ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុស្រា​អែលបន្ដ​វាយប្រហារ​​លើជ្រោយ​ហ្គា​ហ្សា​ ខណៈជន​ប៉ា​ឡេស្ទីន​ស្លា.ប់​ ដល់​ 613នាក់​ ទាហាន​​អីុស្រា​អែល​ស្លា.ប់​27នាក់​

9 ឆ្នាំ មុន

អីុស្រាអែល​ កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា​ បន្ដ​វាយ​ប្រហារ​លើ​គោល​ដៅ​ជា​ច្រើន​នៅ​ជ្រោយ​ហ្គាហ្សា​ ដោយ​អះ​អាង​ថា​ បទ​ឈប់បា.ញ់​គ្នា​មួយ​ពុំ​ស្ថិត​ក្នុង​របៀប​វារៈ​ ខណៈ​អ.ស.ប​ និង​សហ​រដ្ឋ​អាមេរិក​បង្កើន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​ទទួល​បាន​បទ​ឈប់​បា.ញ់​គ្នា​មួយ​ក្រោយ​២​សប្ដាហ៍​នៃ​ជម្លោះ​ ។​​

អីុស្រាអែល​ កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា​ បន្ដ​វាយ​ប្រហារ​លើ​គោល​ដៅ​ជា​ច្រើន​នៅ​ជ្រោយ​ហ្គាហ្សា​ ដោយ​អះ​អាង​ថា​ បទ​ឈប់បាញ់​គ្នា​មួយ​ពុំ​ស្ថិត​ក្នុង​របៀប​វារៈ​ ខណៈ​អ.ស.ប​ និង​សហ​រដ្ឋ​អាមេរិក​បង្កើន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឱ្យ​ទទួល​បាន​បទ​ឈប់​បាញ់​គ្នា​មួយ​ក្រោយ​២​សប្ដាហ៍​នៃ​ជម្លោះ​ ។​​

រដ្ឋ​មន្ដ្រី​ការ​បរទេស​អាមេរិក​លោក​ ចន​ គ័ររី​ បាន​ទៅ​ប្រទេស​អេហ្សុីប​ ជា​អ្នក​បង្ហាញ​សំណើ​បទ​ឈប់​បាញ់​គ្នា​មួយ​ដែល​រហូត​មក​ទល់​ពេល​នេះ​ត្រូវ​ក្រុម​ហាម៉ាស់​បដិសេធ​ ចំណែក​អគ្គ​លេខាធិការ​អ.ស.ប​ លោក​បាន​គីមូន​ មក​កាន់​អីុស្រាអែល​ ។​ ចំនួន​អ្នក​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២២​ កក្កដា​ ដោយ​សារ​ការ​វាយ​ប្រហារ​របស់អីុស្រាអែល​នៅ​ខាន់យូណេស​ បេអីុត​ហានួន​ ឬ​បេអីុត​ឡាហ៊ីយ៉ា​ ធ្វើ​ឱ្យ​ចំនួន​ជន​ប៉ាឡេ​ស្ទីន​ស្លាប់​ឡើង​ដល់​៦១៣​នាក់​ ក្នុងនោះមាន​កុមារ​១០០​នាក់​ ។ នេះ​ជា​តួ​លេខ​ផ្ដល់​ដោយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​សុខា​ភិបាល​នៅ​ហ្គាហ្សា​ ។​

អីុស្រាអែល​និយាយ​ថា​ បាន​សម្លាប់​យុទ្ធជន​ប៉ាឡេស្ទីន​១៨៣​នាក់​ ហើយ​បាត់​បង់ទាហាន​ខ្លួន​ចំនួន​២៧​នាក់​ គឺ​៣​ដង​ច្រើន​ជាង​ចំនួន​ទាហាន​អីុស្រាអែល​ស្លាប់​ក្នុង​ការ​វាយលុក​តាម​ជើង​គោក​លើ​ជ្រោយ​ហ្គាហ្សា​ នា​ពេល​មុន​នេះ​ ក្នុង​ប្រតិ​បត្ដិ​ការ​ PLOMB DURCI កាល​ពី​ឆ្នាំ​២០០៨​-២០០៩​ ទៅ​ទៀត​ ។

​ ទាហាន​អីុស្រាអែល​២​នាក់​ស្លាប់​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ ។​ ជន​ស៊ីវិល​អីុស្រាអែល​២​នាក់ត្រូវ​ស្លាប់​ដោយ​សារ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​របស់ពួកប៉ាឡេស្ទីន​លើ​ដែន​ដី​ខ្លួន​ ។​ ក្រុម​ហាម៉ាស់​ប្រកាស​ថា​ បាន​បាញ់​គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ទៀត​ដាក់​អីុស្រាអែល​ពិសេស​លើទី​ក្រុង​តែល​អាវីវ​ ហើយ​គ្រាប់រ៉ុក្កែត​១​គ្រាប់​បណ្ដាល​ឱ្យ​របួស​មនុស្ស​២​នាក់​ពេល​ធ្លាក់​ក្នុង​ឃុំ​មួយ​ក្បែរ​ព្រលានយន្ដហោះ​អន្ដរជាតិ​ BEN-GOURION ៕​