ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ចង.ក​សម្លា.ប់​ខ្លួនមួយ​អាទិត្យ​គត់ទើប​ក្រុមគ្រួសារ​​ដឹង​ព័ត៌មាន​តាមគេហ​ទំព័រ​កោះសន្តិ​ភាព

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ​សព​​បុរសម្នាក់​ឈ្មោះ ប្រាក់​ សេង​ អាយុ៥៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះលេខ​៦០៤ ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារដើម​ថ្កូវ ខណ្ឌ​ចំការ​មន ដែល​ចង.ក​សម្លា.ប់​ខ្លួននៅក្នុង​ព្រៃត្រែង ស្ថិត​ក្នុងភូមិ​កោះ​នរា សង្កាត់​និរោធិ៍ ខណ្ឌ​ច្បារអំពៅ ​ហើយត្រូវបាន​អ្នកស្រុក​ប្រទះ​ឃើញ ​កាលពី​ព្រលប់​ថ្ងៃទី២២ ​​កក្កដា ​២០១៤ ​​នោះ​ក្រុម​គ្រួសារ​បាន​ដឹង​ហើយតាម​រយៈ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​។

រាជ​ធានី​ភ្នំពេញ​ ៖​ ​សព​​បុរសម្នាក់​ឈ្មោះ ប្រាក់​ សេង​ អាយុ៥៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះលេខ​៦០៤ ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារដើម​ថ្កូវ ខណ្ឌ​ចំការ​មន ដែល​ចង.ក​សម្លាប់​ខ្លួននៅក្នុង​ព្រៃត្រែង ស្ថិត​ក្នុងភូមិ​កោះ​នរា សង្កាត់​និរោធិ៍ ខណ្ឌ​ច្បារអំពៅ ​ហើយត្រូវបាន​អ្នកស្រុក​ប្រទះ​ឃើញ ​កាលពី​ព្រលប់​ថ្ងៃទី២២ ​​កក្កដា ​២០១៤ ​​នោះ​ក្រុម​គ្រួសារ​បាន​ដឹង​ហើយតាម​រយៈ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​។

ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ ដំបូង​ឡើយអ្នក​យកព័ត៌​មានកោះ​សន្តិភាព បាន​ទទួល​ដំណឹង​ថា មាន​បុរសម្នាក់​ជិះម៉ូតូធុនC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៥  ពាក់ស្លាក​លេខភ្នំពេញ​ 1Z-7297​ ទៅចង.ក​សម្លាប់ខ្លួន​នៅក្នុង​ព្រៃត្រែង ​ស្ថិតនៅ​ចំ​ណុច​ខាងលើ ដោយគ្មាន​នរណា​ស្គាល់​អត្ត​សញ្ញាណ​ឡើយ ពេល​នោះភ្នាក់ងារ​កោះសន្តិភាព​ក៏បាន​ចុះទៅ​យកព័ត៌​មាន​មកផ្សាយ​ជាជំហាន​ដំបូងលើ​គេហទំព័រ ជា​ហេតុធ្វើ​ឲ្យដំណឹង​នេះ ដឹងដល់​ក្រុម​គ្រួសារ​ភ្លាមៗ​តែម្តង រហូត​ក្រុមគ្រួសារ​មកទទួល​​យក​សពទៅ​តម្កល់ធ្វើ​បុណ្យនៅ​វត្តឬស្សី​ស្រស់ ។

ចំពោះ​ការផ្តល់​ព័ត៌មាន​ដ៏ឆាប់​រហ័សបែប​នេះ សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា​ក្រុមគ្រួសារ​សព​បានថ្លែង​អំណរគុណ​ដល់គេហ​ទំព័រកោះ​សន្តិ​ភាព ដែល​ជា​គេហ​ទំព័រសំបូរ​ទៅដោយ​ព័ត៌មាន​ទាន់​ហេតុការណ៍​ផ្សេងៗ ​លឿន​រហ័សជាង​គេនៅ​ក្នុងព្រះ​រាជាណា​ចក្រ​កម្ពុជា ។

សូម​បញ្ជាក់ថា​ តាមក្រុម​គ្រួសារ​បានអះអាង​ថា សព​លោក ប្រាក់​ សេង មុន​ពេលស្លាប់​គឺលោក​បានចេញ​ពីផ្ទះបាត់​ដំណឹង​រហូតតាំង​ពីថ្ងៃ​ទី១៥ ​កក្កដា មកម្ល៉េះ ​ហើយក្នុង​នោះដែរ កូន​ស្រីរបស់​លោកក៏បាន​ពឹងពាក់​ធ្វើការ​ផ្សព្វផ្សាយ​សួររកដំណឹង​ឪពុក​តាមរយៈ​វិទ្យុ​​នានា ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​​ដែរ តែ​មិនទាន់​បាន​ទទួល​ព័ត៌មាន​សោះ ​គឺទើប​តែនៅ​វេលា​ម៉ោង៧ និង៣០នាទី​យប់ថ្ងៃទី២២ ​កក្កដា​ ២០១៤ កូនស្រី​សពម្នាក់​បានបើក​គេហ​ទំព័រ​កោះ​សន្តិភាព​មើល​ស្រាប់តែ​ឃើញភិន​ភាគម៉ូតូ​ដូចម៉ូតូ​ឪពុករបស់​ខ្លួន ក៏​នាំបងប្អូន​រូតរះ​ធ្វើដំណើរ​ទៅកាន់​កន្លែងកើត​ហេតុ ក៏ឃើញ​ថាជា​សព​ឪពុក​ពិត​ប្រាកដមែន ។

កូនស្រី​ដដែលនោះ​បានបញ្ជាក់​ថា ឪពុក​របស់នាង​មាន​ជំងឺ​ប្រចាំកាយ​ តែមិន​នឹក​ស្មាន​ថា គាត់​ដាច់ចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​បែបនេះ​ឡើយ ៕