ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធា​រណការ​បង្កើន​ចំណេះដឹង​ដល់មន្រ្តី​ទូទាំង​ប្រទេស​កម្ពុជាលើវិស័យ​គមនា​គមន៍

9 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ក្រោយពី​ការបណ្តុះ​បណ្តាល​ជំនាញ​គមនា​គមន៍ រយៈ​ពេល១​ឆ្នាំ របស់​ក្រសួង​សាធារ​ណការ ​និងដឹក​ជញ្ជូន ដល់​មន្រ្តី​នៃមន្ទីរ​សាធា​រណ​ការ និង​ដឹកជញ្ជូន​ខេត្ត ទូ​ទាំង២៤​ខេត្ត ក្រុង​ក្នុងប្រទេស​កម្ពុជា បាន​ចុះធ្វើការ​អនុវត្ត និង​សិក្សាប​ន្ថែម​ជាក់ស្តែង​​ពីរបៀប​ជួសជុល​ ថែទាំ សាង​សង់ ផ្លូវ ​ស្ពាន ​និងប្រព័ន្ធ​លូ ប្រឡាយ​ទឹក នៅ​តាមបណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ។

ខេត្ត​ព្រះ​វិហារ​ ៖ ក្រោយពី​ការបណ្តុះ​បណ្តាល​ជំនាញ​គមនា​គមន៍ រយៈ​ពេល១​ឆ្នាំ របស់​ក្រសួង​សាធារ​ណការ ​និងដឹក​ជញ្ជូនដល់​មន្រ្តី​នៃមន្ទីរ​សាធា​រណ​ការ និង​ដឹកជញ្ជូន​ខេត្ត ទូ​ទាំង២៤​ខេត្ត ក្រុង​ក្នុងប្រទេស​កម្ពុជា បាន​ចុះធ្វើការ​អនុវត្ត និង​សិក្សាប​ន្ថែម​ជាក់ស្តែង​​ពីរបៀប​ជួសជុល​ ថែទាំ សាង​សង់ ផ្លូវ ​ស្ពាន ​និងប្រព័ន្ធ​លូ ប្រឡាយ​ទឹក នៅ​តាមបណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ។

លោក ​សំ លាងទ្រី​ ប្រធាន​មន្ទីរសា​ធារណ​ការខេត្ត​ព្រះវិហារ ​នៅរសៀល​ថ្ងៃទី២២​ កក្កដានេះ​ បាន​​ឲ្យដឹងថា ការចុះ​កម្មសិក្សា​របស់សិក្ខា​កាមនា​ពេល​នេះ គឺគោល​បំណង ដើម្បី​ឲ្យយល់​កាន់តែ​ច្បាស់ លើ​មុខជំនាញ​គមនា​គមន៍ ដូច​ជា របៀប​ចាក់លូ​ខ្នាតធំ របៀប​ជួសជុល​ផ្លូវខូត​ខាត ស្ពាន​ ថ្នល់ ដើម្បី​យក​ចំណេះ​ដឹងទាំង​អស់ ទៅ​បំពេញភារ​កិច្ច អភិវឌ្ឈន៍​ប្រទេស​ជាតិ ឲ្យ​កាន់តែ​មានភាព​រីកចម្រើន និង​ជឿន​លឿន ផ្នែក​វិស័យ​គមនាគមន៍​បន្តទៅ​មុខ​ទៀត ។

លោក​ប្រធាន​មន្ទីរក៏បាន​ធ្វើការពន្យល់​នៅក្នុងការ​ដ្ឋានជាក់ស្តែង​ពីរបៀប​ចាក់លូខ្នាត​ធំ និង​ធ្វើការត្រួត​ពិនិត្យផ្លូវ​ជាតិដែល​ខូចខាត និង​របៀបជួស​ជុល​ផ្លូវ​ដល់សិក្ខា​កាមទាំង​អស់បាន​យល់ច្បាស់​ផងដែរ ។ សូម​បញ្ជាក់ផង​ដែរ ​ការចុះ​ធ្វើការ​អនុវត្ត ​និងសិក្សា​បន្ថែម ជាក់​ស្តែង​ពីរបៀប​ជួសជុល ​ថែទាំ សាង​សង់ ផ្លូវ​ ​ស្ពាន និង​​ប្រព័ន្ធលូ​ ​ប្រឡាយ​​​ទឹក នៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​​នាពេលនោះ​​ដឹកនាំ​ដោយ​លោ​ក​ មាស ម៉ូនីកា ​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន ​និងលោក​ គឹម សាន់ ប្រធាន​នាយកដ្ឋាន​បុគ្គលិក និងធនធាន​មនុស្ស ព្រម​ទាំងសិក្ខា​កាមចំនួន​១២០​នាក់ ដែល​មកពីគ្រប់​បណ្តាខេត្ត​ក្នុងប្រទេស​កម្ពុជាផងដែរ ​៕