនឹង​បញ្ហា​បរិស្ថាន​នៅថ្ងៃទី០៧ ​សីហា ​២០១៤ ។

លោករដ្ឋមន្រ្តី​បរិស្ថានថ្លែងបែបនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ​កក្កដា ២០១៤ ​នាសណ្ឋាគារសូហ្វីតែល ​ក្នុងសន្និសីទកាសែត​ស្តីពីការងារគ្រប់គ្រង​បរិស្ថាននៅកម្ពុជា ។

គួរបញ្ជាក់ថា​ កាលពីពេលថ្មីៗនេះ ​សមាជិកសភាមកពីគណបក្ស​ប្រជាជនកម្ពុជា​ លោក ឈាង វុន ​និងជាប្រធាន​គណៈកម្មការ​ កិច្ចការបរទេស​ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ ព័ត៌មាន ​ឃោសនាការនៃ​រដ្ឋសភាជាតិ ​បានមាន​ប្រសាសន៏​កាលពីសបា្តហ៏មុនថា​ រដ្ឋសភាជាតិ​បាន​កោះហៅរដ្ឋមន្ត្រី​ចំនួន ​០៣រូប មក​សួរដេញដោល​​ក្នុង​សភា នៅ​ដើមខែ​សីហា ​ខាងមុខនេះ​។​

បើតាមលោក​ ឈាង វុន​ រដ្ឋមន្ត្រីក្រសួង​ចំនួន០៣​ នោះរួមមាន៖ ​​លោក សាយ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន , ​លោក ​អ៊ុក រ៉ាប៊ុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ និង​ ​លោក លឹម គានហោ​ រដ្ឋមន្ត្រីក្រសួង​​ធនធានទឹក និង​ឧតុនិយម​ ​ហើយថាការកោះហៅ​រដ្ឋមន្ត្រី ​០៣​ក្រសួងមក​សួរដេញដោល​ក្នុង​សភា​ គឺជា​ការសួរដេញដោល ​អំពី​សកម្មភាព​របស់​គាត់ក្នុង​ការដឹកនាំ​ស្ថាប័នរដ្ឋ​ទាំងបី ​ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ៕​