ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia XL ​ចាប់​​ផ្តើម​​លក់​នៅ​កម្ពុជា​ដោយ​ផ្តល់​ជូន​លេខ​ស៊ីម​កាត​ពិសេស​ពី Smart

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ Nokia XL ស៊ីម​ពីរ ដែល​ស្ថិតនៅក្នុង​សែស្រឡាយ Nokia X ​ត្រូវបាន​ចេញលក់​នៅកម្ពុជា​ចាប់ពីថ្ងៃនេះ​តទៅ​ហើយ ដោយ​ផ្តល់ជូន​ក្នុង​តម្លៃ US$168 ។ ស្រ​បពេលជាមួយ​គ្នានេះ ក្រោម​កិច្ចសហ​ការ​រវាង Nokia និង Smart រាល់ការ​ជាវ​ផលិត​ផល Nokia សែ​ស្រឡាយ X ពោល​គឺ Nokia XL ឬ Nokia X, អតិថិ​ជននឹង​ទទួលបាន​ស៊ីមលេខ​ពិសេស​មួយ អម​ជាមួយ

រាជធានីភ្នំពេញ ៖ Nokia XL ស៊ីម​ពីរ ដែល​ស្ថិតនៅក្នុង​សែស្រឡាយ Nokia X ​ត្រូវបាន​ចេញលក់​នៅកម្ពុជា​ចាប់ពីថ្ងៃនេះ​តទៅ​ហើយ ដោយ​ផ្តល់ជូន​ក្នុង​តម្លៃ US$168 ។ ស្រ​បពេលជាមួយ​គ្នានេះ ក្រោម​កិច្ចសហ​ការ​រវាង Nokia និង Smart រាល់ការ​ជាវ​ផលិត​ផល Nokia សែ​ស្រឡាយ X ពោល​គឺ Nokia XL ឬ Nokia X, អតិថិ​ជននឹង​ទទួលបាន​ស៊ីមលេខ​ពិសេស​មួយ អម​ជាមួយ​នឹង​​កញ្ចប់សេវា​កម្មអ៊ិនធើរ​ណេត និង​ការហៅ​ចេញដោយឥត​គិតថ្លៃ​ផង ។ 

Nokia XL មាន​ទំហំអេក្រង់ទូ​លាយ (5 អ៊ីញ​) កាមេរ៉ា​ក្រោយ 5MP ដែលភ្ជាប់​មកជាមួយ Flash និងកាមេ​រ៉ាមុខ 2MP ។ Nokia XL មិន​ត្រឹមតែផ្តល់ជូន​អ្នកប្រើ​ប្រាស់នូវ Android apps តែ​ប៉ុណ្ណោះ​ទេ គឺថែម​ទាំងមាន​សេវា​កម្ម និង​កម្មវិធីដ៏​ពេញនិយម​ជា​ច្រើន​ទៀត​ពី Microsoft និង Nokia ។ ក្នុង​ចំណោមកម្មវិធី​ទាំងឡាយពី Microsoft និង Nokia ក៏​មាន Skype ផងដែរ ។

Nokia XL ផ្តល់​ភាពងាយ​ស្រួលបំផុត​ក្នុងការនិយាយជាមួយគូ​សន្ទនា ដោយមើលឃើញគ្នា​ទៅវិញទៅ​មកតាមវីដេអូ ។ កាមេរ៉ា​មុខ​នៃ Nokia XL ធ្វើឱ្យ​អ្នកប្រើប្រាស់​មើលឃើញរូបពីរ​នៅលើអេក្រង់ គឺរូបខ្លួន​ឯងផង រូបដៃ​គូសន្ទនា​ផង ។ ក្រៅពី​នេះ Nokia XL នៅ​មានចំណុចល្អៗ​ដ៏ច្រើនទៀត ដែលជាប្រយោជន៍សម្រាប់អ្នក​ប្រើប្រាស់ ។ កម្មវិធី OneDrive ដែលមានបញ្ចូលក្នុង​ទូរស័ព្ទ​មកពីនាយ​រួចជា​ស្រេច ធ្វើឱ្តអ្នកប្រើ​ប្រាស់ចូលទៅបើកឯ​កសារ ឬ​ទិន្នន័យ ឬរូបថ​តសំខាន់ៗនៅក្នុង​ឧបករណ៍អេឡិចត្រូនិក​ដទៃ ទៀត​ បានយ៉ាងងាយ​តាមរយៈការ​តភ្ជាប់ទៅនឹង​ប្រព័ន្ធអ៊ីនធើរណេត ។ 

ចំណែកការប្តូរទូរ​ស័ព្ទចាស់មក​ប្រើប្រាស់ Nokia XL ក៏រឹត​តែងាយស្រួល​ជាមួយនឹង​កម្មវិធី Contacts Transfer app ។អតិថិជន​អាច​ទាញយក​កម្មវិធី Android ដ៏ច្រើន​បរិបូរណ៍ពី Nokia Store ព្រោះបណ្តាកម្មវិធី​ទាំងនោះ​បានត្រូវពិសោធន៍​យ៉ាងសម្រិត​សម្រាំង​មុននឹងដាក់ឱ្យ​ប្រើ​ប្រាស់ ។

លោក​ព្រំ រតនៈ ប្រធានផ្នែកទីផ្សារនៃប្រតិ​បត្តិការប្រចាំនៅកម្ពុជា​បានលើកឡើងប្រកប​ដោយ​សុទិដ្ឋិនិយមថា អតិថិជនកម្ពុជា​ប្រាកដ​ជាទទួលបានអត្ថប្រយោជន៍​ជាច្រើនពីសេវាកម្ម និងកម្មវិធីផ្តល់​ជូនដោយ Microsoft និង Nokia ហើយថែម​ទាំង​សប្បាយ​រីករាយ​នឹងកម្មវិធី Android និងស៊ីម​ពិសេសពី Smart ។

លោករតនៈ ថែម​ទាំងបាន​បញ្ជាក់ទៀតថា ដោយបំពេញទៅតាម​លក្ខ​ខណ្ឌដែលបាន​កំណត់ អតិថិជនមិនត្រឹមតែ​ទទួលបាន​លេខ​ស៊ីម​កាត​ពិសេសពី Smart តែមួយ​មុខ​ប៉ុណ្ណោះទេ គឺថែមទាំងអាច​ទទួល​បាន​អ៊ីនធើរណេត 3GB/3ខែ និងហៅទូរស័ព្ទ​នៅក្នុង​ប្រព័ន្ធ​រហូតដល់ 40នាទី/1ថ្ងៃ ដោយឥតគិត​ថ្លៃទៀតផង ។ កម្មវិធីផ្តល់ជូន​បន្ថែមនេះ ក៏អនុវត្តចំពោះ​អតិថិជន Smart បច្ចុប្បន្ន ដែល​មិនមានបំណងប្តូរ​លេខថ្មី​ដែរ ។