ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ថ្មី​ម៉ាត​ម៉ូ​នឹង​មក​ដល់​ ខណៈ​ព្យុះ​រ៉ា​ម៉ា​សាន់​សម្លា.ប់​មនុស្ស​46​នាក់​នៅ​ចិន​ និង​27​នាក់​នៅ​វៀត​ណាម​

9 ឆ្នាំ មុន

មជ្ឈ​មណ្ឌល​ឧតុ​និយម​ជាតិចិន ​រាយ​ការណ៍​ថា ​ព្យុះ​ទី​ហ្វុង​ថ្មី​ឈ្មោះ​ម៉ាត​ម៉ូ​ MATMO ​នឹង​បោក​បក់​មកដល់​ឆ្នេរ​សមុទ្រ​ខាងកើត​របស់​ចិន​នា​ថ្ងៃ​ទី​២៥ កក្កដា ​ក្រោយ​ពី​វាយ​ប្រហារ​លើ​កោះ​តៃវ៉ាន់​នា​យប់ថ្ងៃ​ទី​២២ កក្កដា ។​ព្យុះ​ទី​ហ្វុង​ម៉ាត​ម៉ូ​ជាព្យុះ​ទី​១០ វាយ​ប្រហារ​លើ​ប្រទេស​ចិន​នា​ឆ្នាំ​នេះ​ ​បច្ចុប្ប​ន្ន​កំពុង​បោក​បក់​ឆ្ពោះ​ទៅ​ភាគ​ពាយ័ព្យ​​ក្នុង​ល្បឿន​ខ្យល់​ពី​២០​ទៅ​២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ហើយ​វា

មជ្ឈ​មណ្ឌល​ឧតុ​និយម​ជាតិចិន ​រាយ​ការណ៍​ថា ​ព្យុះ​ទី​ហ្វុង​ថ្មី​ឈ្មោះ​ម៉ាត​ម៉ូ​ MATMO ​នឹង​បោក​បក់​មកដល់​ឆ្នេរ​សមុទ្រ​ខាងកើត​របស់​ចិន​នា​ថ្ងៃ​ទី​២៥ កក្កដា ​ក្រោយ​ពី​វាយ​ប្រហារ​លើ​កោះ​តៃវ៉ាន់​នា​យប់ថ្ងៃ​ទី​២២ កក្កដា ។​ព្យុះ​ទី​ហ្វុង​ម៉ាត​ម៉ូ​ជាព្យុះ​ទី​១០ វាយ​ប្រហារ​លើ​ប្រទេស​ចិន​នា​ឆ្នាំ​នេះ​ ​បច្ចុប្ប​ន្ន​កំពុង​បោក​បក់​ឆ្ពោះ​ទៅ​ភាគ​ពាយ័ព្យ​​ក្នុង​ល្បឿន​ខ្យល់​ពី​២០​ទៅ​២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ហើយ​វា​នឹង​ពង្រឹង​កម្លាំង​ថែម​ទៀត​ពេល​មក​ដល់​តៃ​វ៉ាន់​អម​ដោយ​ខ្យល់​ក្នុងល្បឿន​៥២​គីឡូ​ម៉ែត្រ​ក្នុង​១ម៉ោង ។ ​

ចំណែ​ក​ឯ​តុល្យ​ការ​នៃការ​វាយ​ប្រហារ​របស់​ព្យុះ​ដ៏​ធំ​​ឈ្មោះ​រ៉ា​ម៉ាសាន់ ​RAMASUN ​ភាសា​ថៃ​ថា ​ព្រះ​អាទិ​ទេព​នៃ​រន្ទះ​វិញ​គិត​ត្រឹម​​​ថ្ងៃ​ទី​២២​ កក្កដា ​​វេលាម៉ោង​៩​ព្រឹក​មាន​មនុស្ស​ស្លាប់​៤៥​នាក់​​និង​បាត់​ខ្លួន​២៥​នាក់​នៅ​ចិន ​។ ​យោង​តាម​សេច​ក្តី​​ប្រកាស​មួយ​របស់​ក្រសួង​កិច្ច​ការ​ស៊ីវិល​ចិន​ថា ​ព្យុះ​រ៉ាម៉ា​សាន់​ជា​ព្យុះ​ខ្លាំង​បំផុត​វាយ​​ប្រហារ​លើ​ភាគ​ខាង​ត្បូង​ចិន ​ពុំធ្លាប់​មាន​ចាប់​តាំង​ពី​៤០​ឆ្នាំ​មក​ហើយ ​មា​ន​ខ្យល់​បោក​បក់​និង​​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​នាំ​ឱ្យ​មាន​​ទឹក​ជំនន់​​ក្នុង​ខេត្ត​ជាច្រើន​នៅ​ភាគ​ខាង​ត្បូង​ចិន ​។ ​មនុស្ស​​១០​នាក់ ​ស្លាប់​នៅ​ខេត្ត​ហៃណាន់ ​៩​នាក់​នៅ​ខេត្ត​ក្វាង​ស៊ី​ និង​១៨​នាក់​ក្នុង​ខេត្ត​យុនណាន់ ។

ចំណែក​នៅ​ប្រទេស​​វៀត​ណាម​វិញ​មនុស្ស​យ៉ាង​តិច​២៧នាក់ ​ស្លាប់​ដោយ​​សារ​ទឹក​ជំនន់​ភ្លាមៗ​ ការ​​បាក​់ដី​ ឬ​រន្ទះ​​បាញ់​ពេល​ភ្លៀង​ខ្លាំង​ដោយ​សារ​ព្យុះ​រ៉ាម៉ាសាន់ ​។ ​ក្នុង​សេចក្តី​ប្រកាស​មួយ​គណៈ​កម្មាធិការ​ជាតិ​ទទួល​បន្ទុក​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​វៀតណាម​បញ្ជាក់​ថា ​ភ្លៀង​ធ្លាក​់​ខ្លាំង​ប៉ះ​ពាល់​​ ជាពិសេស​ដល់​ភាគ​ខាង​ជើង​ប្រទេស​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ ​បាន​បំផ្លាញ​ផ្ទះ​៧.២០០​ខ្នង ​និង​ផ្ទៃដី​ដាំ​ដុះ​៤.២០០​ហិកតា ​។ ​

ព្យុះ​រ៉ាម៉ា​សាន់​ដំបូង​វាយ​​ប្រហារ​លើ​ប្រទេស​ហ្វ៊ី​លី​ពីន​បន្ទាប់​មក​លើ​ប្រទេស​ចិន ​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​សរុប​ជាង​១០០​នាក់​​មុន​ពេល​ចុះ​ថយ​​កម្លាំង​ជា​វ​ិសម្តាពត្រូពី​កាល​់មួយ​សំដៅ​​មក​វៀត​ណាម ​។ ​កាលពីឆ្នាំ​២០១៣ ​វៀត​ណាម​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ចំនួន​១៥​ក្នុងនោះ​មាន​ព្យុះ​ហៃយ៉ាន់ ​ដែល​បណ្តាល​ឱ្យ​ម​នុស្ស​ស្លាប់​សរុប​៣១៣​នាក់ ​និង​បង្ក​ការ​ខូច​ខាត​គិត​ជា​ប្រាក់​១ពាន់​លាន​អឺរ៉ូ៕