ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​ស្តីពី​​និន្នា​ការ​អភិវឌ្ឍន៍​ថ្មី​វិស័យ​បច្ចេក​វិទ្យា​ ព័ត៌មាន​វិទ្យា និង​សារគមនាគមន៍​ (ICT)កម្ពុជា​ឆ្នាំ​២០១៤

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃទី​២៣ ​កក្កដា ​២០១៤ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា និងបច្ចេក​វិទ្យា​ទូរ​គមនា​គមន៍ (ICT) ដ៏ឈាន​មុខគេ ក្រុម​ហ៊ុនស្មាតហ្វូន​ដ៏ធំទី៣លើ​ពិភព​លោក បាន​សហការ​ជាមួយ​ស្ថានទូត​ចិន​ និង ក្រសួង​​ប្រៃស​ណីយ៍ និងទូរគម​នាគមន៍​កម្ពុជា ដើម្បី​រៀប​ចំ «កិច្ចប្រជុំស្តី​ពីនិន្នា​ការ​អភិវឌ្ឍន៍ថ្មី វិស័យបច្ចេក​វិទ្យា ព័ត៌​​មានវិទ្យា និង​

រាជធានីភ្នំពេញ ៖ ថ្ងៃទី​២៣ ​កក្កដា ​២០១៤ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា និងបច្ចេក​វិទ្យា​ទូរ​គមនា​គមន៍ (ICT) ដ៏ឈាន​មុខគេ ក្រុម​ហ៊ុនស្មាតហ្វូន​ដ៏ធំទី៣លើ​ពិភព​លោក បាន​សហការ​ជាមួយ​ស្ថានទូត​ចិន​ និង ក្រសួង​​ប្រៃស​ណីយ៍ និងទូរគម​នាគមន៍​កម្ពុជា ដើម្បី​រៀប​ចំ «កិច្ចប្រជុំស្តី​ពីនិន្នា​ការ​អភិវឌ្ឍន៍ថ្មី វិស័យបច្ចេក​វិទ្យា ព័ត៌​​មានវិទ្យា និង​សារ​គម​នាគមន៍ (ICT) កម្ពុជា ឆ្នាំ​២០១៤ » ។

នៅក្នុង​ព្រឹត្តិការណ៍ដ៏​សំខាន់​នេះ នៅសណ្ឋាគារ​សូហ្វី​តែល​ក្នុងរាជ​ធានី​ភ្នំពេញ ក្រុម​ហ៊ុន Huawei បានធ្វើការ​ចែករំលែក​និន្នាការ ឱកាស និង​បញ្ហា​ប្រឈម​មួយ​ចំនួនក្នុង​វិស័យ​ឧស្សាហ​កម្ម បច្ចេកវិទ្យា ព័ត៌មានវិទ្យា (ICT) ដោយ​បាន​បង្ហាញ​ថា បច្ចេកវិទ្យា​អាច​ធ្វើ​ឱ្យ​វិស័យ​ទូរគម​នាគមន៍​ និង​ជីវិត​របស់អ្នកប្រើប្រាស់​នៅកម្ពុជា មានភាព​ល្អប្រសើរឡើង​​នៅក្នុងពេល​អនាគតដ៏ខ្លី​នេះ ។

ក្រោម​ប្រធានបទ «កិច្ចប្រជុំ​ស្តីពីនិន្នា​ការ​អភិវឌ្ឍន៍ថ្មី បច្ចេក​វិទ្យា ​ព័ត៌មាន​វិទ្យា និងសារ​គមនាគ​មន៍ (ICT) កម្ពុជា ឆ្នាំ​២០១៤» ប្រតិ​បត្តិ​ការកម្ពុជា​ទាំងអស់ រួមមានលោក​កាន ច័ន្ទ​មេត្តា រដ្ឋលេខា​ធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍​កម្ពុជា និងលោក Song Xiaoguo ទី​ប្រឹក្សាសេដ្ឋ​កិច្ច និងពាណិជ្ជ​កម្មនៃស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំព្រះរាជា​ណាចក្រ​កម្ពុជា បានចែក​រំលែក​ទស្សនៈ និងពិភាក្សា​យ៉ាងស៊ីជម្រៅ​លើការរំពឹងទុក​នូវការ​ពង្រីក និងធ្វើពាណិជ្ជ​កម្ម ក្នុងប្រទេសកម្ពុជា ។

​ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព