ក្រុងប៉ោយប៉ែត ៖ សពពលករខ្មែរម្នាក់ស្លាប់ក្នុងទឹកដីថៃ ហើយត្រូវគេបញ្ជូនមកវិញតាមច្រកអន្តរជាតិប៉ោយប៉ែតកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ កក្កដា ២០១៤ នេះ ដើម្បីប្រគល់ឱ្យក្រុមគ្រួសារយកបន្តទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។
តាមការឱ្យដឹងពីក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសុខ សម្បត្តិ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់ នៅក្នុងក្រុងប៉ោយប៉ែតចូលទៅក្នុងទឹកដីថៃ ទៅធ្វើជាកម្មករលក់បាយមួយកន្លែងនៅទីក្រុងបាងកក ប្រទេសថៃ ដោយបានកម្រៃប្រាក់ក្នុង១ខែ ៧០០០បាត (លុយថៃ) ។
ប្រភពបន្តថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២២ កក្កដា ២០១៤ ខណៈដែលជនរងគ្រោះសម្រាកពីការងារ ស្រាប់តែដើរជំពប់ជើងដួលធ្លាក់ពីលើកាំជណ្តើរជាន់ទី២ បណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលស្លាប់ភ្លាមៗតែម្តង ។ ហើយបន្ទាប់មកសពជនរងគ្រោះត្រូវបានអាជ្ញាធរថៃដឹកតាមរថយន្តសាមុយបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ