ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​​ហ៊ុ​ន​​បូម​ខ្សាច់លុប​បឹ​ងក្នុង​ភូមិ​សាស្រ្ត​ខណ្ឌ​មានជ័យ​ កំពុ​ងបង្កកា​រក្តៅ​ក្រហា​យដល់ប្រជាពល​រដ្ឋ​​​​និងក​ម្មករ​រោង​ចក្រ

9 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖ ក្រុ​មហ៊ុន​បូមខ្សាច់​ជា​ច្រើ​ន បូក​រួម​ជាមួ​យនឹងការ​ដ្ឋា​នស្ថា​បនា​ផ្លូវ និ​ងលូលើ​តំបន់អ​ភិវឌ្ឍន៍​​​ផ្ទៃដី​អតី​តបឹង​ទំពុន បាន​និង​កំពុង​បង្ក​ការ​ក្តៅ​ក្រ​ហាយ​​ដល់​ប្រជាពល​រដ្ឋ​​ ​​ក៏ដូច​ជា​កម្មករ-កម្ម​ការិនី​រោង​ចក្រកា​ត់ដេ​រ​ជា​ច្រើន​លើក​ច្រើន​សារម​កហើ​យ ​ពិសេសនៅ​ល្ងា​ចថ្ងៃទី២​២ កក្កដា ក្រុម​ហ៊ុនធ្វើ​អាជីវ​កម្ម​ទាំងនោះ ​បាន​បូម​ខ្សាច់​ ធ្វើ​ឲ្យទឹ​ក​លិច​​លង់​ហៀរហូរចូ​លដ​ល់ប​រិវេណ​​រោ​ងចក្រកា​ត់ដេ​​រ ។

​ការអភិវឌ្ឍ​​បង្កជា​បញ្ហាដ​ល់ប្រជាពល​រដ្ឋ​​ ដោយ​​ការបូមខ្សាច់ជន់​លិចជះ​ដល់លំ​នៅឋា​ន ក៏​ដូច​ជា​រោងច​ក្រខាងលើ​នេះ​ ​គឺប្រជាពល​រដ្ឋ​​តែងត​វ៉ា​ប្តឹង​ផ្តល់ញឹ​ក​​ញាប់ម​ក​ហើយ​​ តែ​​អាជ្ញា​ធ​រមូ​ល​ដ្ឋានហាក់បី​​ដូចជា​ មិន​​សូវអើ​ពើចំ​ពោះទុក្ខលំ​បាក​របស់អ្នកស្រុ​កឡើយ​ ដោយ​បណ្តោយ​ឲ្យ​ក្រុ​មហ៊ុនអាជី​វកម្មឯ​កជន​ជាច្រើ​ន ធ្វើព្យុះភ្លៀង​​​តាម​ទំ​នើងចិ​​ត្ត​មិ​ន​ខ្វល់​​ពី​អ្វីទាំ​​ង​អ​ស់​​ឲ្យតែបំ​​ពេញផ​លប្រយោ​ជន៍រប​ស់ខ្លួន​គ្រប់​គ្រាន់។

ទាក់​ទិន​នឹងករណី​ខាង​លើ​នេះ​ លោ​ក​ ពេជ្រ​ កែ​វ​មុនី​ អ​ភិបា​ល​ខណ្ឌមា​​នជ័យ​ ឱ្យដឹង​ថា ​​លោកក៏​បា​នឃើញ​​អំ​ពី​បញ្ហា​នេះ​​ដែរ ​​ហើយ​​លោក​​កំពុង​ឲ្យ​មន្រ្តីជំនាញ ​ចាត់​វិធាន​ការ​ទៅ​​លើ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ទាំ​ងនោះ​ ធ្វើយ៉ាង​ណាកុំឲ្យប៉ះពា​ល់ដល់កា​រលំបា​ករប​ស់អ្នក​ស្រុ​ក ។ ផ្ទុះ​ទៅវិ​ញ មួ​យរយៈ​កន្លងមក​នេះ គេ​បានក​ត់​សម្គាល់​ឃើញ​ថា ​មេឈ្មួញ​ធំៗ ដែល​រក​ស៊ី​បូម​ខ្សាច់​លុប​ផ្ទៃបឹងតំបន់ខាង​លើ បា​​ននិ​​ងកំពុងធ្វើអាជីវក​ម្មយ៉ាង​សម្រុក ​មិ​នខ្វល់​អំពី​ផលប៉ះពា​ល់​ដល់អ្នក​ណា​ឡើយ​ ៕​